​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 20, 2023

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងអនុម័តលើបញ្ជីប៉ាន់តម្លៃ និងការរៀបចំលិខិតស្នើសុំថវិកាសម្រាប់គម្រោងផែនការឆ្នាំ ក្នុងការងារថែទាំ ជួសជុល សាងសង់ផ្លូវថ្នល់-ស្ពាន និងសំណង់សាធារណការ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖​ នារសៀលថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការពិនិត្យនិងការអនុម័តលើបញ្ជីប៉ាន់តម្លៃ និងការរៀបចំលិខិតស្នើសុំថវិកា សម្រាប់គម្រោងផែនការឆ្នាំ ក្នុងការងារថែទាំ ជួសជុល សាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន និងសំណង់សាធារណការ ដោយប្រើប្រាស់ថវិកាជាតិ ជំពូក២១ និងជំពូក២១។

គោលការណ៍ណែនាំខាងលើត្រូវបានរៀបចំតាក់តែង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការតាមដានរំហូរការពិនិត្យ និងអនុម័តលើបញ្ជីប៉ាន់តម្លៃ សំដៅកាត់បន្ថយពេលវេលានៃដំណើរការរដ្ឋបាល ព្រមទាំងបង្កើនប្រសិទ្ធភាព និងសង្គតិភាពការងារ។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសំណាក់ លោក​លោកស្រី​ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត៕

Share This
Author Image

About ww.kmmhotnews.com

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៣,០០០គ្រួសារនៅខណ្ឌចំនួន២នៅរាជធានីភ្នំពេញ និងក្រុង-ស្រុកចំនួន៧នៃខេត្ដបាត់ដំបង

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្នាក់នៅបណ្តោះអាសន្ននៅទួលសុវត្ថិភាពចំនួន ៣,០០០គ្រួសារ ក្នុងនោះមានចំនួន ១,៩៩០គ្រួសារ នៅខណ្ឌកំបូល និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងចំនួន ១,០១០គ្រួសារ នៅក្រុង-ស្រុកចំនួន ៧នៃខេត្តបាត់ដំបង។

ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលមន្រ្តីតំណាងពីកាកបាទក្រហមកម្ពុជា មានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ អញ្ជើញចុះចែកនៅរាជធានីភ្នំពេញ ថ្ងៃទី២១ នៅខណ្ឌកំបូល ចំនួន ១៥៨គ្រួសារ និងថ្ងៃទី២២ នៅខណ្ឌដង្កោចំនួន ១,៨៣២គ្រួសារ។

ដោយឡែក នៅខេត្តបាត់ដំបង, ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះចែកនៅថ្ងៃទី២៣ ចំនួន ៥៣៨គ្រួសារ (ក្នុងនោះ ស្រុកបរវេល ២៥៨គ្រួសារ, ស្រុកភ្នំព្រឹក ១៤០គ្រួសារ, ស្រុកកំរៀង ១៤០គ្រួសារ) និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញចុះចែកនៅថ្ងៃទី២៤ ចំនួន ៤៧២គ្រួសារ (ក្នុងនោះ ស្រុកឯកភ្នំ ១៣០គ្រួសារ, ស្រុកសង្កែ ១១០គ្រួសារ, ក្រុងបាត់ដំបង ១០២គ្រួសារ, ស្រុកបាណន់ ១៣០គ្រួសារ)។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប៕

Share This
Author Image

About ww.kmmhotnews.com

October 19, 2023

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្តភាគីមិត្តចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសុខាភិបាល

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានី ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang' anmen នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។


លោកវេជ្ជបណ្ឌិត Liu Zhen នាយកមន្ទីរពេទ្យ Guang' anmen បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសុខាភិបាល។ មន្ទីរពេទ្យ Guang' anmen (GAMH) គឺជាមន្ទីរពេទ្យ នៃវេជ្ជសាស្ត្របុរាណចិន (TCM) និងវិទ្យាស្ថានវេជ្ជសាស្ត្រលំដាប់ទីពីរនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន (CACMS) ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលជាតិវេជ្ជសាស្រ្តបូរាណចិន (NATCM) ដោយផ្ទាល់។ មន្ទីរពេទ្យបានផ្តល់នូវការថែទាំវេជ្ជសាស្រ្ត និងការបង្ការ សម្រាប់អ្នកជំងឺ ការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញសុខភាព និងធ្វើការស្រាវជ្រាវសម្រាប់ការថែទាំកាន់តែប្រសើរឡើងដល់អ្នកជំងឺរបស់ខ្លួន។ មន្ទីរពេទ្យ Guang' anmen ជាមន្ទីរពេទ្យរដ្ឋដែលមានបេសកកម្មផ្តល់នូវការថែទាំសុខភាព ជាមន្ទីរពេទ្យគំរូ និងជាមជ្ឈមណ្ឌលវេជ្ជសាស្ត្របូរាណចិន សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម។


ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញពិនិត្យការផ្តល់សេវានៅផ្នែកក្រពេញអង់ដូគ្រីន និងសង្គ្រោះបន្ទាន់។


ឯកឧត្តមសាស្រ្តាចារ្យ​បានថ្លែងអំណរគុណ និងលើកទឹកចិត្តភាគីមិត្តចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសុខាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខា​ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ dara, ប្រភព៖ក្រសសួងសុខាភិបាល

Share This
Author Image

About ww.kmmhotnews.com

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្ននៅថ្ងៃនេះហើយ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

ការដាក់ឱ្យប្រើប្រាស់ស្ពាននេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាការកត់សម្គាល់ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នូវស្ពានជាសមិទ្ធផលថ្មីដ៏មានគុណតម្លៃនៅរាជធានីភ្នំពេញ ចំថ្ងៃខួបកំណើតរបស់សម្តេចធិបតី។ ដូច្នេះនេះជាចំណងដៃដ៏វិសេសវិសាលរបស់សម្តេចធិបតី សម្រាប់ប្រជាពលរដ្ឋក្នុងឱកាសខួបកំណើតរបស់សម្តេច។

សូមបញ្ជាក់ថា ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍​កោះ​នរានេះ​ មាន​ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម​បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម សសរស្ពានមានគម្លាត២០ម+២១ម+១០៨ម+​១៨០ម+១០៨ម+​២៣ម+​២៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង​៩២ម៉ែត្រ​​ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្ត​ចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង​៣,២៥ម៉ែត្រ​ និងមានគន្លង​សម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រ​សងខាង​ ។

ស្ពាន​នេះតម្រូវឱ្យបេីកបរ​ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង​ជម្រាលទទឹងស្ពាន២%​ សសរ​សម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ​គិតពីផ្ទៃតួស្ពានទៅលើអាកាស​ សសរ​ស្ពាន​សម្រាប់ព្យួរខ្សែកាបមានចំនួន​២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ​​ គ្រឹះខួងសសរទី១មានជម្រៅ ៥៩,៤០ម៉ែត្រ និងសសរទី២មានជម្រៅ​៧៣,៤០ម៉ែត្រ​​ ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣​ ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម ​។

កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត​កំពស់អតិបរមា​នាវា​ឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត​គម្លាតពីសរសរស្ពាន​ខ្សែ​កាប មានប្រវែង ១៨០ម​សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើម​សង​ខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ មានបំពាក់បង្គោល​ភ្លើងបំភ្លឺស្ព្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ​។

ស្ពាននេះចំណាយការសាងសង់ ៣៨,០០០,០០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC​ ។ ​

ដើម្បីភ្ជាប់ការធ្វើដំណើរឡើងទៅផ្លូវជាតិលេខ១ ក្រុមហ៊ុនបានសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា មួយខ្សែផងដែរ។​ស្ពាននេះ​ មានបណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ​ ទទឹងស្ពាន ២១ម៉ែត្រ​​បណ្តោយស្ពានបេតុង៤៥ម៉ែត្រ​​ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ​ ចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក៕

