​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 15, 2022

វិធានការ ក្តៅ របស់ សម្តេច តេជោជុំ វិញ រឿង ដី ព្រៃ លិច ទឹក នៅ តំបន់ ទន្លេសាប ថ្មីៗ នេះ

ចំនួនអ្នកទស្សនា: Views

 វិធានការ ក្តៅ របស់ សម្តេច តេជោជុំ វិញ រឿង ដី ព្រៃ លិច ទឹក នៅ តំបន់ ទន្លេសាប ថ្មីៗ នេះ មិន ទាន់ ស្ងប់ស្ងាត់ ផង ស្រាប់តែ ដី នៅ តំបន់ឆ្នេរ អង្កោល ចំណុច ភ្នំ បារាំង ឯណេះ វិញ ត្រូវបាន ក្រុម អ្នកមាន លុយ និង អំណាច ចាក់ អាចម៌ដី រំលោភ យក និង ធ្វើ រប ង ព័ទ្ធ យ៉ាង អនាធិបតេយ្យ

( ខេត្ត កែប ) ៖...


Share This
Author Image

About ww.kmmhotnews.com

January 14, 2022

ជើងឯកថ្នាក់ជាតិកីឡាការ៉ាតេ បើកយុទ្ធនាការស្វែងរកធនធានអត្តពលិក

ចំនួនអ្នកទស្សនា: Views

 


ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ បាន ដំណើរការបើកជាផ្លូវការនៅព្រឹកថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បីស្វែងរកធនធាន អត្តពលិកប្រកបដោយគុណភាពប្រចាំឆ្នាំ។

ការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិនេះ ដំណើរការពីថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដោយមាន កីឡាករ កីឡាការិនីសរុប ១៥៣នាក់ចូលរួមប្រកួតប្រជែងមេដាយលើវិញ្ញាសា សរុបចំនួន៣៥ ខណៈ២វិញ្ញាសាទៀតមិនពេញលក្ខណៈ។ អត្តពលិក១៥៣នាក់ នេះមកពី២៤ក្លិប និងមាន មន្រ្តីអាជ្ញាកណ្តាល-ចៅក្រម ៩នាក់មកពី៩ក្លិប។

នេះជាការប្រកួតកម្រិតខ្ពស់នៃប្រភេទកីឡាការ៉ាតេកម្ពុជា ដើម្បីស្វែងរកធនធាន កីឡាករ កីឡាការិនិប្រកបដោយគុណភាព ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅទទួល រៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមផែនការ យុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា។

តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏សហព័ន្ធ សម្រួចបច្ចេកទេសរបស់មន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាល-ចៅក្រម ត្រៀមឆ្ពោះទៅ រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះដូចគ្នាផងដែរ។

គួរបញ្ជាក់ថា អ្នកចូលរួមសុរបមានចំនួន ២៧១នាក់ ក្នុងនោះមានប្រតិភូ២១នាក់ អាជ្ញាកណ្តាល-ចៅក្រម ៩នាក់ គ្រូដឹកនាំ-គ្រូជំនួយ ៣២នាក់ មន្ត្រីផ្លូវការ១៦នាក់ កីឡាករ ១០៥នាក់ និងកីឡាការិនី ៤៨នាក់។ នៅក្នុងពិធីបើកការប្រកួតជាផ្លូវការនេះ ទទួលបានការអញ្ជើញផ្តល់កិត្តិយសលើកទឹកចិត្ត និងសំណេះសំណាលពីលោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា៕

សហព័ន្ធកីឡាការ៉ាតេកម្ពុជា៕


Share This
Author Image

About ww.kmmhotnews.com

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីដំណើរការគ្រប់គ្រងគម្រោងអប់រឪពុកម្តាយ អាណាព្យា បាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃំុ សង្កាត់

