​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

April 2, 2022

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ

ចំនួនអ្នកទស្សនា: Views




កំពង់ចាម : ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា យើងមានគណបក្សនយោបាយច្រើន ដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមានសមាជិកជាយុវជនជាង ៣ លាននាក់នៅទូទាំងប្រទេស។ សំខាន់ជាងនេះ គឺយើងជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងរយៈពេលជាង ០២ ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា សមាជិក សមាជិកាបក្សទាំងអស់មានមោទនភាពចំពោះមហាគ្រួសារមួយនេះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងសូមបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ជាពិសេស សមាជិក សមាជិកាបក្សទាំងអស់ ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។ ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ នៅក្រោមការខិតខំប្រឹងប្រែង និងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់ គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។ តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការចាត់តាំងបក្សគ្រប់ជាន់ថ្នាក់នៅក្នុងមូលដ្ឋានស្រុកជើងព្រៃ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបម្រើប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ស្របតាមគោលការណ៍របស់គណបក្សថ្នាក់លើ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច ដែលសំដៅដល់ការទទួលនូវអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។ ដូច្នេះ សូមគណបក្សមូលដ្ឋានបន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការក្នុងនាមជាកម្លាំងសរុបរបស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អជាប់ជាប្រចាំ និងអស់លទ្ធភាព ដោយកំណត់អាយុជីវិត និងជីវភាពរបស់ប្រជាជនជាកត្តាអាទិភាពចម្បង, បន្តចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន, បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន, និងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិ។

Share This
Author Image

About ww.kmmhotnews.com

អាជ្ញាធរខេត្តសៀមរាបបួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប

ចំនួនអ្នកទស្សនា: Views
សៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២២នេះ បានធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយ ពេលដំណើរការព្រឹត្តិ ការណ៍សង្ក្រាន្តសៀមរាបឆ្នាំ២០២២។ ពិធីបួងសួងនេះ បានធ្វើឡើងនៅព្រះអង្គចេក ព្រះអង្គ ចម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមជាមួយ មន្ត្រីរាជការ ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ដោយសារតែបញ្ហាវិបត្តិកូវីដ១៩ រដ្ឋបាលខេត្តសៀមរាបមានការ​អាក់​ខានក្នុងពិធីប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះអស់រយៈពេល២ឆ្នាំហើយ។ សម្រាប់​ឆ្នាំ​២០២២នេះ ដោយមើលឃើញពី ស្ថានភាពកូវីដ១៩មានការធូរស្រាល រដ្ឋបាលខេត្តសៀមរាប សហការជួយមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្តនេះឡើងវិញដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ការរៀបចំ​សង្ក្រាន្ដនេះ ក្នុងគោល​ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានចូលរួមសប្បាយ និងអបអរ​សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ជាលក្ខណៈ​មហា​គ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ។

នៅក្នុងព្រឹត្តិការណីសៀមរាបសង្រ្កាន្តនេះ នឹងមានកម្មវិធីសប្បាយជាច្រើន ទាំងនៅក្នុង​ក្រុង​សៀមរាប និងតំបន់ប្រាសាទ ជាពិសេសនៅប្រាសាទចៅសាយទេវតា ដែលមានបង្ហាញ​ពីវប្បធម៌ ប្រពៃណីខ្មែរជាច្រើននៅទីនោះ៕ដោយ ឃុត សៅសម្រួលដោយ:ដារ៉ា








Share This
Author Image

About ww.kmmhotnews.com

March 31, 2022

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួនពីរ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ដែលលើកមកពិនិត្យ និងពិភាក្សានាព្រឹកនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

ដូចទម្លាប់នៃកិច្ចប្រជុំនាពេលកន្លងទៅដែរ ក្រៅតែពីពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ទាំងពីរខាងលើហើយនោះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏នឹងពិនិត្យ និងពិភាក្សាទៅលើបញ្ហាផ្សេងៗ ពាក់ព័ន្ធសកម្មភាពសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕



Share This
Author Image

About ww.kmmhotnews.com

March 30, 2022

ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ តម្លៃ ២២លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

ចំនួនអ្នកទស្សនា: Views

  



ភ្នំពេញ: ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ដែល​បាន​បាក់​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ដែលជា​ក្រុមហ៊ុន​សំណង់​ក្នុងស្រុក​ក្នុង​រយៈពេល​៣០​ខែ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២២​លាន​ដុល្លារ​អាមេរិក​។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋចំពោះសមិទ្ធិផលថ្មីនេះ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងលើកកំពស់សោភ័ណភាព និងការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញផងដែរ។

រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ស្ពានអាកាស​ចំនួន​៦​៖ ស្ពាន​អាកាស​ក្បាលថ្នល់​បាន​សម្ពោធ​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១០ ។ ស្ពានអាកាស ៧ មករា ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១២; ស្ពានអាកាសស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤; ស្ពានអាកាស ៥ មករា ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៦; ឈប់ស្ពានអាកាសផ្សារដីហុយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨; និង​ស្ពាន​អាកាស​ចោមចៅ​ដែល​ទើប​សម្ពោធ​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២។

ស្ពានអាកាសមួយទៀត ប្រវែង ៤៨៣ ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ និង កម្ពស់ ៥ ម៉ែត្រ ត្រូវបាននិងកំពុងសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងសាងសង់ស្ពានអាកាសថ្មី នៅចំនុចប្រសព្វ Century Plaza ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ២០០៤ ក៏ដូចជាមហាវិថីសហព័ន្ធរុស្ស៊ីផងដែរ។ និងផ្លូវ២០១១។ គ្រោងនឹងបើកការដ្ឋានសាងសង់ បន្ទាប់ពីសម្ពោធជាផ្លូវការនូវស្ពានអាកាសចោមចៅ និងផ្លូវក្រោមដី។







Share This
Author Image

About ww.kmmhotnews.com

March 29, 2022

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍

ចំនួនអ្នកទស្សនា: Views

 

 កណ្តាល: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ក្នុងប្រទេសកម្ពុជាឆ្នាំ២០២០ សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល ។

ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណង សិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ដើម្បីជួយគាំទ្រ និងផ្តល់ឱ្យនូវសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ រួមទាំងសិទ្ធិទទួលបានស្បៀងអាហារ ទឹកស្អាត និង អនាម័យ ព្រមទាំងសិទ្ធិទទួលបានមជ្ឈដ្ឋានដែលមានសុខភាពល្អ ការអប់រំ និងការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងកិច្ចប្រជុំនោះក៏បាន ធានានូវលិទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ និងគោលនយោ បាយជាតិ ជាពិសេសការគោរពសិទ្ធិមនុស្ស ដោយអនុវត្តស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ រួមទាំងនិយាម និងបទដ្ឋានស្តីពីសិទ្ធិមានលំនៅឋានសមរម្យ និងកម្រិតជីវភាពរស់នៅសមរម្យ ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ Dara


Share This
Author Image

About ww.kmmhotnews.com

March 28, 2022

លោក ហ្សេលេនស្គី បង្ហាញអំពីអាទិភាពរបស់អ៊ុយក្រែនសម្រាប់កិច្ចចរចា

ចំនួនអ្នកទស្សនា: Views

  



 ភ្នំពេញ:ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទថា អាទិភាពរបស់អ៊ុយក្រែនសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ីនៅតែដដែល។ យោងតាមរូបលោកបានឱ្យដឹងថា អទិភាពទាំងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព បូរណភាពទឹកដី និងការធានាសន្តិសុខរបស់អ៊ុយក្រែន។

លោកបាននិយាយនៅក្នុងខ្សែវីដេអូមួយដែលបានផ្សព្វផ្សាយនៅលើបណ្តាញតេឡេក្រាមរបស់ការិយាល័យលោកថា «ជុំថ្មីនៃកិច្ចចរចា គឺនៅពេលខាងមុខឆាប់ៗនេះ ព្រោះយើងកំពុងស្វែងរកសន្តិភាព។ អាទិភាពរបស់យើងក្នុងកិច្ចចរចាត្រូវបានគេដឹងរួចហើយ។ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន គឺជាអទិភាពមួយដែលគ្មានការសង្ស័យ។ ការធានាសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពសម្រាប់រដ្ឋរបស់យើង គឺជាកាតព្វកិច្ច។ គោលដៅរបស់យើង គឺភាពជាក់ស្តែង សន្តិភាព និងការស្ដារឡើងវិញនូវជីវភាពរស់នៅធម្មតានៅក្នុងរដ្ឋកំណើតរបស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

នៅពេលមុននេះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ មេឌីនស្គី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីសម្រាប់កិច្ចចរចាបាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់លោកថា គណៈប្រតិភូនៃប្រទេសទាំងពីរបានសម្រេចចិត្តធ្វើកិច្ចចរចាបន្ទាប់ដែលជាកិច្ចចរចាទល់មុខគ្នាមួយនៅថ្ងៃទី២៩-៣០ ខែមីនានេះ។ ក្រោយមក ការិយាល័យប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន បានរាយការណ៍ថា មេដឹកនាំតួកគី និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំគណៈប្រតិភូនេះនៅទីក្រុងអ៊ីស្តង់ប៊ុល។

ជុំទីមួយនៃកិច្ចចរចាដែលមានរយៈពេលប្រាំម៉ោងត្រូវបានធ្វើឡើងនៅក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ វាត្រូវបានបន្តដោយកិច្ចចរចាទល់មុខគ្នា ក៏ដូចជាកិច្ចចរចាតាមប្រព័ន្ធអនឡាញចំនួនពីរដងទៀត៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Share This
Author Image

About ww.kmmhotnews.com

ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ»

ចំនួនអ្នកទស្សនា: Views

  



 ភ្នំពេញ:ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២  នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លតែមួយ អនាគតតែមួយ» ដែលកម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួម មាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និងវៀតណាមជាដើម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងទម្រង់កូនកាត់ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន៥០នាក់ និងមួយចំនួនទៀតចូលរួមពីចម្ងាយតាមប្រព័ន្ធ Zoom។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាក្របខណ្ឌភូមិសាស្រ្តយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានលក្ខណៈពិសេសប្លែក ជំរុញដោយកម្លាំងផ្ទៃក្នុង នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលមានប្រជាជនសរុបប្រមាណ ១.៦ពាន់លាននាក់។ ទន្លេដែលមានប្រភពនៅតំបន់ទីបេ ដែលចិនហៅថាទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន៥ រួមមាន៖ មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មានប្រវែងរហូតដល់ ៤,៨៨០គីឡូម៉ែត្រ ហៅថាទន្លេមេគង្គ។

ប្រទេសទាំង៦ បានតភ្ជាប់ភូមិសាស្ត្រដោយភ្នំ ខ្ពង់រាប វាលរាប និងទន្លេ គឺមានមរតកវប្បធម៌ ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា ចំណងមិត្តភាពដ៏រឹងមាំ និងជាអ្នកជិតខាងល្អ។

កិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ គឺបានចូលរួមចំណែកជាគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសអនុតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ ក៏ដូចជាជំរុញការអនុវត្តរបៀបវារៈ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ផងដែរ៕ 

Share This
Author Image

About ww.kmmhotnews.com