​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

September 2, 2022

រដ្ឋមន្ត្រីទេសចរណ៍ជំរុញអ្នកបម្រើការទេសចរណ៍ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា ព្រោះវាជាផ្នែកមួយនៃជីវិត

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍​ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការ​ប្រើប្រាស់​បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ ព្រោះដោយហេតុថាបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់​មួយនៃ​ជីវិតរបស់យើងគ្រប់គ្នា (Part of Life)។ លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈសរុបចំនួន១៧៩នាក់ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ នាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិការណ៍នៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ឌីជីថលូបនីយកម្មបានក្លាយជាប្រធានបទដ៏សំខាន់​ក្នុងការអភិវឌ្ឍវិស័យផ្សេងៗ រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់
បច្ចេកវិទ្យាជួយគាំទ្រនិងសម្រួលដល់សកម្មភាពទេសចរណ៍ ទាំងមុនពេលដំណើរកម្សាន្ត អំឡុងពេលដើរកម្សាន្ត និងក្រោយពេលដំណើរកម្សាន្តទេសចរណ៍។ លោកបានបន្តថា បច្ចេកវិទ្យា និងនាវានុវត្តបាននិងកំពុងដើរតួនាទីសំខាន់និងសកម្មបំផុតនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ការរស់នៅប្រចាំថ្ងៃ ដោយបានធ្វើឱ្យមានការប្រែប្រួលលើកត្តាផលិតកម្ម កម្លាំងពលកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ពន្ធសេដ្ឋកិច្ចជាតិ។ បច្ចេកវិទ្យាក៏បានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរស់នៅ ការប្រាស្រ័យទំនាក់ទំនង និងបានក្លាយជាមូលដ្ឋានក្នុងការទំនាក់ទំនងបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។

 ជាមួយគ្នានោះ លោក ថោង ខុន បានជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ ព្រោះដោយហេតុថាបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់យើងគ្រប់គ្នា (Part of Life)។ លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថល ដោយសារបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ គឺវាជាផ្នែកមួយនៃជីវិត (Part of Life)»។ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញរៀបចំវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ ជាពិសេសវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ដល់មន្រ្តី អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅតាមគោលដៅទេសចរណ៍

 និងជំរុញការចុះឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទេសចរណ៍ www.tptd.org ដើម្បីទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជាប្រចាំឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដែលជាកត្តាចូលរូមសម្រេចទិសដៅយុទ្ធសាស្រ្ត «ទេសចរណ៍ឆ្លាតវៃ តម្លៃសមរម្យ គុណភាពសេវាខ្ពស់»។ លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ ក្រសួងទេសចរណ៍ក៏បានចាប់យកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (www.tptd.org) ដែលជាប្រព័ន្ធមួយត្រូវបានរៀបចំឡើងសម្រាប់ជួយដល់ការបណ្តុះបណ្តាលជំនាញថ្មី និងការបណ្តុះបណ្តាលជំនាញបន្ថែម (Reskilling and Upskilling) លើជំនាញវិជ្ជាជីវៈទេសចរណ៍ រួមទាំងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ស្របតាម

តម្រូវការផងដែរ។ ពាក់ព័ន្ធនឹងចំណុចនេះ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ លោក មាន វណ្ណដេត បានលើកឡើងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសិក្ខាកាម៥៦,២៦៨នាក់បានចុះឈ្មោះសិក្សាតាមគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System) ដែលនេះជាការចូលរួមនៅក្នុងការកសាងធនធានអ្នកជំនាញ និងធនធានមនុស្សឌីជីថល ដើម្បីចូលរួមសម្រេចគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ គួរជម្រាបថា សិក្ខាកាមទាំង១៧៩នាក់ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីលោករដ្ឋមន្ត្រី ថោង ខុន នាឱកាសនោះ ពួកគេគឺជាយុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលទទួលបានការបណ្តុះបណ្តាល និងបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈ៕


Share This
Author Image

About ww.kmmhotnews.com

September 1, 2022

ព្រឹកនេះ ពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ៩០គ្រួសារទៀត បានចាប់ឆ្នោតយកដីឡូតិ៍នៅតំបន់រុនតា

ចំនួនអ្នកទស្សនា: Views



(សៀមរាប)៖ នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ចំនួន ប្រមាណ៩០គ្រួសារ បន្ថែមទៀត បានទៅចាប់ឆ្នោតជ្រេីសរេីសដីឡូតិ៍នៅតំបន់រុនតាឯក។ 
នេះបើតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការចាប់ឆ្នោតយកដីឡូតិ៍នេះ បានធ្វើឡើងនៅ សាលាខេត្តសៀមរាប ខណៈដែលកន្លងមក ការចាប់ឆ្នោតជ្រេីសរេីសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯកនេះ មានពលរដ្ឋស្ម័គ្រចិត្ត និងគ្រប់លក្ខខណ្ឌ ជាង៩០០គ្រួសារហើយ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។ សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

Share This
Author Image

About ww.kmmhotnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ ចង់ឱ្យអ្នកសារព័ត៌មានចិនប្រចាំនៅកម្ពុជាជួយផ្សាយពីភាពរីកចម្រើនរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views

    



ឯកឧត្តម ខៀវ កាញារីទ្ធ ចង់ឱ្យអ្នកសារព័ត៌មានចិនទាំងអស់នៅកម្ពុជា ផ្សាយនូវអ្វី ដែលជាភាពវិជ្ជមានពិតប្រាកដនៅកម្ពុជា ដើម្បីបង្ហាញដល់អ្នកវិនិយោគទុនចិន ។ ការថ្លែងបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសទទួលជួបលោក តាំង ប៉ីងជាំង តូ នី អគ្គនាយកក្រុមហ៊ុនកោះថ្មី ថេកណូឡូជី និងជាអ្នកគ្រប់គ្រងសារព័ត៌មានត្នោត នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ។
 ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរពីភាពរីកចម្រើនរបស់សារព័ត៌មានត្នោត ហើយសារព័ត៌មាននេះ ក៏បានផ្សព្វផ្សាយព័ត៌មានល្អៗ នឹងបានបង្ហាញពីការពិត ដែលកម្ពុជាមាន មិនដូចការ ចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលតែងតែនិយាយអាក្រក់ពីកម្ពុជានោះទេ ។ 

ឯកឧត្តម ចង់ឱ្យអ្នក សារព័ត៌មានចិនទាំងអស់នៅកម្ពុជា ផ្សាយនូវអ្វីជាភាពវិជ្ជមានពិតប្រាកដដែលកម្ពុជាបានធ្វើ ដើម្បីបង្ហាញ ដល់អ្នកវិនិយោគទុនចិន បានដឹងកាន់តែច្បាស់នូវអ្វីដែលជាភាពពិតប្រាកដនៅកម្ពុជា ។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា ប្រព័ន្ធផ្សាយរបស់ជាតិរបស់ក្រសួងព័មាននាពេលនេះ មានការផ្សាយ ជាភាសាចិន ភាសា បារាំង វៀតណាម អង់គ្លេស និងភាសាអារ៉ាប់ ។

 ដូច្នេះ អ្វីដែលសំខាន់ សម្រាប់សារព័ត៌មានត្នោតត្រូវធ្វើ ទៅមុខទៀត គឺផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែសម្បូរបែប។ លោក តូ នី បានបញ្ជាក់ពីគម្រោងផលិតជាឯកសារ ស្តីពីភាពរីកចម្រើន និងការអភិវឌ្ឍប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់ ដែលសារព័ត៌មានត្នោតចង់ធ្វើ គឺបង្ហាញគោលការណ៍ផ្តល់ព័ត៌មានពិត និងល្អៗ ឱ្យសហគ្រិន អ្នកវិនិយោគ និងប្រជាជនចិន បានយល់កាន់តែច្បាស់ ពីអ្វីដែលកម្ពុជាមាន និងកំពុងធ្វើ ព្រមទាំងជួយផ្សាយពីកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ ៕


Share This
Author Image

About ww.kmmhotnews.com

August 31, 2022

រាជរដ្ឋាភិបាលកំពុងចរចាជាមួយមិត្តចិន សាងសង់ស្ពានមួយបន្ថែមទៀតនៅម្ដុំព្រែកប្រា

ចំនួនអ្នកទស្សនា: Views

     


ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាជាមួយមិត្តចិន ក្នុងសាងសង់ស្ពានមួយបន្ថែមទៀតនៅម្ដុំព្រែកប្រា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២ តម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការនិងដឹកជញ្ជូន បានទទួលបទបញ្ជាពីរាជរដ្ឋាភិ បាលចរចាជាមួយមិត្តចិន អំពី


