​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 13, 2023

គ្រប់ទីវត្តអារាម រៀបចំសន្តិសុខសណ្តាប់បានល្អក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ :ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅទូទំាងប្រទេស បានសម្តែងនូវក្តីសប្បាយរីករាយ ក្នុងការធ្វើបុណ្យទានប្រកបដោយ សទ្ធាជ្រះថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារតែគ្រប់វត្តអារាមមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចេញទៅធ្វើបុណ្យ យ៉ាងច្រើនកុះករ មិនថាទីក្រុងឬជនបទដាច់ស្រយាលឡើយ ដោយម្នាក់ៗសុទ្ធតែបង្ហាញពីអារម្មណ៍ សប្បាយរីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទានទៅតាម ប្រពៃណីជាតិខ្មែរយើង។

លោកស្រី សយ សាវី ប្រជាពលរដ្ឋរស់នៅស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបរាប់ថា ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំនេះ រូបគាត់ផ្ទាល់ និងក្រុមគ្រួសារ បានទៅធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា ជួបជុំក្រុមគ្រួសារ កូនចៅយ៉ាងសប្បាយរីករាយ ព្រោះនៅតាមទីវត្តអារាមក៏ឃើញមានគណៈកម្មការវត្ត និងកម្លាំងប៉ុស្តិ៍ បានរៀបចំកម្លាំងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អ ។

លោកស្រីបានបន្តថា នៅតាមទីវត្តអារាមនានា មិនត្រឹម តែបានរៀបចំអនាម័យ បរិស្ថាន បានស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក៏បាន ល្អដែរ មិនខ្លាចបាត់ទ្រព្យសម្បត្តិ ឬរបស់របរមានតម្លៃផ្សេងៗឡើយ។

«ខ្ញុំមើលឃើញថាមិនថារូបខ្ញុំនិងប្រជាពលរដ្ឋដ៏ទៃទេឃើញថាសប្បាយរីករាយក្នុងការធ្វើបុណ្យទាន ដោយសារវត្តមានការបណ្តឹងសណ្តាប់ធ្នាប់ល្អ ហើយគណៈកម្មការវត្តក៏ដូចជាប្រជាការពារ និង សមត្ថកិច្ច គេរៀបចំសណ្ដាប់ធ្នាប់បានល្អរៀបចំម៉ូតូឡានបានល្អណាស់ក្នុងវត្ត មិនឱ្យពុទ្ធបរិស័ទព្រួយបារម្ភ រឿងបាត់របស់របរឡើយ ហើយយើងមកធ្វើបុណ្យសប្បាយចិត្តតាមសទ្ធាជ្រះថ្លាទាំងអស់គ្នា ហើយឆ្នាំនេះ គ្រប់វត្តអារាមមនុស្សមកច្រើនគ្រប់ៗវត្ត»។

ចំណែកលោក ជឹម វណ្ណី ប្រជាពលរដ្ឋ មកពីរាជធានីភ្នំពេញ ក៏បានសំដែងក្តីរីករាយដែរថា ចំពោះការ រៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាមនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ ជនឆ្លៀតឱកាសមួយចំនួន ដែលតែងតែលួចបន្លំប្រព្រឹត្តអំពើឆក់លួចនៅក្នុងវត្ត នៅពេលមានប្រពលរដ្ឋ ច្រើនកុះករ ។

លោក លឹម សុខលីម ប្រជាការពារនៅក្នុងវត្តសិរីមង្គលបានឱ្យដឹងថា ទីអារាមនេះ មានសុវត្ថិភាពល្អ ណាស់ ដោយមានកម្លាំងការពារ សហការគ្នាជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងសមត្ថកិច្ចនិងគណៈកម្មការ វត្ត បានរៀបចំសណ្តាប់ធ្នាប់ ទៅតាមគោលដៅមួយៗច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋ យើងមកធ្វើបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយមិនមានការភ័យខ្លាច ។

«ខ្ញុំជាប្រជាការពារមានគ្នាប្រាំមួយនាក់ បានសហការជាមួយសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់ ដូចជាម៉ូតូនិងរថយន្តជូនប្រជាពលរដ្ឋដែលគាត់មកវត្តដំរីសយើងនេះឱ្យបានសុខសប្បាយមិនភ័យខ្លាចអ្វីទេ ដោយប្រជាការពារបានរៀបចំសណ្តាប់ធ្នាប់បានល្អដូចជាម៉ូតូបានកិបសំបុត្រជូនពួកគាត់ ហើយរថយន្ត រៀបចំដាក់ជាជួរ ដើម្បីរៀបចំចរាចរណ៍ឱ្យគាត់ងាយស្រួល ក្នុងធ្វើបុណ្យទាន ដោយសទ្ធាជ្រះថ្លា ធានាសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើបុណ្យនាខែម៉ន់សន្តរដូវបិណ្ឌភ្ជុំមិនឱ្យបាត់បង់ទេ»។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៣នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាពេលវេលា ដែលបង ប្អូនប្រជាពលរដ្ឋខ្មែរ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែង ជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានានៅទូទំាងប្រទេស៕ ដោយ៖  វ៉ែន សុវុទ្ធីឫ, សម្រួលផ្សាយ៖ dara

