​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

March 17, 2023

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ

ចំនួនអ្នកទស្សនា: Views

   (កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធសមិទ្ធផលនានា និងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៤, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៦, វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងវគ្គហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ដ្រីសុខាភិបាល ជំរុញដល់មន្ដ្រីពាក់ព័ន្ធ និងអង្គការដៃគូ រួមគ្នាជម្នះដោះស្រាយចំណុះខ្វះខាត ដើម្បីឈានទៅបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញលើកទឹកចិត្ដដល់មន្ដ្រីពាក់ព័ន្ធ និងអង្គការដៃគូ បន្ដរួមសហការគ្នាបន្ថែមទៀត ជម្នះដោះស្រាយនូវចំណុចខ្វះខាត ហើយពង្រឹងចំណុចខ្លាំងឱ្យកាន់តែមានលក្ខណៈប្រសើរឡើង ដើម្បីឈានទៅបញ្ចប់ជំងឺរបេង នៅឆ្នាំ២០៣០។

ការថ្លែងដូច្នេះរបស់លោកសាស្រ្ដាចារ្យ ក្នុងឱកាសអញ្ជើញបិទសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៦ ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។

លោករដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា ក្នុងឆ្នាំ២០២៣នេះ ត្រូវតែខិតខំប្រឹងប្រែងថែមទៀត ក្នុងការស្រាវជ្រាវរកអ្នកជំងឺរបេង គ្រប់សណ្ឋានឱ្យបានយ៉ាងតិច ៣៣,០០០ករណី និងសូមបន្ដរក្សាឱ្យបានអត្រាព្យាបាលដោយលើសពី៩០% ។

ដូច្នេះ «យើងត្រូវរួមសហការគ្នា ជម្នះដោះស្រាយនូវរាល់ចំណុចខ្វះខាតទាំងនេះ ហើយពង្រឹងចំណុចខ្លាំងឱ្យកាន់តែមានលក្ខណៈប្រសើរឡើង រួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើង ដែលជាគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ពិសេសការស្រាវជ្រាវអ្នកជំងឺរបេងឱ្យទាន់ពេលវេលា និងតាមផែនការដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព នាដំណាច់ឆ្នាំ២០៣០ ជាស្ថាពរ និងគោលដៅនៅបណ្ដាឆ្នាំបន្ដ»។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញឱ្យការស្រាវជ្រាវ និងព្យាបាលជំងឺរបេងដល់ក្រុមមានហានិភ័យខ្ពស់ មានជាអាទិ៍ ការងាររបេង-អេដស៍ របេងពន្ធនាគារ របេងកុមារ របេងក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម និងរបេងក្នុងចំណោមមនុស្សចាស់ ។ពិសេសត្រូវរៀបចំពង្រឹង និងពង្រីកឱ្យបានប្រសើរឡើងថែមទៀត ក្នុងការងារប្រយុទ្ធនឹងជំងឺរបេង សុំានឹងឱសថ ដោយសហការជាមួយនឹងភាគីពាក់ព័ន្ធ ជាពិសេសជំរុញលើកទឹកចិត្ដយ៉ាងណាឱ្យអ្នកជំងឺប្រើប្រាស់ថ្នាំរបេងឱ្យបានត្រឹមត្រូវ និងរហូតដល់ចប់។

ជាពិសេសត្រូវរក្សាឱ្យបានដំណើរការសកម្មភាពការងារប្រយុទ្ធនឹងជំងឺរបេងនៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងពង្រីកថែមទៀត ដូតស៍សហគមន៍ ដែលជាសកម្មថែទាំព្យាបាលជំងឺនៅជិតផ្ទះ អ្នកជំងឺបំផុត និងពង្រឹងថែមទៀត កិច្ចសហប្រតិបត្ដិការជាមួយដៃគូលំដាក់ថ្នាក់ និងជំរុញថែមទៀត ការកៀរគរធនធាន ដើម្បីសម្រេចទិសដៅរបស់កម្មវិធីសម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្ដ ដែលក្នុងនោះរាប់ទាំងអ្នកផ្ដល់ជំនួយដែលមានស្រាប់ និងខិតខំកៀរគរធនធានពីអ្នកផ្ដល់ជំនួយថ្មីៗថែមទៀត ។

គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០២២កន្លងមកនេះ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលល្អរបស់មន្ត្រីសុខាភិបាលបម្រើការនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល បានធ្វើឱ្យកម្មវិធីជាតិកំចាត់ រោគរបេង បានទទួលសមិទ្ធិផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបានអត្រាព្យាបាលជោគជ័យបាន ៩៥.៥% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ ៩០%។

បើតាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២២ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម២១ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។ ចំណែកឯអត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២៨៨ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងការធ្លាក់ចុះ ៥០%។

បើផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបានប្រកាសដោយអង្គការសុខភាពពិភពលោកក្នុងត្រីមាសទី២ ឆ្នាំ២០២១កន្លងមកនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ សម្រាប់រយៈពេលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥៕


Share This
Author Image

About ww.kmmhotnews.com

March 16, 2023

សូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា​ មានករណីដែលជនបោកប្រាស់បានបង្កេីតគណនីតេលេក្រាមដោយបន្លំប្រេីប្រាស់រូបភាព​ និងឈ្មោះឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ដេីម្បីផ្ញេីសារ​ ក្នុងគោលដៅបោកប្រាស់​ ឬគោលបំណងផ្សេងៗ

ចំនួនអ្នកទស្សនា: Views

សូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា​ មានករណីដែលជនបោកប្រាស់បានបង្កេីតគណនីតេលេក្រាមដោយបន្លំប្រេីប្រាស់រូបភាព​ និងឈ្មោះឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ដេីម្បីផ្ញេីសារ​ ក្នុងគោលដៅបោកប្រាស់​ ឬគោលបំណងផ្សេងៗ។ សូមបងប្អូន​ ពូមីង​ តាយាយមេត្តាជ្រាប​ និងប្រុងប្រយ័ត្នខ្ពស់បំផុត​ និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ​ នាំឲ្យមានការខាតបង់ផលប្រយោជន៍​ ឬទ្រព្យសម្បត្តិជាដេីម។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia



Share This
Author Image

About ww.kmmhotnews.com

ជយោសន្តិភាពនាំព្រលឹងវប្បធម៌ជាតិ វិលរកមាតុភូមិ! ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យ​ជាតិ​​អន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជា​រតនៈ​សម្បត្តិ​របស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់​ជា​ច្រើន​។

ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួល​រតន​វត្ថុ​របស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ។ ពិធីទទួលរតនវត្ថុនេះធ្វើឡើងនៅវិមានសន្តិភាព។

លោកស្រី ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រតនវត្ថុដែលកម្ពុជាទទួលបានពីបរទេសវិញទាំងធំ និងតូច គឺមានរាប់​រយ​គ្រឿង។ ក្នុងនោះមានធ្វើពីថ្ម សំរឹទ្ធ និងមាស។ រតនវត្ថុទាំងនេះ ភាគច្រើនទទួលបានមកពីសហរដ្ឋអាមេរិក និងអង់គ្លេស។

លោកស្រី ភឿង សក្កុណា បានរំលឹកត្រួសៗនូវរតនវត្ថុដែលកម្ពុជាទទួលបាននាពេលកន្លងមក មានដូចជាតាមរយៈកិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោកឡាត ហ្វដ។

បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាមេរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត) ក៏ត្រូវបានបញ្ជូន ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ថ្មីៗនេះទៀតសោត គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំង ធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។

លោកស្រីបន្តថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដូចជា៖ ព្រះឥសូរ និងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។

បើតាមលោកស្រី ភឿង សក្កុណា រតនវត្ថុដែលដាក់បង្ហាញក្នុងពិធីទទួលក្រោមអធិបតីភាព​សម្តេចតេជោ គឺបង្ហាញតែមួយចំនួនប៉ុណ្ណោះ ដោយឡែករតនៈវត្ថុមួយចំនួនដែលកំពុងស្ថិត​ក្នុង​ដំណាក់​កាល​ជួសជុលនោះ មិនត្រូវបានបង្ហាញនោះឡើយ។

លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងពិធីនោះ ក៏មានបង្ហាញរតនវត្ថុជាគ្រឿងអលង្ការមួយ​ចំនួនទៀត ដែលត្រូវបានរកឃើញដោយអាជ្ញាធរជាតិអប្សរានៅតាមដំបន់អង្គរផងដែរ។

លោកស្រី ភឿង សក្កុណា បានគូសបញ្ជាក់ថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូនតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅ។

លោកស្រី បន្តថា សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសមាសអនុញ្ញាតឱ្យកម្ពុជា អាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបាត់បង់ត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាមង្គល និងម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្របខណ្ឌនៃអង្គការយូណេស្កូ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសដែលមានវត្តមានរតនវត្ថុរបស់ខ្មែរ។

