​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

February 4, 2022

កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន

ចំនួនអ្នកទស្សនា: Views

     



 ភ្នំពេញ ៖កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងនិងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន ដើម្បីធានាឱ្យតំបន់ព្រំដែនក្លាយជាតំបន់ សន្តិភាព មិត្តភាព និងការអភិវឌ្ឍ ។ 

 ការបង្ហាញពីការពង្រឹងទំនាក់ទំនងសាមគ្គីភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២ នាវិមានសន្តិភាព ។ 

 ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យដឹងក្រោយបញ្ចប់ការសន្ទនាថា ឯកឧត្តមនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានគោរពសំដែងងនូវការគាំទ្រនូវដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកន្លងទៅ ហើយឯកឧត្តម មានជំនឿជឿជាក់ថា សម្តេចតេជោនឹងនាំមកសាមគ្គីភាពនិងវឌ្ឍនភាពអាស៊ាននាពេលខាងមុខមិនខាន។ 

 ឯកឧត្តមបានមានប្រសាសន៍បន្តថា កងទ័ពកម្ពុជានិងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ ហើយក្នុងនាមឯកឧត្តម ជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមនឹងបន្តទំនាក់ទំនងល្អនេះ ថែមទៀត។ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿង ញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងបទល្មើសដទៃទៀត ។

សហការជួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រទេសទាំងពីរ ។ ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាននិងដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផងដែរ ។ 

 បន្ថែមពីនោះទៀត សម្តេចតេជោ ក៏បានសំដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោសង្កេតឃើញថា ទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេសមានជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ ហើយជំនឿទុកចិត្តនេះមានការកើនឡើងជាលំដាប់ ។ ឈរលើទំនាក់ ទំនងនេះ សម្តេចតេជោ បានបន្ថែមថា កងទ័ពគប្បីដើរតួនាទីជាកងទ័ពការទូត រក្សាសន្តិភាព ស្ថិរភាព បង្កើតជំនឿទុកចិត្តដល់ប្រជាជន នៅតាមព្រំដែនមានជំនឿចិត្តប្រកបរបរអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែ ក្លាយព្រំដែនទៅជាតំបន់ សន្តិភាព មិត្តភាព និងការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែង អំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលថៃ ប្រជាជនថៃដែលកន្លងមក បានជួយដល់ពលករកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ និងបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានជំងឺនៅតាមព្រំដែន ចូលព្យាបាលនៅក្នុងប្រទេសថៃ៕

 


Share This
Author Image

About ww.kmmhotnews.com

February 3, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បី ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

ចំនួនអ្នកទស្សនា: Views

     



 ភ្នំពេញ :ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន នាព្រឹក ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី(វិមានសន្តិភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ រួមមាន ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និង ទី២.បញ្ហាផ្សេងៗ។

បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹងនៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយបានសរសេរថា សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានរៀបចំឡើងដោយផ្អែក លើគោល នយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ ព័ន្ធជាធរមាននៅក្នុងព្រះជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀង និងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខ័ណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។

ឯកឧត្ដមបានបន្ដថា គោលបំណងសេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្កការរាលដាលឆ្លងនិងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិនិងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ DARA

Share This
Author Image

About ww.kmmhotnews.com

February 2, 2022

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំការសិក្សាប្លង់បច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

      