Share This
Author Image

About ww.kmmhotnews.com

ថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ នៅតែបន្ដធ្វើដំណើរមកលេងស្រុកកំណើតជាបន្ដបន្ទាប់

ចំនួនអ្នកទស្សនា: Views

  ថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ នៅតែបន្ដធ្វើដំណើរមកលេងស្រុកកំណើតជាបន្ដបន្ទាប់


នៅថ្ងៃទី១៤ ខែតុលា ឆ្ឆ្នាំ២០២៣នេះ ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ នៅតែបន្ដធ្វើដំណើរមកលេងស្រុកកំណើតជាបន្តបន្ទាប់ នៅតាមច្រកព្រំដែននានា ហើយមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកនីមួយៗ បានសម្រួលការធ្វើដំណើរចេញ-ចូល របស់ពលករបានយ៉ាងល្អប្រសើរ និងឆាប់រហ័ស។

ជាក់ស្តែងនៅនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ សង្កេតឃើញពលករខ្មែរ ជាច្រើននាក់ បានចូលមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត។

Share This
Author Image

About ww.kmmhotnews.com

October 12, 2023

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ ២០២៣

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២៣ នឹងដោយមានការចូលរួមពីអ្នកស្រី ហាង គឹមស៊ាង អភិបាលរងក្រុងសិរីសោភ័ណ លោក ឃួន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជននីតិសម្បទាខេត្ត ស្នងការរង និង មនុស្សចាស់ប្រហែលជាង ២០០នាក់ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ឃួន វុទ្ធី បានឱ្យដឹងថា ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ថ្ងៃទី១ ខែតុលាឆ្នាំ ២០២៣ ក្រោមប្រធានបទ៖ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា» ដែលមានគោលបំណងគោរព និងដឹងគុណដល់មនុស្សចាស់ ចំពោះប្រាជ្ញា បទពិសោធន៍ និងការរួមចំណែកក្នុងសង្គមបានច្រើនទៀតផងដែរ។

លោក ឃួន វុទ្ធី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ទិវាមនុស្សនេះដែរគឺដើម្បីលើកស្ទួយ សុខមាលភាព មនុស្សចាស់ ដើម្បីបង្កើតការយល់ដឹងឲ្យកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចំណាស់ ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩១ ដើម្បីលើកកម្ពស់ការយល់ដឹងពីស្ថានភាព និងបញ្ហាដែលមនុស្សចាស់វ័យចំចាស់ប្រឈមមុខនាពេលបច្ចុប្បន្ននេះផងដែរ។

សមាគមមនុស្សចាស់ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍របស់មនុស្សវ័យចាស់ និងគាំទ្រដល់ស្ថានភាពរស់នៅរបស់មនុស្សវ័យចំណាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រ ដោយក្រសួងស្ថាប័ន មានសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានានិងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

លោក ឃួន វុទ្ធី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សកម្មភាពប្រកបដោយសប្បុរសធម៌នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ជួយគាំទ្រគ្នា និងការរួបរួមគ្នា ជួយជ្រោមជ្រែងដោះស្រាយនៅទុក្ខលំបាករបស់មនុស្សវ័យចំណាស់ ចាស់ជរាក្រីក្រនិងគ្មានទីពឹងនៅក្នុងសង្គមជាតិយើងនេះ។ ក្នុងខេត្តបន្ទាយមានជ័យមានមនុស្សវ័យចាស់ ដែលមានអាយុចាប់ពីឆ្នាំ ៦០ ឆ្នាំឡើងមានចំនួន ៦៦.០៧០នាក់ ស្រី ៣៧.៩៣៧នាក់។

មនុស្សចាស់ជរាក្រីក្រ និងគ្មានទីពឹងមានចំនួន ៦៦៧នាក់ ស្រីមានចំនួន ៤៦៥នាក់ ការបង្កើតសមាគមមនុស្សចាស់នេះគឺពិតជាបានបម្រើផលប្រយោជន៍ឲ្យសមាគមមានការរីកចម្រើនអាចជួយដោះស្រាយបញ្ហារបស់មនុស្សចាស់ពេលមានសមាជិកស្លាប់ គណៈកម្មការ សមាគមមានកញ្ចប់ថវិកា ក្នុងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពនិងពេលមានជំងឺធ្ងន់ធ្ងរឬកង្វះជីវភាពគណៈកម្មការ សមាគម ចុះសួរសុខទុក្ខលើកទឹកចិត្តដល់សមាជិកសមាគមផងដែរ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ដែរថាខេត្តបន្ទាយមានជ័យ ក៏មានសមាជិកមូលនិធិមនុស្សចាស់ដែរ ដឹកនាំដោយលោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម មនុស្សចាស់ សមាគមនេះបានមានការយកចិត្តទុកដាក់ចំពោះមនុស្សខ្លាំង។

