​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 14, 2022

កូរ៉េខាងជើងអះអាងថា ការបាញ់តេស្តមីស៉ីលកាលពីថ្ងៃសុក្រ គឺធ្វើចេញពីផ្លូវរថភ្លើង

ចំនួនអ្នកទស្សនា: Views
(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានដកស្រង់ការចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះថា ការបាញ់តេស្តគ្រាប់មីស៊ីល ២គ្រាប់កាលពីថ្ងៃសុក្រម្សិលមិញ គឺត្រូវបានធ្វើឡើងចេញពីផ្លូវរថភ្លើង ហើយវាក៏ជាការធ្វើតេស្តអាវុធលើកទី ៣ ផងដែរសម្រាប់ឆ្នាំ ២០២២ នេះ។ យោធាកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានអះអាងពីការចាប់បានសញ្ញា នៃការធ្វើតេស្តគ្រាប់មី

ស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ២គ្រាប់ ចេញពីខេត្ត ព្យុងហ្គាន់ខាងជើង (North Pyongan) ស្ថិតនៅភាគឦសាន នៃប្រទេសកូរ៉េខាងជើង ហើយគ្រាប់មីស៊ីលទាំងនោះ បានហោះសំដៅទៅកាន់ដែនសមុទ្រ ស្ថិតនៅភាគខាងកើតប្រទេសនេះ។ ដោយឡែកនៅព្រឹកថ្ងៃសៅរ៍នេះ KCNA បានចុះផ្សាយថា ទាំងពីរគ្រាប់នោះ គឺជាមីស៊ីលដែលត្រូវបានបាញ់ចេញ ពីឧបករណ៍បាញ់ចល័តនៅតាមផ្លូវរថភ្លើង។ យោធាកូរ៉េខាងជើងបានអះអាងថា វាជាការធ្វើតេស្តដើម្បីស្វែងយល់អំពីប្រសិទ្ធភាព និងដំណើរការនៃការបាញ់មីស៊ីល

 ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹង ការវាយប្រហារណាមួយពីសំណាក់សត្រូវ ខណៈការធ្វើតេស្តលើផ្លូវរថភ្លើងបែបនេះ បានកើតមានឡើងជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២១។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រសួងការពារជាតិកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ ដោយបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ទៅនឹងការដាក់ទណ្ឌកម្មដោយ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅលើបុគ្គលចំនួន ៦នាក់នៅកូរ៉េខាងជើង ដែលសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹង កម្មវិធីអភិវឌ្ឍអាវុធមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ នៅក្រោយការព្រមានថានឹងចាត់វិធានការយ៉ាង

 ខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ពីសំណាក់កូរ៉េខាងជើងតែប៉ុន្មានប៉ុណ្ណោះ ប្រទេសនេះក៏បានបាញ់តេស្តគ្រាប់់មីស៊ីលចំនួន ២គ្រាប់តែម្តង។ កូរ៉េខាងជើងបានអះអាងថា ការធ្វើតេស្តមីស៊ីលទាំងឡាយរបស់ខ្លួន គឺស្ថិតនៅក្នុងន័យហ្វឹកហ្វឺនជំនាញការពារខ្លួនប៉ុណ្ណោះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានហៅទង្វើបែបនេះថា ជាការបង្កឲ្យមានអស្ថិរភាពខ្លាំងនៅក្នុងតំបន់ ទើបជំរុញឲ្យខ្លួនដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕



Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment