​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 14, 2022

ធនាគារពាណិជ្ជ អាល់ហ្វា បោះទុនវិនិយោគទុន១០លានដុល្លារ លើមូលបត្របំណុល របស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាល

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ :ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបើកទូលាយ ឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ ជាមួយ សង្គម ធនាគារពាណិជ្ជ អាល់ហ្វា បានបោះទុនវិនិយោគចំនួន ១០ លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅខេត្ដកណ្ដាល។ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២  ធនាគារពាណិជ្ជ អាល់ហ្វា បានចុះហត្ថលេខានេះធ្វើឡើង រវាងក្រុមហ៊ុន Cambodia Airport Investm ent Co., Ltd (CAIC) តំណាង ដោយលោកឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង   និងធនាគារ ពាណិជ្ជ អាល់ហ្វា ម.ក តំណាង ដោយ ឧកញ៉ លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រោមអធិបតីភាព របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ សម្រាប់ការវិ និយោគ សញ្ញាបណ្ណ មានបុគ្គលធានា ១០លានដុល្លារអាម៉េរិក របស់គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។

លោក ឆារស៍ វ៉ាន់ (Charles Vann) បានបញ្ជាក់ថា  ទឹកប្រាក់វិនិយោគដែលទទួលបាន ពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។ គម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 30ភាគរយ ដែលបានចំណាយទឹកប្រាក់សរុប 390 លានដុល្លារអាម៉េរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។

អត្រាការ ប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុន វិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាស យាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និង ក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោក លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារពាណិជ្ជ អាល់ហ្វា បានបញ្ជាក់ថា ថ្ងៃនេះធនាគារពាណិជ្ជ អាល់ហ្វា  បានទទួលអាជ្ញាបណ្ណធ្វើប្រតិបត្តិការ ធនាគារ ពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ សកម្មភាពចម្បង របស់ធនាគារ គឺប្រតិបត្តិការអាជីវកម្មធនាគារនិងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅ ក្នុងប្រទេសកម្ពុជាយ៉ាងសម្បូរបែបរួមមាន៖ សេវាឥណទាន សេវាបញ្ញើសន្សំ ប័ណ្ណធនាគារ ហើយយើង ខ្ញុំក៏កំពុងរៀបចំផ្តល់ជូនសេវាហិរញ្ញវត្ថុទំនើបៗ មានដូចជា សេវាធនាគារតាម ប្រព័ន្ធអ៊ីនធឺណិត (E-Banking) សេវា ធនាគារស្វ័យប្រវត្តិ និងសេវាទូទាត់រហ័សជា ដើមផងដែរ។ ធនាគារពាណិជ្ជ អាល់ហ្វា មក មានអាសយដ្ឋាននៅអគារឌឺ ហ្គេតវ៉េយ៍ (The Gateway) ជាន់ផ្ទាល់ដី និងទី៣៣ ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី។ លើសពីនេះទៅទៀត ការចូលរួម។

លោកបានបន្ដថា  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំអស់ពីកម្លាំង កាយចិត្ត នាំមកនូវសុខសន្តិភាព សុខសុវត្ថិភាព ស្ថិរភាព នយោបាយពេញលេញ ជាពិសេសចំពោះគម្រោងវិនិយោគនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ឱ្យស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសចូលរួមក្នុងការវិនិយោគលើមូលបត្រនេះ ដើម្បីចូលរួម ចំណែកដំណើរការអភិវឌ្ឍព្រលានយន្តហោះថ្មី ដែលកាត់បន្ថយការប្រើប្រាស់ ដើមទុន បរទេស និងអាចជួយឱ្យ ស្ថាប័នហិរញ្ញវត្ថុទទួលបានផល ចំណេញផងដែរ។

ការចូលរួម ចំណែកក្នុងការវិនិយោគនេះ គឺជាការបង្ហាញឆន្ទៈយ៉ាងមោះមុត របស់ ធនាគារពាណិជ្ជ អា ល់ហ្វា ម.ក ក្នុងការរួមចំណែកលើកស្ទួយដល់ការអភិវឌ្ឍ នៃសេដ្ឋកិច្ចជាតិ ដែលធនាគារ ពាណិជ្ជ អាល់ហ្វា ម.ក មិនបានផ្ដោត សំខាន់លើការទទួល បានផលចំណេញលើការ វិនិយោគតែមួយមុខនោះទេ ប៉ុន្តែគឺធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានផ្ដោតសំខាន់លើ ផលប្រយោជន៍រួមរបស់ជាតិ និងជាពិសេសដើម្បីលើកស្ទួយមុខមាត់របស់ប្រទេសជាតិ ទាំងមូល បង្ហាញជូនទៅឆាកអន្តរជាតិអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ថែមទៀតផង៕

ដោយ សួស សំរិត

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment