ខេត្តកំពត ព្រែកដ៏ធំល្វឹងល្វើយឬហៅបានមួយបែបទៀតថាជាដៃសមុទ្រប្រកបដោយសោភណ្ឌភាពស្រស់បំព្រងដែលផ្ដល់ឲ្យ ពីធម្មជាតិជាទីជម្រកនៃមច្ឆាជាតិនិងពពួកជីវៈចម្រុះធនធានធម្មជាតិទាំងនេះត្រូវបានរច្បាប់កំណត់ទុកថាជាសម្បត្តិរដ្ឋសាធារណៈដើម្បីបំរើប្រយោជន៍រួមនោះ!បច្ចុប្បន្នត្រូវបានអ្នកមានលុយនិងអំណាចម្នាក់សាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃនិងបំពានរំលោភយកដីព្រែកនោះយ៉ាងគក្លើនតែមន្ត្រីជំនាញនិងអាជ្ញាធរក្រុងខេត្តកំពតហាក់ធ្វើដូចជាមើលមិនឃើញឬមួយមានអាថ៌កំបាំងអ្វីនៅពីក្រោយនៃភាពអន្ធការទាំងនេះ។
សេចក្តីរាយការណ៍នៅថ្ងៃទី ខែសីហាឆ្នាំ ២០២៤ នេះបានបញ្ជាក់ថាដីចំណីព្រែកដែលគេកំពុងបំពានយកនោះគឺស្ថិតនៅភូមិតាដឹបសង្កាត់អណ្ដូងខ្មែរក្រុងកំពតខេត្តកំពតដោយគេល្បីថាម្ចាស់ទីតាំងគឺជាអភិជនមានទ្រព្យសម្បត្តិដ៏មហាសាលដែលគេស្គាល់ឈ្មោះកែវរតនៈ។
ពលរដ្ឋអ្នករស់នៅមូលដ្ឋានបានលើកឡើងថាតាំងពីឯកឧត្តមម៉ៅធនិនមកកាន់ជាចៅហ្វាយខេត្តកំពតធ្លាប់មានវិធានការជាបន្តបន្ទាប់ទៅលើសំណង់ដែលសាងសង់រំលោភយកដីតាមបណ្ដោយព្រែកហើយចំណាត់ការរបស់លោកចៅហ្វាយខេត្តខាងលើនេះក៏មានប្រសិទ្ធភាពនិងទទួលបានជោគជ័យជាបន្តបន្ទាប់។តែចម្លែកត្រង់ភូមិមួយគ្រឹះដែលស្ថិតនៅភូមិសាស្ត្រខាងលើនិងកំពុងរំលោភបំពានយកដីចំណីព្រែកតើហេតុអ្វីលោកលាងរឿនសុធីចៅហ្វាយក្រុងកំពតជាពិសេសឯកឧត្តមម៉ៅធនិនចៅហ្វាយខេត្តកំពតដែលពលរដ្ឋដាក់រហស្សនាមថាតុលាការមុខដែកដែលហ៊ានអនុវត្តច្បាប់ដោយមិនរើសមុខនៅក្នុងដែនសមត្ថកិច្ចរបស់ឯកឧត្តមបែរជាមើលមិនឃើញនៅភូមិគ្រឹះដ៏ធំមហិមាកំពុងសាងសង់រំលោភយកដីចំណីព្រែកនៅកណ្ដាលក្រុងកំពតទៅវិញ។ពលរដ្ឋនៅតែបន្តលើកឡើងថាជុំវិញករណីនេះតើមានអ្វីនៅពីក្រោយនៃអាថ៌កំបាំង។ឬមួយលោកអភិបាលខេត្តមិនទាន់បានដឹងឬមួយយ៉ាងណា?ម្យ៉ាង!ម្យ៉ាងទៀតឬមួយអាជ្ញាធរក្រុងខេត្តមិនហ៊ានអនុវត្តច្បាប់ទៅលើសំណង់ដែលបំពានយកសម្បត្តិរដ្ឋសាធារណៈមកធ្វើកម្មសិទ្ធិបុគ្គលនោះព្រោះគេល្បីថាម្ចាស់ភូមិគ្រឹះនោះមានអំណាចសម្បើមណាស់។
គួររំលឹកថាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ ២០២១ កន្លងទៅសម្ដេចតេជោប្រធានព្រឹទ្ធសភាបច្ចុប្បន្ននិងជាអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់ព្រមាននិងចាត់ការទៅលើមន្ត្រីដែលតែងតែរំលោភយកដីរដ្ឋនៅបឹងទន្លេសាបមកធ្វើជាកម្មសិទ្ធិបុគ្គលខ្លួនផ្ទាល់ដោយសម្ដេចព្រមានធ្ងន់ៗថាពួកគេនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងបានជាដាច់ខាតពួកគេនឹងត្រូវរឹបអូសដីនោះមកវិញនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងជាប់ពន្ធនាគារទៀតផង!ហើយអ្នកដែលជាប់ពាក់ព័ន្ធឱ្យចូលមកសារភាពជាបន្ទាន់ពួកគេនឹងអាចមានការបន្ធូរបន្ថយទោសខ្លះ។
គេមិនទាន់ដឹងថាបុគ្គលឈ្មោះកែវរតនៈដែលជាម្ចាស់ភូមិគ្រឹះដែលរំលោភយកដីចំណីព្រៃខាងលើជានរណាឲ្យពិតប្រាកដឡើយតែគេលួចបង្ហើបថាម្ចាស់ភូមិគ្រឹះនោះជាមនុស្សមានចិត្តចង្អៀតចង្អល់ដោយគេដាក់កម្លាំងយាមកាមឡើងតឹងរឹងសូម្បីតែប្រជានេសាទដែលពួកគាត់ធ្លាប់នេសាទបែបលក្ខណៈគ្រួសារតាំងពីបុរាណតាមបណ្ដោយព្រែកឆ្លងកាត់តំបន់នោះចេញចូលធម្មតាតែចាប់តាំងពីមានភូមិគ្រឹះមកនោះមកពួកគាត់មិនអាចឆ្លងកាត់បានឡើយឬទៅក្បែរនោះដូចកាលពីមុនទៀតឡើយដោយក្រុមឆ្មាំយាមនៅភូមិគីលគ្រឹះនោះហាមឃាត់មិនឱ្យទៅក្បែរ។
ជុំវិញករណីសាងសង់ភូមិគ្រឹះរំលោភយកដីព្រែកនៅកណ្ដាលក្រុងកំពតក្រុមការងារយើងបានទំនាក់ទំនងទៅលោកគង់សុផុនចៅសង្កាត់អណ្ដូងខ្មែរតាមទូរសព្ទលោកបានបញ្ជាក់ថាទីតាំងខាងលើលោកបានចុះទៅពិនិត្យហើយនិងបានធ្វើរបាយការណ៍ទៅខាងក្រុងដើម្បីមានវិធានការបន្តរីឯឈ្មោះម្ចាស់ទីតាំងលោកពុំស្គាល់ឈ្មោះឡើយ។រីឯលោកលាងរឿនសុធីអភិបាលនៃគណៈអភិបាលក្រុមកំពតភ្នាក់ងារយើងមិនអាចសុំសេចក្តីអត្ថាធិប្បាយបានឡើយដោយលោកស្នើឱ្យក្រុមការងារយើងមករដ្ឋបាលក្រុងគេនឹងបង្ហាញឯកសារហើយបន្ថែមថាលោកជាប់រវល់រួចបិតទូរស័ព្ទទៅ។ដោយឡែកលោកព្រាបសុផាតប្រធានស្ដីទីមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តកំពតបានថ្លែងថាបញ្ហាខាងលើលោកអត់ទាន់បានដឹងទេ។ចាំមើលលោកសួរទៅភូមិបាលក្រុងសិន៕
0 comments:
Post a Comment