លោក អ៊ុំ រាត្រី បានបន្ថែមថា ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា នេះ ដោយអនុវត្តតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលលេខ០១០ សរ  ចុះថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២៣ ស្ដីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ក្នុងគោលបំណងគាំពារដល់មនុស្សចាស់នៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចការពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទួយសុខមាលភាពមនុស្សចាស់ឲ្យប្រសើរឡើង ហើយទិវានេះក៏បង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ នៅក្នុងសង្គម ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍និបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រវត្តិសាស្ត្រ និងវប្បធម៌ប្រទេសជាតិដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងចំណាន់ក្រោយៗទៀតរបស់សង្គមកម្ពុជាយើង៕

Share This
Author Image

About ww.kmmhotnews.com

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ រៀបចំឡើងក្រោមប្រធានបទ៖ «វិនិយោគថ្នាក់ជាតិភាពធន់សហគមន៍»៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖


Share This
Author Image

About ww.kmmhotnews.com

October 10, 2023

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស្វីស នឹងជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស្វីសនឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គទេសក៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកថ្លែងបែបនេះនាឱកាសអនុញ្ញាតជូនលោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗ នារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្វីស តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដែលបានរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមទាំងជំនួយលើវិស័យផ្សេងៗទៀត ដូចជា ការងារពង្រឹងគណនេយ្យភាពសង្គម ការងារបោសសម្អាតមីន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បម្រែបម្រួលអាកាសធាតុ និងការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា។

លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានជម្រាបអំពីគម្រោងរបស់រដ្ឋាភិបាលស្វីសដែលកំពុងតែអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខណ្ឌតំបន់មេគង្គឆ្នាំ២០២២-២០២៥ ដែលមានលក្ខណពហុវិស័យចំនួនបីរួមមាន អភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានយកឱកាសសម្ដែងការអបអរសាទរ ចំពោះថ្ងៃខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋស្វីស ដែលតែងតែជួយគាំទ្រដល់កម្ពុជាក្នុងចំណងទាក់ទងជាមិត្តភាពដ៏ស្និទ្ធស្នាល និងភាពជាដៃគូដ៏យូរអង្វែងលើវិស័យផ្សេងៗ ដោយបាននាំមកនូវការរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។

លោកឯកអគ្គរដ្ឋទូតស្វីសបានឯកភាពចំពោះការវាយតម្លៃរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ស្វីស៕

Share This
Author Image

About ww.kmmhotnews.com

អភិបាលខេត្តឧត្ដរមានជ័យ នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសារកងទ័ពជិត២០០គ្រួសារ នៅស្រុកបន្ទាយអំពិល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views
(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល ព្រមទាំងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារកងទ័ពប្រមាណ១៨៤គ្រួសារ រស់នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

នៅក្នុងឱកាសនេះដែរ លោក ប៉ែន កុសល្យ បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រួសារទ័ពទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ និងបានជូនពរបងប្អូនយើងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជួបតែសេចក្តីសុខ និងសុខភាពល្អគ្រប់ក្រុមគ្រួសារ។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ប្រជាពលរដ្ឋគ្រួសារកងទ័ពថា៖ ថ្វីត្បិតតែសម្តេចធិបតីលោក ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មិនបានអញ្ជើញចុះមកជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនយើងក៏ពិតមែន ក៏លោកនៅតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនទាំងអស់គ្នា។ ជាក់ស្តែងថ្ងៃនេះក្នុងនាមអាជ្ញាធរខេត្តឧត្តរមានជ័យ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត យកមកចែកជូនបងប្អូនយើង ស្របពេលឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ សូមសំដែងនូវការគោរពដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋគ្រួសារទ័ព ក្នុងខេត្តឧត្តរមានជ័យ។

អំណោយដែលនាំមកចែកជូនគ្រួសារទ័ពចំនួន១៨៤គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម, មី១ កេស, ត្រីខ១ យួរ, ទឹកត្រី១ យួរ, ទឹកស៊ីអ៊ីវ១ យួរ និងថវិកាចំនួន២០,០០០រៀល និងបានប្រគេនទេយ្យវត្ថុ បច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តគីរីរង្សីថ្មដូនផងដែរ៕

Share This
Author Image

About ww.kmmhotnews.com