February 18, 2022
លោក ហ៊ុន ម៉ានី អញ្ជើញជួប ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
February 17, 2022
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួម និងនិមន្តព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា
ចំនួនអ្នកទស្សនា: Viewsនៅព្រឹកថ្ងៃព្រហស្បតិ៍១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួម និងនិមន្តព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅ នៅសួនច្បារប្រសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
បុណ្យមាឃបូជាជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទក្នុងពិភពលោក ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រមែងបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ដោយឡែក ឆ្នាំនេះរដ្ឋបាលខេត្តកំពត បានប្រារព្ធធ្វើឡើងចាប់ផ្ដើមនៅរសៀលពុធ ១៥ កើត ខែ មាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ និងបានឆ្លងនៃពិធីបុណ្យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
បុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដោយឡែកនៅកម្ពុជាយើងពិធីបុណ្យមាឃបូជា នេះទៀតសោត តែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចម្បងគឺសម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។
ព្រះរាជាណាចក្រកម្ពុជា មានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃនេះ។
About ww.kmmhotnews.com
February 16, 2022
សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
គណៈប្រតិភូការបរទេសចំនួន៨ប្រទេស និងអគ្គលេខាធិការអាស៊ាន ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដោយផ្ទាល់
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
February 15, 2022
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង តម្លៃ ៣៥លានដុល្លារ ជាជំនួយរដ្ឋាភិបាលជប៉ុន
ចំនួនអ្នកទស្សនា: Viewsតាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍សាងសង់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹក ជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្ត ក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ រួមមាន៖ ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឫស ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ និងស្ពានពាមទេរប្រវែង១៧៥ ម៉ែត្រ។ ចំណែកស្ពានចំនួន២ កន្លែង ស្ថិត នៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ ២ ប្រវែង ១០៥ម៉ែត្រ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ។
ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនាឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ខែ សាងសង់ដោយ ក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេក ទេស CTI Engineering International Co., Ltd. បានចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លារអាមេរិក ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បង ប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ការសាងសង់ឡើងវិញនូវស្ពានទាំង៧ កន្លែងនេះ គឺដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវ វស្សា ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កផលលំបាកផ្សេងៗដល់ការធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្រ្តនៃខេត្តទាំងពីរ។ នាពេលបច្ចុប្បន្ន ស្ពានទាំង៧កន្លែងនេះ បានក្លាយ ជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវជាតិលេខ៧៣ ខេត្ត ក្រចេះ និងផ្លូវជាតិលេខ១១ ខេត្តព្រៃវែង ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមក កាន់ខេត្តក្រចេះម្តងហើយ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣គីឡូម៉ែត្រ ជាជំនួយរបស់រដ្ឋាភិបាលចិន៕
About ww.kmmhotnews.com
February 14, 2022
ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
February 13, 2022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណ:ប្រតិភូកម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ
ចំនួនអ្នកទស្សនា: Viewsនៅរាត្រីថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ប្រកបដោយលទ្ធផលយ៉ាងត្រចះត្រចង់នោះ ។
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ គឹក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ មានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី លើទឹកដីកូរ៉េរយ:ពេល៣ថ្ងៃនេះ បានលើកស្ទួយនិងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាព មិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េទេប៉ុណ្ណោះនោះទេ គឺបានទៅកាន់ពិភពលោកទាំងមូលផងដែរ ហើយពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ដែលសម្តេចតេជោបានទទួលកាលពីម្សិលមិញនេះ គឺជាកិត្តិយស និងមោទនភាពនៃកម្ពុជាទាំងមូល និងពិតជាស័ក្តិសមសម្រាប់មេដឹកនាំដែលបានពុះពារគ្រប់ឧបសគ្គទាំងឡាយ ដោយយកជីវិតធ្វើដើមទុន ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ៕
About ww.kmmhotnews.com