គម្រោងសាងសង់ស្ពានមួយ ទៀតនៅម្ដុំព្រែកប្រា ដើម្បីពង្វាងចរាចរណ៍ពីស្ពានព្រះមុនីវង្សទាំង២ និងស្ពានតាខ្មៅ ។ សម្តេចតេជោ បានបន្តថា គម្រោងសាងសង់ស្ពានមួយ ទៀតនៅម្ដុំព្រែកប្រានេះ មានប្រវែង ៨៤៥ម៉ែត្រ និងត្រូវធ្វើជា ៤គន្លង ២គន្លងទៅ និង ២គន្លងមក។ បន្ថែមពីនោះទៀត គម្រោងសាងសង់ស្ពានម្ដុំព្រែកប្រានេះ មានតម្លៃប្រហែល ៦០លានដុល្លារអាមេរិក។ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើមិត្តចិន យល់ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣។  « យើងនឹងកសាងស្ពានមួយទៀតនៅម្តុំ ព្រែកប្រា ហើយដោយស្ពាននេះមានប្រវែង៨៤៥ម៉ែត្រ ត្រូវធ្វើជា៤ គន្លង២ទៅ២មក ឱ្យវាធំកុំឱ្យស្ទះចរាចរណ៍លើស្ពាន ហើយតម្លៃវាប្រហាក់ប្រហែលជា ៦០លានដុល្លារ កំពុងតែចរចាគ្នាលើតម្លៃ ។ 


ប្រសិនបើយើងចាត់ទុកថា ជាអាទិភាពរបស់យើង ប្រសិនបើមិត្តចិនយល់ ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងបើកនៅឆ្នាំក្រោយ។ អ៊ីចឹងវាចាប់ពីផ្តើមពីអីមុននេះ គឺយើងឆ្លងទូកដវាចេះតែបានហើយ យើងដាក់ស្ពានមួយហើយ ក៏នៅតែស្ទះ ថែមស្ពានតាខ្មៅមួយទៀតក៏នៅតែស្ទះ ឥឡូវដាក់ព្រែកប្រាមួយទៀតដាក់អាធំតែម្តង ២ទៅ២មក ដើម្បីធានាថា ការឆ្លងកាត់ភ្នំពេញរហូតទៅដល់ខេត្តកណ្តាលវាមិនមានការរាំងស្ទះ » ។ 


សូមបញ្ជាក់ថា មកដល់ពេល នេះ កម្ពុជាមានស្ពានធំៗឆ្លង កាត់ទន្លេ សមុទ្រ ប្រមាណ ១៤ កន្លែងដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ រួមមាន ស្ពានព្រះមុនីវង្ស, ស្ពានជ្រោយចង្វាទី២, ស្ពានជ្រោយចង្វាទី១, ស្ពានគីហ្សូណា, ស្ពានកោះកុង, ស្ពានព្រះមុនីវង្សថ្មី, ស្ពានព្រែកព្នៅ, ស្ពានព្រែកក្ដាម, ស្ពានព្រែកតាមាក់, ស្ពានតាខ្មៅ,ស្ពានព្រែកសំរោង, ស្ពានមេគង្គ, ស្ពានអ្នកលឿង, ស្ពានកោះធំ និងស្ពានជ្រៃធំ ៕


Share This
Author Image

About ww.kmmhotnews.com

August 30, 2022

សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមស្ពានអាកាសថ្មីទាំងពីរ ដែលទើបសាងសង់ថា «ស្ពានអាកាសព្រះមុនីវង្ស» និង «ស្ពានអាកាសគង់សំអុល», ភ្នំពេញចំណាយសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាង ២២៦លានដុល្លារ ដោយប្រើវិធី «ស្លឹកត្នោត ខ្ចប់ស្ករត្នោត»

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

Share This
Author Image

About ww.kmmhotnews.com

August 29, 2022

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ ឆ្នាំទី៤ អាណត្តិទី៣

ចំនួនអ្នកទស្សនា: Views


ស្វាយរៀង :ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៩ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែសីហា
 ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥របស់សាលាខេត្តផងដែរ។

រូបថត៖-ស្វាយរៀង


Share This
Author Image

About ww.kmmhotnews.com

August 28, 2022

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ: ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។












Share This
Author Image

About ww.kmmhotnews.com