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ : ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ កុសល អគ្គលេខា ធិការរង នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច(គ.ជ.គ.ក)នៃក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ ជី ច័ន្ទរស្មី នាយិការរងសាលាជាតិរដ្ឋាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីដំណើរការគ្រប់គ្រងគម្រោងអប់រំឪពុកម្តាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃំុ សង្កាត់ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

រូបថត÷ ស៊ិន សារ៉េត

Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ទទួលសៀវភៅស្ដីពី រាជរដ្ឋាភិបាលកម្ពុជា ជោគជ័យក្នុងសង្គ្រាម​ដណ្តើម​​​ជីវិតពលរដ្ឋពីមាត់ជ្រោះ​មរណៈកូវីដ-១៩ ភាគ២

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ :ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សៀវភៅដែលមានចំណងជើងថា រាជរដ្ឋាភិបាលកម្ពុជា ជោគជ័យក្នុង សង្គ្រាមដណ្តើមជីវិត​ពលរដ្ឋពីមាត់ជ្រោះមរណៈ “កូវីដ-១៩” ភាគ២ ដែលជាស្នា ដៃចងក្រងដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ បាននាំយកមកប្រគល់​ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្នុងពិធីប្រគល់ និងទទួល​សៀវ​ភៅ​នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

តាមការមកញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល បានគូសបញ្ជាក់ថា សៀវភៅនេះ មាន​កម្រាស់ជាង ៨០០ ទំព័រ និយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ ភាគ២ ចាប់ពីថ្ងៃទី០១ ខែ សីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែល​ជាថ្ងៃបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ។ ឯកឧត្ដមបន្ដថា សម្រាប់សៀវភៅ​នេះដែរ ក៏បានបង្ហាញពីបញ្ហានយោបាយមួយចំនួនទាំងផ្ទៃក្នុង និងបរទេសដែលជាប់ពាក់ព័ន្ធ​ជាមួយម្ពុជា នាសម័យកូវីដ-១៩។ ទន្ទឹមនេះ ក៏មានការបញ្ចូលនូវការវិវត្ដ​មួយចំនួនក្នុងសម័យ​ជំងឺកូវីដ ដែលកំពុងរាតត្បាត ។ ដូច្នេះ សៀវភៅនេះ គឺជាឯកសារប្រវត្តិសាស្រ្ត​មនុស្សជាតិ​មួយ ដែលត្រូវបាន ឯកឧត្តម ឆាយ សុផល ធ្វើការចងក្រងទុកសម្រាប់ការដឹងនាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់អ្នកជំនាន់​ក្រោយ សៀវភៅនេះ ជាឯកសារប្រវត្តិសាស្រ្ត ។

ឯកឧត្តម ឆាយ សុផល បានជម្រាបជូនថា សម្រាប់សៀវភៅភាគ១ ដែលនិយាយ​ការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩ បានបោះពុម្ពចែក​ចាយ​ចំនួន ៥ ០០០ ច្បាប់ រួចមកហើយ។ សម្រាប់វគ្គ២ នេះ ក៏ បោះពុម្ពចំនួន ៥ ០០០ ច្បាប់ ផងដែរ ដោយដាក់លក់នៅបណ្ណាគារ ក្នុងសៀវភៅមួយក្បាលតម្លៃប្រមាណជាង ១៤ ដុល្លារ។ ក្រៅពីការដាក់លក់ខ្លះ នៅបណ្ណាគារ ឯកឧត្តម ឆាយ សុផល ក៏បានយកទៅដាក់​បណ្ណាល័យ​ជាតិ និងតាមសាកលវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួន ព្រមទាំងចែកជូនដល់ថ្នាក់ដឹកនាំ និង មន្រ្តីមួយចំនួន ដើម្បីទុកជាឯកសារ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តម ឆាយ សុផល ក្នុងការសិក្សាស្រាវជ្រាវចងក្រងនូវរាល់ឯកសារ និងព្រឹត្តការណ៍ ទាក់​ទងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានបង្ហាញពីការប្រឹងប្រែងរបស់រាជ​រដ្ឋាភិ​​បាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយសៀវភៅនេះទុកជាឯកសារ​ប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា សម្រួលផ្សាយ៖ កន ចំណាន