 កណ្ដាល :ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅថ្ងៃ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្ដីពីការសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ រួមនឹងមន្រ្តីជំនាញ ដើម្បីជួយផ្តល់ជាទិន្នន័យ និងមតិយោបល់ផ្សេងៗ សំដៅធ្វើឱ្យគម្រោងនេះប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យ តាមផែនការគ្រោងទុក ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុះនោះបានមានប្រសាសន៍ថា ផែនការមេ និង យុទ្ធសាស្រ្តប្រព័ន្ធលូ ទូទាំងប្រទេសកម្ពុជា គឺសំដៅរួម នៃផែនការមូលដ្ឋានថ្នាក់ជាតិ ស្ដីពីប្រព័ន្ធលូ និងសម្រាប់កំណត់សូចនាករ នៃផែនការប្រព័ន្ធលូ។ ប្រព្រឹត្តិកម្មទឹកកខ្វក់ ការរចនាប្រព័ន្ធលូ និងការសាងសង់សំណង់តាមស្ដង់ដារ គឺត្រូវពិនិត្យ អំពីអត្រា នៃការបំប្លែងទឹកកខ្វក់ ការប៉ាន់ស្មាននៃបរិមាណទឹកកខ្វក់ ដែលមានប្រភពមកពី លំនៅឋាន ឧស្សាហកម្ម និង ទេសចរណ៍ ។ សំខាន់គឺប្លង់គោលប្រើប្រាស់ដីធ្លី និងចំនួនប៉ាន់ស្មានជាដង់ស៊ីតេប្រជាជនក្នុងក្រុងតាខ្មៅ គឺចាំបាច់ត្រូវតែធើ្វបច្ចុប្បន្នភាព ដើម្បីធ្វើការសិក្សាលើទិន្នន័យទាំងនោះឱ្យសមស្របទៅនឹងទិន្នន័យ នៃអត្រាលំហូរ និងបរិមាណទឹកកខ្វក់ជាក់ស្ដែង។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរ អង្គភាព និងមន្រី្តជំនាញ ត្រូវពន្លឿនការសិក្សាគំនូសប្លង់បច្ចេកទេស គម្រោងអភិវឌ្ឍន៍ប្រព័ន្ធច្រោះទឹកកខ្វក់ឱ្យបានឆាប់រហ័ស ត្រូវប្រមូលទិន្នន័យដែលពាក់ព័ន្ធពីការសិក្សាប្រព័ន្ធលូ និងយុទ្ធសាស្រ្តប្រព័ន្ធលូ សម្រាប់ក្រុងតាខ្មៅ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ក្រុងតាខ្មៅ ឆ្នាំ២០៣០ ។ មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ត្រូវរកទិន្នន័យទឹកភ្លៀងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ និងការខូចខាតនៃតំបន់ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងក្រុងតាខ្មៅ ១០ឆ្នាំចុងក្រោយ។ មន្ទីរបរិស្ថានត្រូវ ត្រៀមច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងការគ្រប់គ្រងសំណង់រាវ ត្រូវសិក្សាលើគុណភាពទឹកនៃទីតាំងគម្រោង និងទីតាំងប្រហាក់ប្រហែលពីរោងចក្រប្រព្រឹត្តិកម្ម និងគម្រោងបំពង់បង្ហូរ ។ មន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត ត្រូវរៀបចំផែនទីប្រព័ន្ធបំពង់បង្ហូរ ប្រព័ន្ធលូក្នុងក្រុងតាខ្មៅ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ឱ្យបានច្បាស់លាស់ផងដែរ ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅបច្ចុប្បន្ននេះ ត្រូវបានក្រុមការងារនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចម្រុះ DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd. កំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត នឹងឈានទៅសម្រេចលទ្ធផលសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រជុំ និងសិក្សាលើទិន្នន័យលម្អិតបានចប់សព្វគ្រប់៕ដោយណយ នឿន(ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara


Share This
Author Image

About ww.kmmhotnews.com

February 1, 2022

រយ​:​ពេល​បី​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ខេត្តបាត់ដំបង ទទួលភ្ញៀវ​ទេសចរណ៍​ជាង ១៣​ម៉ឺន​នាក់​

