(ភ្នំពេញ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ១៥ចំណុច របស់ក្រសួង សម្រាប់អាណត្តិទី៧ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
September 29, 2023
About ww.kmmhotnews.com
រដ្ឋមន្ត្រី នេត្រ ភក្ដ្រា ក្រើនរំលឹកអ្នកសារព័ត៌មាន ខិតខំបង្កើនសមត្ថភាពដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទំនុកចិត្តពីសាធារណៈជន
ចំនួនអ្នកទស្សនា: Viewsលោក នេត្រ ភត្រា ក្នុងឱកាសនោះ បានថ្លែងថា មេគង្គឡានឆានមានប្រទេសចំនួន៦ ដែលផឹកទឹកទន្លេរួមគ្នា។ ក្រៅពីនេះក៏មានប្រទេសមួយចំនួនទៀត ជាដៃគូសហការក្នុងគោលបំណងការពារថែរក្សាទឹកទន្លេមេគង្គដែលយើងប្រើរួមគ្នានេះ។ លោកស្នើប្រទេសទាំងនេះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងផ្លាស់ប្តូរទស្សនៈ យោបល់ និងការចែករំលែកព័ត៌មានពិតប្រឆាំងព័ត៌មានមិនពិត ដើម្បីចៀសវាងអរិភាព។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានក្រើនរំលឹកអ្នកសារព័ត៌មាន ឲ្យខិតខំពង្រឹងសមត្ថភាពដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ពោលអ្នកសារព័ត៌មានត្រូវតែមានសមត្ថភាព ហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានឲ្យសំបូរបែបប្រកបមានគុណភាព ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកចាត់ទុកថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាសកល ដែលត្រូវដោះស្រាយរួមគ្នា។
លោកបន្ដទៀតថា ចំពោះមុខនេះក្រសួងព័ត៌មាន បានដាក់ចេញបេសកកម្មអាទិភាពបី៖ ១៖ បញ្ហាសន្តិសុខព័ត៌មាន, ២៖ ការផ្តល់ពត៌មានដែលមានគុណភាព និង៣៖ ព័ត៌មានដែលមានសុវត្ថិភាព និងទុកចិត្តបាន។
ទន្ទឹមនេះឆ្លើយតបចំពោះស្ថានភាពអ្នកសារព័ត៌មានសព្វថ្ងៃ លោករដ្ឋមន្ត្រី បានផ្តល់ទជាស្សនទាន៣យ៉ាង រួមមាន៖ ទាំងអស់គ្នាត្រូវស្ថិតក្រោមដំបូលច្បាប់, ប្រមូលគំនិតជាធាតុចូលដើម្បីចងក្រងជាក្រមសីលធម៌វិជ្ជាជីវៈ ដែលជាបិធានរួមសម្រាប់អនុវត្ត និងអ្នកល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកក៏បានផ្តាំផ្ញើអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវឥរយាបថ អកប្បកិរិយា និងចរិតថ្លៃថ្នូរ ត្រូវធ្វើខ្លួនឲ្យបានសក្តិសមជាបុគ្គលគួរជាទីគោរព និងផ្តល់តម្លៃពីមជ្ឈដ្ឋានជុំវិញ ហើយត្រូវដើរតួអ្នកផ្តល់ព័ត៌មានពិតពីពលរដ្ឋ ទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាជនវិញ៕
About ww.kmmhotnews.com
September 28, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ, គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា រាជរដ្ឋាភិបាលចំណាយជាង ១២០០លានដុល្លារ ជួយប្រជាពលរដ្ឋជួបការលំបាក
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះតាមរយៈ Facebook ផ្លូវការ បានបង្ហោះសារឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋមួយចំនួន ដែលបានចោទសួរថា តើរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ?
ឆ្លើយតបនឹងសំណួរនេះ សម្តេចមហាបវរធិបតី បានលើកជាឧទាហរណ៍ជាក់ស្តែងលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានជីវភាពជួបការលំបាក គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចំណាថវិកាអស់ជាង ១២០០លានដុល្លារហើយ ដែលនេះគិតតែកម្មវិធីជំនួយសង្គមតែបីប៉ុណ្ណោះ នៅមានកម្មវិធីផ្សេងៗជាច្រើនទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ? ខាងក្រោមនេះ គឺជាឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យខ្ញុំ (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣)។
នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣៖
១៖ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។
ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជិត ១ពាន់២០០លានដុល្លារ)
២៖ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លានដុល្លារ)
៣៖ ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យ
អនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)
ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣
កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។
ខាងលើនេះ គឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ»៕
About ww.kmmhotnews.com
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ៥០នាក់ នៅវិទ្យាល័យកំរៀង
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
September 27, 2023
អាជ្ញាធរអគ្គិសនីកម្ពុជា ផ្សព្វផ្សាយការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស
ចំនួនអ្នកទស្សនា: Viewsពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា, លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងក្រុមហ៊ុនអ្នកប្រើប្រាស់អគ្គិសនីមួយចំនួនផងដែរ។
សូមជម្រាបថា ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មាន ពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ ដំណោះស្រាយភ្លាមៗនេះ បានឡើងតាមការណែនំា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី១៩ ខែកញ្ញា នៅក្នុងខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់។
ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនី ចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លើមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលា និងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលភ្ជាប់ជាមួយបណ្តាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
* បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។
* បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិរយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
* អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។
គួរជម្រាបថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕
About ww.kmmhotnews.com
រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៤ ដែលជន់លិចដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់សីលា
ចំនួនអ្នកទស្សនា: Views(ព្រះសីហនុ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យបន្ទាន់ ស្ថានភាពកំណាត់ផ្លូវជាតិលេខ៤ ដែលជន់លិចដោយជំនន់ទឹកភ្លៀង ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៦ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការអមដំណើរពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងកងកម្លាំងសមត្ថកិច្ចជាច្រើនរូប។
ការចុះនេះក្នុងគោលបំណងពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ ដើម្បីមានវិធានការដោះស្រាយបន្ទាន់។ កំណាត់ផ្លូវនេះ នឹងត្រូវលើកកម្ពស់ក្រោមគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហាន២ និងហិរញ្ញប្បទានបន្ថែម RAMP-IIAF។
សូមជម្រាបជូនថា ព្រឹកថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ទឹកបានស្រក និងបង្កលក្ខណៈឱ្យរថយន្ត អាចបន្តធ្វើចរាចរណ៍វិញបណ្តើរៗហើយ៕
About ww.kmmhotnews.com
September 26, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេ បានបង្ហោះសារអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។
សូមជម្រាបថា ទិវាទេសចរណ៍ពិភពលោក តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់នូវប្រធានបទផ្សេងៗ ដើម្បីជារួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។
សម្រាប់កម្ពុជាវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពដ៏អាក្រក់នៃសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីវិបត្តិសង្គ្រាម ការកើនឡើងនៃអត្រាអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា នៅមានកម្រិតនៅឡើយ៕
About ww.kmmhotnews.com