Share This
Author Image

About ww.kmmhotnews.com

មន្ត្រីអាមេរិកចង់នាំយកបញ្ហារសើបរវាងរុស្ស៉ី និងលោកខាងលិច ឡើងទៅដោះស្រាយនៅ UNSC

ចំនួនអ្នកទស្សនា: Views

 (យូអិន)៖ ក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់យោបល់ថា ប្រសិនបើប្រទេសរុស្ស៊ីនៅតែបន្តបង្កើនហានិភ័យ ដល់សន្តិសុខប្រទេសអ៊ុយក្រែនទៀតនោះ សហរដ្ឋអាមេរិកគួរតែលើកយកបញ្ហានេះ ទៅដោះស្រាយនៅក្នុងវេទិកា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

ភាពតានតឹងត្រូវបានគេមើលឃើញថា នៅតែបន្តកើតមាននៅឡើយ រវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការ NATO បន្ទាប់ពីកិច្ចសន្ទនាផ្នែកសន្តិសុខ នៅក្នុងសប្តាហ៍នេះ មិនបានចេញលទ្ធផលជាផ្លែផ្កាអ្វីសោះនោះ។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ Reuters ថា «ប្រសិនបើរុស្ស៊ីចេញសកម្មភាព យើងក៏មិនស្ទាក់ស្ទើរក្នុងការរៀបចំ ចំណាត់ការឆ្លើយតបយ៉ាងត្រឹមត្រូវ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីការពារគោលការណ៍នៃធម្មនុញ្ញ UN នោះឡើយ។ ជម្រើសគ្រប់យ៉ាងមាននៅលើតុរួចជាស្រេច... យើងរង់ចាំតែពេលវេលាស័ក្តិសម ដើម្បីធ្វើរឿងនេះប៉ុណ្ណោះ...»

គួរបញ្ជាក់តាមក្រុមអ្នកអង្កេតការណ៍អន្តរជាតិថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយរថក្រោះ, កាំភ្លើងធំ និងកងទ័ពរាប់ម៉ឺននាក់ នៅលើទឹកដីរបស់ខ្លួនក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែននឹងគ្មានថ្ងៃ ក្លាយជាសមាជិកអង្គការ NATO នោះឡើយ ព្រោះវានឹងក្លាយជាការគំរាមកំហែងដ៏ធំ ដល់សន្តិសុខជាតិរុស្ស៊ី៕


Share This
Author Image

About ww.kmmhotnews.com

ក្រុមការងារចល័តក្រសួងសាធារណការ ឃាត់រថយន្តដឹកលើសទម្ងន់តាមដងផ្លូវនៅខេត្តកំពង់ស្ពឺ, រកឃើញរថយន្ត៤គ្រឿងលើសទម្ងន់កំណត់ ដោយពិន័យជាប្រាក់ និងឃាត់ទុក១ឆ្នាំ

ចំនួនអ្នកទស្សនា: Views


(កំពង់ស្ពឺ)៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានសហការមន្ត្រីស្ថានីយជញ្ជីងអចល័តពោធិ៍ថ្មី-ខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន០៤គ្រឿង ដឹកខ្សាច់ និងដី ដោយផាកពិន័យជាប្រាក់ និងឃាត់រថយន្តទុករយៈពេល០១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់នៅចំណុចផ្លូវជាតិលេខ៤៤ ត្រង់គ.ម ១២៣ ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ 

 ប្រតិបត្តិការនេះ ដឹកនាំដោយលោក គីម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូមរួមពីសំណាក់លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះលោក គឹម សាន់ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

 បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកាលពីពេលថ្មីៗនេះថា ក្រុមការងារនឹងចាត់ការតាមនីតិវិធីដោយគ្មានយោគយល់ខ្សែរនរណាឡើយ បើសិនរកឃើញថា រថយន្តដឹកទាំងឡាយណាហ៊ានដឹកលើសទម្ងន់។ សកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់ ការពារមិនឱ្យមានជនខិលខូចបំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ។ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរំលឹក និងអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យបានម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ក្រសួងនឹងនៅបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕


Share This
Author Image

About ww.kmmhotnews.com

ទង់ជាតិ​ទាំង​អស់នៃ​បណ្តា​ប្រទេស​អាស៊ាន​ត្រូវបាន​បង្ហូត​ឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​

ចំនួនអ្នកទស្សនា: Views

  ភ្នំពេញៈ​ទង់ជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ត្រូវបាន​បង្ហូត​ឡើងជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ​ខណៈពេល​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​រួមមាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរន៍​ជាតិ​អាស៊ាន (NTO) កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន និង​ការតាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ (Travex )​នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ កាន់តែ​ខិតជិត​មកដល់​។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២​ថា ទង់ជាតិ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវបាន​បង្ហូត​ឡើង​នៅ រង្វង់​មូល​ព្រះ​សិវ​និង​នាង​ឧមា​ភ​វ​តី​, មហាវិថី​ជំទាវ​ម៉ៅ​ត្រង់​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ និង មាននៅ​លើផ្លូវ​លេខ​៧០៥​មុខ​កំពង់ផែ​។ ឯ​វេទិកា​បើក​កម្មវិធី​ធ្វើ​នៅ​ទីលាន​តេ​ជោ និង កន្លែង​តាំង​ពិ​ព័រ​ណ៌​ធ្វើ​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា​។​

​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ តាម​កម្មវិធី​រួមមាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន (NTO) កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន និង ការតាំង​ពី​ព័រ​ណ៌​ទេសចរណ៍ (Travex) នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ស្អាត មាន​កំពង់ផែ​អន្តរជាតិ ជា​ខេត្ត​បាន និង​កំពុងមាន​ការអភិវឌ្ឍ​ពហុ​វិស័យ​ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជាតា​រា​ទើប​រះ​នៅ​ទិសនិរតី​។​
តាម​សេចក្តីជូនដំណឹង​របស់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៣ ខែមករា បានបង្ហាញ​ឱ្យឃើញថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​ទេសណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អង្គទូត​នានា​និង​រដ្ឋមន្ត្រី​ទេសចរន៍​អាស៊ាន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន ព្រមទាំង​ក្រុមហ៊ុន​ជាតិ និង អន្តរជាតិ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​គួច ចំរើន បាន​សរសេរ​ទៀតថា​ដើម្បី​ចូលរួម​អបអរសាទរ​វេទិកា​ទេសណ៍​អាស៊ាន​លើក​ទី​៤០​ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​រៀបចំ​បាញ់​កាំជ្រួច​ចំនួន​ពីរលើក គឺ​នៅ​យប់​ថ្ងៃទី​១៨ និង​ទី​១៩ ខែមករា ឆ្នាំ​២០២២ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន​៕​


Share This
Author Image

About ww.kmmhotnews.com

ជាងសំណង់ម្នាក់ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះអស់ ៤ខ្នង នៅខណ្ឌដូនពេញ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: នៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងដែលបានកើត ឡើងនៅចំណុច ផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ លៀង ទិនធី ភេទប្រុស អាយុ ៣២ឆាំ្ន មុខរបរ ជាងសំណង់ ។

មូលហេតុ៖ បណ្តាលមកពីដុតផ្ទះខ្លួនឯង បង្កជាអគិ្គភ័យ ។
– ប្រភេទសំណង់: ឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រx៨ម៉ែត្រ ។
– ខូចខាតសម្ភារ:៖ ឆេះផ្ទះអស់ចំនួន ០៤ខ្នងនឹងសម្ភារ:អស់ទាំងស្រុង។

  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : គ្មាន ។

បានប្រើប្រាស់របស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១រថយន្ត ស្មើរនឹង ៨៤ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ។
– ពន្លត់ចប់ នៅវេលាម៉ោង ១២និង២០នាទីយប់ថ្ងៃខែឆ្នាំដដែល ៕


Share This
Author Image

About ww.kmmhotnews.com

កូរ៉េខាងជើងអះអាងថា ការបាញ់តេស្តមីស៉ីលកាលពីថ្ងៃសុក្រ គឺធ្វើចេញពីផ្លូវរថភ្លើង

ចំនួនអ្នកទស្សនា: Views
(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានដកស្រង់ការចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះថា ការបាញ់តេស្តគ្រាប់មីស៊ីល ២គ្រាប់កាលពីថ្ងៃសុក្រម្សិលមិញ គឺត្រូវបានធ្វើឡើងចេញពីផ្លូវរថភ្លើង ហើយវាក៏ជាការធ្វើតេស្តអាវុធលើកទី ៣ ផងដែរសម្រាប់ឆ្នាំ ២០២២ នេះ។ យោធាកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានអះអាងពីការចាប់បានសញ្ញា នៃការធ្វើតេស្តគ្រាប់មី

ស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ២គ្រាប់ ចេញពីខេត្ត ព្យុងហ្គាន់ខាងជើង (North Pyongan) ស្ថិតនៅភាគឦសាន នៃប្រទេសកូរ៉េខាងជើង ហើយគ្រាប់មីស៊ីលទាំងនោះ បានហោះសំដៅទៅកាន់ដែនសមុទ្រ ស្ថិតនៅភាគខាងកើតប្រទេសនេះ។ ដោយឡែកនៅព្រឹកថ្ងៃសៅរ៍នេះ KCNA បានចុះផ្សាយថា ទាំងពីរគ្រាប់នោះ គឺជាមីស៊ីលដែលត្រូវបានបាញ់ចេញ ពីឧបករណ៍បាញ់ចល័តនៅតាមផ្លូវរថភ្លើង។ យោធាកូរ៉េខាងជើងបានអះអាងថា វាជាការធ្វើតេស្តដើម្បីស្វែងយល់អំពីប្រសិទ្ធភាព និងដំណើរការនៃការបាញ់មីស៊ីល

 ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹង ការវាយប្រហារណាមួយពីសំណាក់សត្រូវ ខណៈការធ្វើតេស្តលើផ្លូវរថភ្លើងបែបនេះ បានកើតមានឡើងជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២១។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រសួងការពារជាតិកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ទៅនឹងការដាក់ទណ្ឌកម្មដោយ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅលើបុគ្គលចំនួន ៦នាក់នៅកូរ៉េខាងជើង ដែលសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹង កម្មវិធីអភិវឌ្ឍអាវុធមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ នៅក្រោយការព្រមានថានឹងចាត់វិធានការយ៉ាង

 ខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ពីសំណាក់កូរ៉េខាងជើងតែប៉ុន្មានប៉ុណ្ណោះ ប្រទេសនេះក៏បានបាញ់តេស្តគ្រាប់់មីស៊ីលចំនួន ២គ្រាប់តែម្តង។ កូរ៉េខាងជើងបានអះអាងថា ការធ្វើតេស្តមីស៊ីលទាំងឡាយរបស់ខ្លួន គឺស្ថិតនៅក្នុងន័យហ្វឹកហ្វឺនជំនាញការពារខ្លួនប៉ុណ្ណោះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានហៅទង្វើបែបនេះថា ជាការបង្កឲ្យមានអស្ថិរភាពខ្លាំងនៅក្នុងតំបន់ ទើបជំរុញឲ្យខ្លួនដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕



Share This
Author Image

About ww.kmmhotnews.com

អគារវិនិយោគ ក្រោម ទឹក ប្រាក់ ២៣០លានដុល្លារ ជីប ម៉ុង ថៅវើ ប្រារព្ធពិធីបញ្ចប់ការ សាងសង់ ដល់ជាន់កំពូល