ចំនួនអ្នកទស្សនា: Views




បាត់ដំបង​: អំឡុងពេល​បី​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ខេត្តបាត់ដំបង បានទទួល​ភ្ញៀវទេសច​រណ៍​ចូល​លេង​កម្សាន្ត​ជាង ១៣​ម៉ឺន​នាក់​។​​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០១ ខែកុម្ភ​: ឆ្នាំ ២០២២​នេះ​ថា ក្នុង​ថ្ងៃបុណ្យ​ប្រពៃណី​ចិន​-​វៀតណាម រយ​:​ពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី​០២ ខែកុម្ភ​: ឆ្នាំ​២០២២ ខេត្តបាត់ដំបង​បានទទួល​ស្វាគមន៍​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ពី​ក្នុង និង​ក្រៅ​ខេត្ត សរុប​ចំនួន ១៣៤.៧៨៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១៣៤.៤៧៣​នាក់ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ( ផ្ទៃក្នុង )​សរុប​ចំនួន ៣១២​នាក់​។​វត្តមាន​ភ្ញៀវ​ទេសចរណ៍​ដែល​មកដល់​ខេត្ត​ជាប់​ជ័យលាភី​ផ្ការំដួល​បី​ទង ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​នេះ​មាន​ចំនួន ១៣៤.៧៨៥​នាក់ គឺមាន​ការកើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុងឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ ២០២១-២០២២ ភ្ញៀវ​មាន​ចំនួន​ជិត ១០​ម៉ឺន​នាក់​។​​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា បាន​បន្តថា រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​សំខាន់ៗ​សរុប​ចំនួន ១១១​កន្លែង​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ក្នុងនោះ​រួមមាន​: រមណីយដ្ឋាន​ប្រាសាទ​បាណន់​, រមណីយដ្ឋាន​ភ្នំ​សំពៅ​, ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ល្អាង​ភ្នំ​ពៅ​, រមណីយដ្ឋាន​ប្រាសាទឯកភ្នំ​, អាងទឹក​កំពីងពួយ​, រមណីយដ្ឋាន​ស្ទឹង​ថ្មដា រមណីយដ្ឋាន​ទឹកធ្លាក់ ៥៣ ក្នុងស្រុក​ភ្នំព្រឹក​, រមណីយដ្ឋាន​នគរជុំ​ភ្នំព្រឹក​, ភ្នំ​កំពូល​, វត្ត​ល្អាង​កង្កែប​, វត្ត​នាង​រំសាយសក់​, វត្តភ្នំ​ជី​ហង្ស​, រមណីយដ្ឋាន​វត្តភ្នំ​ចំបាំង និង​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​ល្អាង​ភ្នំ​ប្រាំពីរ​ជាដើម​៕​






Share This
Author Image

About ww.kmmhotnews.com

January 31, 2022

ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តពោធិ៍សាត់ ដែលមានភ្ញៀវទេសចរជិត៣ម៉ឺននាក់ បានមកដើរលេងកម្សាន្ត

ចំនួនអ្នកទស្សនា: Views




(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២២ នៃថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២៩,០៣៩នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងខេត្តពោធិ៍សាត់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន២៩,០៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន០៤នាក់។ 

 លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ ព័តមានឱ្យដឹងនាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះថា ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៧ក្រុង ស្រុក តំបន់ទេសចរណ៍ដែលមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ផារ៉ាដាយរីសត តំបន់អូរសោម, ចំពោះស្រុក

ក្រគរ គឺនៅទឹកធ្លាក់ច្រកល្អៀង, ស្រុកតាលោសែនជ័យ គឺនៅសួនកម្សាន្តតាលោសែនជ័យ។ លោក សំ ឃីម បន្តថា ចាប់ពីថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២២ (នៃថ្ងៃឈប់សម្រាកចុងសប្តាហ៍) មានភ្ញៀវទេសចរណ៍ផ្ទៃក្នុងចំនួន ២០,០១៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន២០,០១០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន០៤នាក់។ 

ដោយឡែកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ (ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម) មានភ្ញៀវទេសចរណ៍ផ្ទៃក្នុងចំនួន ៩,០២៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន៩,០២៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន០០នាក់។

 លោកប្រធានមន្ទីរបានបន្ថែមថា មន្ទីរនៅតែបន្តយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។ 

 បើកតាមលោកប្រធានមន្ទីរ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលមានការកើតឡើងនេះ គឺដោយសារក្រោមការដឹកនាំរបស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោកបានចាប់ខ្ពស់ក្នុងជម្រុញការផ្សព្វផ្សាយ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា  ជុំវិញគោលដៅ និងទីតាំងទេសចរណ៍សំខាន់ៗ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានដឹង បានស្គាល់ និងចូលមកទស្សនាកម្សាន្ត ក្នុងទឹកដីខេត្តដ៏សម្បូរបែបមួយនេះ។ សូមបញ្ជាក់ថា គោលដៅទេសចរណ៍ទូទាំងប្រទេស ដែលមានភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើន ក្នុងថ្ងៃ២៩-៣០ ខែមករា ឆ្នាំ២០២២ម្សិលមិញ រួមមាន៖ * ខេត្តព្រះសីហនុ ៥៧,៨២៣ នាក់ * រាជធានីភ្នំពេញ ៣៤,០៦៥ នាក់ * ខេត្តពោធិ៍សាត់ ២០,០១៤ នាក់ * ខេត្តបាត់ដំបង ១៦,៧៨៣ នាក់ * ខេត្តសៀមរាប ១៦,៥៤៦ នាក់ * ខេត្តកំពត ១៣,៧០៨ នាក់៕


Share This
Author Image

About ww.kmmhotnews.com