បើតាមលោកស្រី ភឿង សក្កុណា ការទទួលបានរតនវត្ថុទាំងនេះត្រឡប់មកវិញ គឺមានការតស៊ូមតិ និងការទាមទារស្វិតស្វាញណាស់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែជំរុញ និងលើកទឹកចិត្តជាប់ជានិច្ចក្នុងការនាំយករតនវត្ថុរបស់កម្ពុជាដែលបាត់បង់ឱ្យត្រឡប់មកវិញ៕

Share This
Author Image

About ww.kmmhotnews.com

March 15, 2023

ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់កងកម្លាំងទាំងអស់ បន្ដជឿជាក់លើគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖ ឯកឧត្តម  ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសការឈានជិតចូលមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងបរិវេណសាលាខេត្ត នាព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៣នេះ។


ក្នុងនោះក៏មានការចូលរួមពី លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, ឧត្តមសេនីយ៍ឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋានការពារកោះឆ្នេរ, លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ, ក្រុមការងាររដ្ឋបាលខេត្ត និងកងកម្លាំងទាំង៤ប្រភេទចំនួនប្រមាណ២០០នាក់។

ថ្លែងក្នុងឱកាសនោះ  ឯកឧត្តម  ហ៊ុន ម៉ានី បានសម្តែងនូវការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់កងកម្លាំងក្នុងការបំពេញបេសសកម្ម ថែរក្សាសុខសុវត្ថិភាព ជូនប្រជាជន និងចូលរួមជាមួយរាជរដ្ឋាភិបាល មិនថាក្នុងកាលៈទេសៈ មិនថាពេលដែលប្រជាជនជួបសុខសន្តិភាព សម្បូរសប្បាយ ឬមានគ្រោះធម្មជាតិនានា ទាំងក្នុងអតីតកាល បច្ចុប្បន្នភាព និងអនាគតកាល។ លោកបានគូសបញ្ជាក់ថា ការលះបង់របស់កងកម្លាំងរបស់កងកម្លាំងនេះហើយ គឺជាគុណតម្លៃ នៃសុខសន្តិភាព។

 ឯកឧត្តម  ហ៊ុន ម៉ានី បានបន្តលើកឡើងថា សូមកងកម្លាំងកងកម្លាំងទាំងអស់ បន្តជឿជាក់លើគោលនយោបាយដាក់ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្ត និងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះការដាក់ចេញនូវគោលនយោបាយ និងសុខទុក្ខកងកម្លាំងទាំងអស់។

តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺរូបនេះ បានសង្កត់ធ្ងន់ផងដែរ ក្នុងអំឡុងបុណ្យជាតិធំៗ ជាពិសេសពិធីចូលឆ្នាំ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុននេះ សូមកងកម្លាំងគ្រប់ប្រភេទគោរពតាមបទបញ្ជា បន្តឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រទេសជាតិឲ្យកាន់តែប្រសើរ៕

Share This
Author Image

About ww.kmmhotnews.com

អំណោយសម្រាលការលំបាករបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដល់ដៃប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២១គ្រួសារ រស់នៅខណ្ឌមានជ័យ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រោយអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ៥ខ្នង​ និងឆេះរាលដាលដល់ផ្ទះ​២ខ្នងទៀតប្រហែល​៣០%​ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ កាលពីយប់ថ្ងៃមិញនេះ, នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងភ្លាមៗចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដើម្បីសម្រាលការលំបាកក្នុងគ្រាមានអាសន្ននេះ។

Share This
Author Image

About ww.kmmhotnews.com

March 14, 2023

ឯកឧត្ដមឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

ចំនួនអ្នកទស្សនា: Views

 

 ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមាន សមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈដែលកម្ពុជានឹងត្រូវធ្វើ ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាង មុខនេះ ដោយការប្រកួតកីឡាស៊ីហ្គេមនេះនៅសល់តែ៥២ថ្ងៃទៀតប៉ុណ្នោះ។


ការជំរុញបែបនេះរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមាន ប្រសាសន៍លើកឡើងថា ៖ កិច្ចប្រជុំនេះធ្វើឡើងមួយផ្នែក ដើម្បីពិនិត្យ ពីវឌ្ឍនភាពការងារត្រៀមសហការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអនុគណៈកម្មការចំពោះកិច្ច និងការពង្រឹងកិច្ចការងារ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រកួតកីឡានេះ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ការងារធំរបស់យើងគឺកិច្ច ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមាន សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត កុំឱ្យមានបទល្មើសកើតឡើងនៅក្នុងមូល ដ្ឋានរបស់ខ្លួន ពិសេសថែមទៀតនោះ គឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូ កីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួមក្នុងពិធីដ៏ធំនេះ។

ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវ តុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ពិសេសផ្លូវសំខាន់ ចូលទៅក្នុងពិធី ដូចជាផ្លូវជាតិលេខ៥ លេខ៦ ផ្លូវ២ខ្សែថ្មីចូលទៅកាន់មហាវិថីឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះនេះតែម្តង។ ចំពោះអាជ្ញាធរខណ្ឌទាំង ១៤ ក្រៅពីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ហើយ ការសម្អាត អនាម័យបរិស្ថានក៏ត្រូវយកចិត្តទុកដាក់ ជាមួយនឹងការចលនាប្រជាពលរដ្ឋឲ្យដាក់ទង់ជាតិ ព្រោះនេះជាមុខមាត់របស់ប្រទេសយើងទាំងមូល។

គួរបញ្ជាក់ថា៖ ការរៀបចំការ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានអនុវត្តការងារ ដាច់ដោយឡែកតែឯងនោះទេ តែជាការងារដែលត្រូវសហការជាមួយអនុគណៈកម្មការចំពោះកិច្ច មានទាំងការរៀបចំសណ្តាប់ធ្នាប់ ការងារអនាម័យបរិស្ថាន ការជួសជុលកែលម្អផ្លូវ និងការងារចរាចរណ៍ជាដើម បើទោះបីការងារនេះ ស្ថិតក្នុងការគ្រប់គ្រងនិងទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធររាជធានីភ្នំពេញក៏ដោយ៕ សម្រួលផ្សាយដោយ៖ dara

Share This
Author Image

About ww.kmmhotnews.com

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទជនមានពិការភាព​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទជនមាន​ពិការ​ភាព​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង​នៅ​សណ្ឋាគារសុខាភ្នំពេញ។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើង​ចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែល​កាលនោះ សន្និសីទ បានឯកភាពសម្រេចស្នើសុំកម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំ​សន្និ​សីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារ​លទ្ធ​ភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក។

សន្និសីទនេះនឹងធ្វើការជជែកពិភាក្សាលម្អិតអំពីបញ្ហាប្រឈម និងកាលានុវត្តភាព​លើវិស័យពិការភាព ដែលបានជួបប្រទះកន្លងមក សំដៅដោះស្រាយរួមគ្នា តាម​រយៈការចែករំលែកបទពិសោធន៍ល្អៗ របស់វាគ្មិនមកពីបណ្តាប្រទេសនានា សំដៅ​កសាងផែនការអនាគតមួយប្រកបដោយទំនុកចិត្ត និងមាននិរន្តរភាព។

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី៥ ស្តីពីការ​អភិវឌ្ឍ​សហគមន៍តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងនិងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»។

សន្និសីទនេះមានគោលបំណង ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់, លើកកម្ពស់សុខុមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព, ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ គ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន, ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេលនិងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។

សន្និសីទនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃពុធ ទី១៥ រហូតដល់ថ្ងៃសុក្រ ទី១៧ ខែមីនា។ អង្គសន្និសីទនេះ មានអ្នកចូលរួមប្រមាណ ៧០០នាក់ ដែលជាឥស្សរជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងពាក់ព័ន្ធមកពីតាមក្រសួង ស្ថាប័ននានា។

បន្ទាប់ពីសន្និសីទនេះទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារំពឹងថា សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាព នឹងត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិភពលោកដែលបានលើកឡើងថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិការភាព។ ជាពិសេសនឹង បង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជានិងជនមានពិការភាពនៅក្រៅប្រទេស៕
Share This
Author Image

About ww.kmmhotnews.com

March 13, 2023

បំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ន នៅតែមានចីរភាពនិងហានិភ័យកម្រិតទាប

