​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

December 9, 2022

រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យម្ហូបអាហារ និងផលិតផល ដាក់តាំងពិព័រណ៍ក្នុងពិធីបុណ្យសមុទ្រ

ចំនួនអ្នកទស្សនា: Views

   (ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឆ្លៀតក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមជាមួយរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញ បានអញ្ជើញចុះទៅពិនិត្យស្តង់លក់ ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំដល់ពាណិជ្ជករ ដែលជាអ្នកចូលរួមតាំងពិព័រណ៍ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគទាំងអស់ ឱ្យរៀបចំទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងអនាម័យល្អ ដើម្បីបម្រើមហាជនដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ទទួលទានប្រកបដោយសុវត្ថិភាព។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មក៏បានផ្តាំផ្ញើឱ្យពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពម្ហូបអាហារឱ្យបានល្អ បូករួមទាំងការពង្រឹងសោភ័ណភាព និងការវិចខ្ចប់ផលិតផលឱ្យបានត្រឹមត្រូវ និងការផ្តល់សេវាល្អ ដើម្បីរួមចំណែកអភិវឌ្ឈន៍ផលិតផលម្ហូបអាហារខ្មែរ ឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងក្លាពីសំណាក់ភ្ញៀរជាតិ និងអន្តរជាតិ ដែលជាកម្លាំងចលករ រួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៍មកកម្ពុជា កាន់តែច្រើនទ្បើងបន្ថែមទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី និងមន្ត្រីជំនាញ ក៏បានយកសំណាក់ជាគំរូផលិតផលម្ហូបអាហារមួយចំនួន ក្នុងពិធីតាំងពិព័រណ៍នោះ ទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រថយន្តចល័តរបស់អគ្គនាយកដ្ធានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំផងដែរ ដើម្បីស្វែងរកសារធាតុហាមឃាត់ក្នុងចំណីអាហារ៕


Share This
Author Image

About ww.kmmhotnews.com

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

ចំនួនអ្នកទស្សនា: Views

    ខេត្តព្រះសីហនុ: ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម Bruno BODARD សហស្ថាបនិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក, ឯកឧត្តម Michel BUJOLD ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ ប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗនៅក្នុងឱកាសបើកមហាសន្និបាតលើកទី ១៦ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើកសកលលោក។ សម្រួលផ្សាយ៖ dara

ខាងក្រោមនេះ(ដូចមានភ្ជាប់ជាមួយរូបភាពពិធី)គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖

Share This
Author Image

About ww.kmmhotnews.com

December 6, 2022

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រី អាន មៀល-គ្រីហ្វីត (Ann Mills-Griffiths) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ សម្ព័ន្ធគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ រូបថត៖ ក្រសួងមហាផ្ទៃ


Share This
Author Image

About ww.kmmhotnews.com