ចំនួនអ្នកទស្សនា: Views

 

រាជធានីភ្នំពេញ ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២​ នាព្រឹកថ្ងៃទី១៤ មករា ២០២២ ក្រុមហ៊ុន ជីប ម៉ុង បានប្រារព្ធពិធីបញ្ចប់គ្រោងអគារដល់ជាន់កំពូល នៃ ជីប ម៉ុង ថៅវើ ដែលជាអគារពាណិជ្ជកម្មចម្រុះលំដាប់ អន្តរជាតិ វិនិយោគក្រោមទឹកប្រាក់ ២៣០លានដុល្លារសហរដ្ឋអាមេរិចទាំងថ្លៃដីនិងថ្លៃសាងសង់ ស្ថិត នៅ តាម បណ្ដោយ មហាវិថី សហព័ន្ធរុស៊្សី រាជ ធានី ភ្នំពេញ។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និង ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា ការបញ្ចប់គ្រោងអគារដល់កំពូលជាន់ទី៤៥នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយដែល បញ្ជាក់ឲ្យ ឃើញ ពីកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និង ក្រុមការងារទាំងអស់ ក៏ដូចជាការអភិវឌ្ឍឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមចក្ខុវិស័យវែងឆ្ងាយ និង យុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ច។ 

ក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និង ទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏បានបង្កើតឱកាសការងារជាច្រើន ដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជាលើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗជុំវិញតំបន់នេះផងដែរ។ នេះបើយោងតាមការបញ្ជាក់ របស់លោក Simon DELL អគ្គនាយករងជាន់ខ្ពស់ផ្នែកយុទ្ធសាស្រ្ត និង អភិវឌ្ឍន៍ ពាណិជ្ជកម្ម នៃក្រុមហ៊ុន ជីប ម៉ុង។

គួរបញ្ជាក់ផង ដែរ អគារ ជីប ម៉ុង ថៅវើ នេះមានកម្ពស់១៨៥ម៉ែត្រ សាងសង់ លើ ផ្ទៃដី ទំហំ ១៤ ០៤២ ម៉ែត្រការ៉េ។ អគារនេះ ត្រូវបានសាងសង់ជាមួយស្ថាបត្យកម្មដ៏វិចិត្រ ដែលនឹង បម្រើ ដល់ វិស័យ សំខាន់ៗ ចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា ដូចជា ផ្នែក បដិសណ្ឋារកិច្ច ការិយាល័យសម្រាប់ក្រុមហ៊ុនសហគ្រាស ផ្សារទំនើប និង ការកម្សាន្ត ជាដើម។

អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ នេះមានលក្ខណៈពិសេសៗដូចជា៖

• ចំណតយានយន្ត៨ជាន់ • ផ្សារ ទំនើប ជីប ម៉ុង ម៉ល ចំនួន៥ជាន់ ដែលនឹងផ្ដល់នូវបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែប • ធនាគារ ជីប ម៉ុង • រោងភាពយន្តខ្នាតធំជាមួយសាលប្រណីតចំនួន៥   • ការិយាល័យធ្វើ ការ ទំនើប ៨ជាន់ • សណ្ឋាគារលំដាប់ពិភពលោក ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ គ្របដណ្ដប់២០ជាន់ខាងលើដែលនឹងផ្ដល់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ ជាមួយ បន្ទប់ប្រណីតចំនួន៣០០បន្ទប់ ។

• ជាពិសេស សាលប្រជុំដ៏ទំនើប អាងហែលទឹក និង កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន និង ស្កាយបារ៍ជាមួយបរិយាកាស និង ទេសភាពដ៏ស្រស់ស្អាតនៃតំបន់ដ៏រស់រវើកនេះ៕

Share This
Author Image

About ww.kmmhotnews.com