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ:ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ និង កត្តាផ្សេងៗទៀតពីខាងក្រៅ ក៏ ដោយ។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ បានចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា បើគិតទាំងបំណុលមរតក, ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ចំនួន ៩,៩៩ ប៊ីលានដុល្លារ ក្នុងនោះ ៩៩,៨២ ភាគរយ ត្រូវនឹងប្រមាណ ៩,៩៧ ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស ហើយ ស្ថិតក្រោមក្របខណ្ឌទ្វេភាគីប្រមាណ ៦៨ ភាគរយ និងក្របខណ្ឌពហុភាគីប្រមាណ ៣២ ភាគរយ រីឯ០,១៨ ភាគរយ ត្រូវជាង ១៧ លានដុល្លារ ទៀតជាបំណុលសាធារណៈក្នុងប្រទេស។

ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៥ ភាគរយ ហើយគោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម។

ប្រភពដដែលបានបន្តថា នៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាល បានកៀរគរទុនពីការបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួនជាង ៧២ ប៊ីលានរៀល សមមូលប្រមាណ ១៧ លានដុល្លារ ត្រូវនឹងប្រមាណ ៦ ភាគរយ នៃទំហំសរុបដែលច្បាប់អនុញ្ញាតដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា “លទ្ធផលបឋមនៃការវិភាគចីរភាពបំណុលរហូតដល់ដំណាច់ឆ្នាំ២០២២ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពី ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែមានចីរភាព និងហានិភ័យកម្រិតទាប ដដែលដោយសាររាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតបំណុល ក្នុងនោះសូចនាករសំខាន់ជាងគេ គឺអនុបាតបំណុលតម្លៃបច្ចុប្បន្ន នៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផលិតផលនៅក្នុងស្រុកសរុប មានត្រឹមកម្រិត ២៤,៩ភាគរយ ធៀបនឹងអនុបាតគោល៤០ភាគរយ”។

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងងបំណុលសាធារណៈមួយដ៏រឹងមាំ មានដូចជា ក្របខណ្ឌគតិយុទ្ធ, គោលនយោបាយ យុទ្ធសាស្រ្ត និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។

ឯកឧត្តមបាន លើកឡើងថា “ការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយចីរភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈ ក្នុងរយៈកាលជាងពីរទសវត្សរ៍កន្លងមក ព្រមទាំងបានធ្វើឱ្យកម្ពុជាមានសមត្ថភាពកៀរគរឥណទានសម្បទានបានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុលើវិស័យអាទិភាពចំពោះមុខនានា៕

ដោយ វណ្ណៈ សុបញ្ញា សម្រួលផ្សាយដោយ៖​ dara







Share This
Author Image

About ww.kmmhotnews.com

អភិបាលខេត្តកណ្ដាល៖ ព្រះពុទ្ធសាសនា រួមចំណែកក្នុងការកសាងសុខសន្តិភាព និងការរីកចម្រើននៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា ព្រះពុទ្ធសាសនាទាំងវិស័យពុទ្ធចក្រ និងអាណាចក្របានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាពការរួបរួមជាតិមាតុភូមិ និងការអភិវឌ្ឍកម្ពុជារីកដុះដាល និងមានវត្តនភាពដូចសព្វថ្ងៃនេះ។

លោកអភិបាលខេត្ត បានថ្លែងចៅដូច្នេះនៅក្នុងពិធីប្រកាសដាក់វត្តព្រែកលួង ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាអនុគណស្រុកខ្សាច់កណ្ដាល និងប្រកាសតែងតាំងចៅអធិការនៃវត្តព្រែកលួងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក គង់ សោភ័ណ្ឌ បានថ្លែងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញាណដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសយើងមានការអភិឌ្ឍលើ គ្រប់វិស័យគួរឱ្យកត់សម្គាល់ ពិសេសការធ្វើឱ្យប្រសើរឡើងនូវហេដា្ឋរចនាសម្ព័ន្ធ សង្គម ស្ថេរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ រួមទាំងសេរីភាពខាងជំនឿសាសនា ក៏ត្រូវបានលើកតម្តើង ផងដែរ ក្នុងនោះរួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាដទៃៗទៀត ដែលបាន និងកំពុងប្រតិបត្តិនៅកម្ពុជា ដោយឈរលើគោល ការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្រប់ខ័ណ្ឌច្បាប់។

លោកអភិបាលខេត្ត បានបន្តទៀតថា ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើការអភិវឌ្ឍកិច្ចការសាសនា ធ្វើឱ្យព្រះពុទ្ធសាសនា មានរីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ។ បច្ចុប្បន្នក្រោមដំបូលនៃសុខសន្តិភាព វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ៕





Share This
Author Image

About ww.kmmhotnews.com