-->
​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

November 11, 2022

លោកជំទាវ ខេង សំវ៉ាដា អញ្ជើញដឹកនាំគណៈប្រតិភូលោកជំទាវជាភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាល ដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រកបដោយសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញនាំដឹកនាំគណៈប្រតិភូលោកជំទាវជាភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាល ដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបថត៖ ឃុត សៅ






Share This
Author Image

About ww.kmmhotnews.com

ប្រធានាធិបតីអាមេរិក ចូ បៃដិន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៨៖០៥នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-

ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូល

រំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

November 10, 2022

ក្រសួងសាធារណការ រៀបចំជំនួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍ គណៈប្រតិភូ ដឹកនាំដោយប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

ចំនួនអ្នកទស្សនា: Views


 
 (ភ្នំពេញ)ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២២

នាថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ សណ្ឋាគារ Raffles Hotel Le Royal ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីពង្រឹងកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំ និងយូរអង្វែង ។ ជាពិសេសផ្ដោតសំខាន់លើការផ្សាភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត ។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងក្ដីសោមនស្សរីករាយ ក្នុងការទទួលជួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍ លោកសាស្ត្រាចារ្យ Klaus Schwab និងគណៈប្រតិភូ ដែលនេះជាលើកទី១សម្រាប់លោកសាស្ត្រាចារ្យ ក្នុងការអញ្ជើ ញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ទស្សនកិច្ចនេះគឺជាឱកាសសម្រាប់លោកសាស្ត្រាចារ្យ Klaus Schwab និងគណៈប្រតិភូ ដើម្បីឈ្វេងយល់ និងស្គាល់ច្បាស់អំពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក៏ដូចជាឱកាសក្នុងការផ្សព្វ ផ្សា យ លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ។ ឯកឧត្តម បាន មានប្រសាសន៍ ថ្លែងអំណរគុណចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែបានផ្ដល់កិច្ចសហការល្អ និងការគាំទ្រក្នុងការលើកកម្ពស់ការចូលរួមរបស់កម្ពុជា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានផ្ដល់ឱ្យកម្ពុជានូវឱកាសទាក់ទាញវិនិយោគិន និងធុរជនមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានជួយលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ ដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានជួយសម្របសម្រួលឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាននៅឆ្នាំ២០១៧ ប្រកបដោយជោគជ័យ និងបានសម្របសម្រួ ល ផ្តួចផ្តើមបង្កើតគម្រោង Closing the Skills Gap Accelerator Project និងកម្មវិធីផ្សេងៗ ដើម្បីជួយលើកកម្ពស់វិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើជំនាញផ្សេងៗផងដែរ។

ដោយឡែក លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះគណៈប្រតិភូកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ជាពិសេសរៀបចំដំណើរបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីឈ្វេងយល់អំពីសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និង បាន បង្ហាញអំពីបំណងបង្កើនកិច្ចសហការ រវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែង។ ជាពិសេសផ្ដោតសំខាន់លើការផ្សាភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួង សាធារណការ និង ដឹកជញ្ជូន)  

Share This
Author Image

About ww.kmmhotnews.com

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក៏ដូចជាមេដឹកនាំកំពូល របស់អាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការ។ ពិធីដ៏មហោឡារិកនេះនឹងប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការហើយនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់អាស៊ានដទៃទៀត អញ្ជើញទស្សនាពិព័រណ៍រូបថតបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន ក្រោយពេលក្លាយជាសមាជិកអាស៊ាន រយៈពេលប្រមាណ២៣ឆ្នាំកន្លងមកនេះ។

បន្ទាប់ពីពិធីទាំងពីរខាងលើនេះទៅ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រមុខដឹកនាំរដ្ឋ/រាជរដ្ឋាភិបាល សមាជិកអាស៊ាន អញ្ជើញចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០ និងកិច្ចប្រជុំកំពូល៤១។

នៅពេលរសៀលថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំនៃប្រទេសដៃគូសន្ទនារបស់អាស៊ាន នឹងចាប់ផ្តើមនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀតរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥,
កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២។

ក្រៅតែពីកិច្ចប្រជុំខាងលើទៅ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាបណ្តាមេដឹកនាំប្រទេស និងអង្គការអភិវឌ្ឍន៍ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួប នៃទំនាក់ទំនងអាស៊ាន-កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧។

ថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួន ហើយ ថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថានឹងចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ បញ្ហាទាំងនោះរួមមាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់នៅពេលទទួលបានញញួរជាប្រធានអាស៊ានថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំដឹកនាំអាស៊ាន ឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត។ ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌, រឹងមាំ និង បរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ, និង សហគមន៍មួយ ។

សម្តេចតេជោ ក៏បានគូសរំលេចពីអាទិភាពការងារមួយចំនួន ដែលត្រូវបំពេញផងដែរ។

ទី១) សសរស្ដម្ភនយោបាយ និងសន្តិសុខ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន, ទាំងក្នុងយន្តការតំបន់ និង ទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ, ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន, សន្ធិសញ្ញាមិត្តភាព និង កិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានក៏ត្រូវមានភាពធន់និងរឹងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងតកើនឡើង, បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន, ភេរវកម្ម, ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត ។ល។ ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព, សន្តិសុខ និងវិបុលភាព។

ទី២) សសរស្ដម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្ដួចផ្តើមនិង វិធានការ ដែលបានឯកភាពគ្នា និង ទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក្នុងពេលដែលយើង រស់ជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី និង ធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និង ការវិនិយោគ ប្រកបដោយភាពទាក់ទាញ និងជវភាព ពិសេសតាមរយៈការជំរុញការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសខ្នាតមីក្រូ , តូច និងមធ្យម (MSMEs) និងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និង យុវជន ព្រមទាំងការងារអាទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មតំបន់។

ទី៣) សសរស្តម្ភសង្គម-វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និង យុវជន នៅក្នុងការរក្សា និង កសាងសន្តិភាព និង ការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ អាទិភាពសំខាន់មួយទៀតគឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និង ប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ ។ជារួម, កម្ពុជានឹងបន្តកៀរគរការគាំទ្រ និង កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ក៏នឹងជំរុញផងដែរនូវដំណើរការរៀបចំ ទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥ ។

សម្តេចតេជោ ក៏បានបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាប្ដេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល៕






Share This
Author Image

About ww.kmmhotnews.com

November 9, 2022

ប្រជាពលរដ្ឋ ១៦៣គ្រួសារនៅស្រុកថ្មគោល ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 បាត់ដំបង: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីទើបសម្រាលកូន និងអ្នកក្រីក្រសរុបចំនួន ១៦៣គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំចំនួន២ នៃស្រុកថ្មគោល ខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវត្តទំពូង ឃុំតាពូង ស្រុកថ្មគោល ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះឯកឧត្តម សុខ លូ បានសម្តែ ងនូវក្តីសោមនស្សរីករាយ និងនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជាសម្តេចមិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការនាំនូវសារអប់រំថែទាំសុខភាព ដោយត្រូវចេះគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ថែមពីនេះ ឯកឧត្តម បានមានប្រសាសន៍ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង ។

បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតរួចមកឯកឧត្តម សុខ លូ និងសហការី បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារលោក យ៉ាន ចិន អាយុ២៣ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ការងារនៅប្រទេសថៃ កាលដើមឆ្នាំ២០២២ បណ្តាលឱ្យដាច់ដៃទាំង២ (ចូលម៉ាស៊ីនស្លថងផ្លាស់ស្ទិច) មានប្រពន្ធឈ្មោះ អ៊ួច ដាវីន អាយុ២០ឆ្នាំ មានកូនតូច២នាក់ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សាខាខេត្តបានសាងសង់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ដោយគ្រឿងបង្គំធ្វើអំពីដែកជញ្ជាំងស៊ីម៉ង់តិ៍ ដំបូលស័ង្កសី តយាបខាងមុខ និងបង្គន់អនាម័យមួយបន្ទប់នៅខាងក្នុងផ្ទះ ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ដោយចំណាយថវិកាសាងសង់អស់ចំនួន ៥ ៥០០ដុល្លារអាម៉េរិក និងបានឧបត្ថម្ភបន្ថែម អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, ទឹកបរិសុទ្ធ២កេស,​ ត្រីខ២យួរ,​ មុង២​, កន្ទេលបត់២, ភួយ២, ខ្នើយ២, សម្ភារផ្ទះបាយមួយចំនួន និងថវិកា៥០ម៉ឺនរៀល ដល់គ្រួសារគាត់ទៀតផងដែរ។ សូមបញ្ជាក់ថា អំណោយផ្តល់ជូន ១៦៣គ្រួសារ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, និងទឹកស៊ីអ៊ីវ១យួរ ផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលដោយដារ៉ា

Share This
Author Image

About ww.kmmhotnews.com