Share This
Author Image

About ww.kmmhotnews.com

October 18, 2023

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះថ្មី ១ខ្នង ជូនស្រ្តីមេម៉ាយមានកូនច្រើន មានជីវភាពក្រីក្រ

ចំនួនអ្នកទស្សនា: Views

បាត់ដំបង: ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ជូនលោកស្រី អ៊ុន ឈឿន អាយុ៥៨ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាស្រ្តីមេម៉ាយមានកូនច្រើនក្នុងបន្ទុក និងមានជីវភាពក្រីក្រខ្លាំង កាលពីថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារក្រីក្រ ដែលរស់នៅជិតខាងលោកស្រី អ៊ុន ឈឿន ចំនួន៣០គ្រួសារ ផងដែរ។ ឯកឧត្តម មានប្រសាសន៍ក្នុពិធីសំណេះសំណាលនោះថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ ហើយពេលនេះសម្តេចបានចាត់ឱ្យក្រុមការងារ នាំយកនូវគ្រឿងឧបភោគ-បរិភោគ ដើម្បីជួយសម្រាលនូវជីវភាពក៏ដូចជាការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះហើយនេះបញ្ជាក់ឱ្យឃើញពីវប្បធម៌ចែករំលែក ដែលថ្នាក់ដឹកនាំលោកតែងតែគិតគូរ និងធ្វើជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តមប្រធាន បាននាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានចូលរួមត្រេកអរចំពោះគ្រួសារលោកស្រី អ៊ុន ឈឿន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ ។ ឯកឧត្តម ក៏បានក្រើនរម្លឹកដល់លោកស្រី និង អ៊ំពូមីង បងប្អូនទាំងអស់ សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោរពេញទៅដោយទឹកនៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បចៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យបរិស្ថាននៅជុំវិញលំនៅឋាន និង បំបាត់ទីជម្រកមូសខ្លាដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ ។

សូមបញ្ជាក់ថា ផ្ទះខាងលើខ្នងនេះ ចំណាយថវិកា ៥ ៥៥០ដុល្លារអាម៉េរិក មានទំហំ ៤,៤០ម៉ែត្រ គុណ ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ ។ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី៥កេស, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, ត្រីខ៥០កំប៉ុង, ឈុតគ្រឿងចានឆ្នាំង និងថវិកាមួយចំនួន។ ដោយឡែកលោកយាយលោកតាចាស់ៗ និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅជិតខាងចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូ ក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ១កេស, និង ថវិកាមួយចំនួន ផងដែរ ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង), ផ្សាយដោយ៖dara

Share This
Author Image

About ww.kmmhotnews.com

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ នៅរដ្ឋធានីប៉េកាំង

ចំនួនអ្នកទស្សនា: Views

(ប៉េកាំង)៖ ​នៅក្នុងឱកាសចូល​រួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថងលូន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

Share This
Author Image

About ww.kmmhotnews.com

October 17, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍

ចំនួនអ្នកទស្សនា: Views

Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ត្រី​ ប៉េង​ ពោធិ៍នា​ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្ត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ​បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្ត ដោយមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបនៅទីស្តីការក្រសួង។

អនុក្រឹត្យនេះមានគោលបំណងកំណត់ល្បឿនបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ពេលវេលាឱ្យបានសមស្រប។

ក្នុងនោះដែរសមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានធ្វើការពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអនុវត្តច្បាប់ស្តីពីការកំណត់ល្បឿនបើកបរ សំដៅលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់ផ្លូវថ្នល់ ឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះអង្គប្រជុំក៏បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញនូវ ពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យ វាក្យស័ព្ទមួយចំនួន ដើម្បីឱ្យស្របនឹងបរិបទសង្គមបច្ចុប្បន្ន៕

Share This
Author Image

About ww.kmmhotnews.com