​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 14, 2022

នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ ៖​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២-ឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានមានប្រសាសន៍ គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបសន្ទនាតាមប្រព័ន្អវីដេអូ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្ដមបានឱ្យដឹងទៀតថា ក្នុងជំនួបនេះមានការផ្លាស់ប្ដូរមតិជុំវិញសភាពការណ៍ជំងឺកូវីដ-១៩ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅប្រទេសសិង្ហបុរី។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូន ឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃទស្សនកិច្ចការងារ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងមក និងដំណើរការនៃលទ្ធផលទាំងឡាយពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ ជាពិសេសគឺជួយដល់វិបត្តិនៅមីយ៉ាន់ម៉ា ដោយធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់ និងអំពើហិង្សាជាបន្ទាន់ និងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់ក្នុងកាលៈទេសៈនេះ ព្រមទាំងជំរុញឱ្យមានការសន្ទនាគ្នាផងដែរ ដែលជាការងារចាំបាច់ក្នុងនាមជាប្រធានអាស៊ាន ក្រៅពីការងារទ្វេភាគីរវាងកម្ពុជានិងមីយ៉ាន់ម៉ា។

ជាការឆ្លើយតប ឯកឧត្ដមនាយករដ្ឋមន្ត្រីសិង្ហបុរីបានមានប្រសាសន៍អរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយពិតជាអរគុណផងដែរចំពោះគោបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។ ឯកឧត្ដក៏បានគូសបញ្ជាក់ថា យើងពិតជាគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ជាពិសេសកម្ពុជាដែលជាប្រធានអាស៊ាននៅពេលនេះ ដែលរួមទាំងការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ឯកឧត្ដម លី ស៊ានឡុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីក៏បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ចំពោះការបន្តគឺទុកឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានធ្វើការប្រជុំពិភាក្សាគ្នា ដើម្បីពិនិត្យមើលការងារបន្តទៀត ជាពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលក្នុងស្ថានភាពកាលៈទេសៈនេះតម្រូវឱ្យជួយដល់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនៅប្រទេសនេះ៕ ដោយ ជឹម ណារី

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment