






-->
About ww.kmmhotnews.com
សៀមរាប: កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតី ព្រឹត្តិការណ៍ «រាត្រីសមោសរសប្បុរសធម៌» នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តសៀមរាប និងភ្ញៀវជាតិ-អន្តរជាតិ ជាច្រើនរូបទៀត។
About ww.kmmhotnews.com
About ww.kmmhotnews.com
(ភ្នំពេញ)៖
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល
និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានថ្លែងថា
គម្រោងអាហារូបត្ថម្ភនៅកម្ពុជា
នឹងពង្រីកខេត្តគោលដៅថ្មីចំនួនពីរទៀត គឺនៅខេត្តពោធិ៍សាត់
និងខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២៣ខាងមុខ និងគ្រប់រាជធានី-ខេត្ត
នៅឆ្នាំ២០២៥។
ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាការពិនិត្យលទ្ធផល
ប្រចាំឆ្នាំ២០២២ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា
ដែលរៀបចំដោយក្រសួងសុខាភិបាល និង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ
នាសណ្ឋាគារភ្នំពេញ។
លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្ដថា
សិក្ខាសាលាដែលខាងលើនេះ មានរយៈពេល២ថ្ងៃ
ក្នុងគោលបំណងពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងក្នុងឆ្នំា២០២២
ដែលមានការចូលរួមអនុវត្តពីរស្ថាប័ន ក្នុងនោះ ក្រសួងសុខាភិបាល
ដែលទទួលខុសត្រូវ៖ សមាសភាគទី១៖ ការពង្រឹងការផ្តល់សេវាសុខភាពជាអាទិភាព,
សមាសភាគទី៣៖ ធានាការឆ្លើយតបប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព
ចំពោះ លេខាធិការដ្ឋាន គ.ជ.អ.ប ទទួលខុសត្រូវ៖ សមាសភាគទី២៖ ការជម្រុញតម្រូវការ និងគណនេយ្យភាព នៅថ្នាក់សហគមន៍។
លោកស្រីនាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជាបានថ្លែងថា
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលារយៈពេលពីរថ្ងៃ
ពិតជាមានសារប្រយោជន៍ក្នុងការពិនិត្យវឌ្ឍនភាពដែលសម្រេចបានក្នុងឆ្នាំ២០២២
ពិនិត្យនិងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា
ដែលបានជួបក្នុងការអនុវត្តកន្លងមក
ដើម្បីជាត្រីវិស័យសម្រាប់ការអនុវត្តសកម្មភាពរបស់គម្រោងនៅឆ្នាំបន្តបន្ទាប់
ប្រកបដោយការទទួលខុសត្រូវ ស្របតាមបទដ្ឋាន និងគោលការណ៍ណែនាំរបស់គម្រោង
ជាធរមាន»។
ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្ដិ បានថ្លែងអំណរគុណ ចំពោះ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍
និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់
ដែលតែងតែផ្តល់ការគាំទ្រទាំងជំនួយបច្ចេកទេស
និងហិរញ្ញវត្ថុដល់អង្គភាពអនុវត្តគម្រោង ទាំងក្រសួងសុខាភិបាល
និងលេខាធិការដ្ឋានគ.ជ.អ.ប ដើម្បីធ្វើឱ្យស្ថានភាពអាហារូបត្ថម្ភ ចំពោះស្រ្តី
និងកុមារ មានភាពប្រសើរឡើង។
សូមជម្រាបថា
គម្រោងអាហារូបត្ថម្ភនៅកម្ពុជា
ជាការផ្ដួចផ្ដើមដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគម្រោងនេះ
ក៏មានការសហការឧបត្ថម្ភដោយដៃគូអភិវឌ្ឍន៍ជាច្រើន៕
About ww.kmmhotnews.com
សម្ដេចតេជោ ក៏បានកត់សម្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ ២០១៨-២០២២។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា អ្វីដែលគួរឱ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់ បទដ្ឋាន និង គោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។
ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និង បទពិសោធន៍នៃករណីជម្លោះ ដែលបានអូសបន្លាយ និង បង្កជាសោកនាដកម្មនៅកម្ពុជា សម្ដេចតេជោ មិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។ ក្នុងន័យនេះ សម្ដេចតេជោសង្ឃឹមដោយស្មោះថា យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា សម្រាប់ដំណើរឆ្ពោះទៅមុខ សម្ដេចជឿជាក់ថា អាស៊ាន និង សហភាពអឺរ៉ុប ត្រូតែធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន ភាពបើកចំហ តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក៕ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ dara
About ww.kmmhotnews.com
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយនឹង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន មុននឹងលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនេះ លោកឯកអគ្គរាជទូត បានសម្តែងការអបអរសាទចំពោះភាពជោគជ័យនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣ ខាងមុខ ជាខួបទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហា មីយ៉ាន់មា អ៊ុយក្រែន។ល។ មួយវិញទៀត លោកក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញអំពីការជួយឧបត្ថមគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុនក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការស្តារកសាងប្រទេសកម្ពុជាលើគ្រប់វិស័យ។ លើសពីនេះក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ ជប៉ុនក៏ធ្លាប់បានផ្តល់ជំនួយជា វ៉ាក់សាំង Astrazeneca, រថយន្តសង្គ្រោះ, ទូដាក់វ៉ាក់សាំង, បរិក្ខារពេទ្យ និងប្រាក់កម្ចីសម្បទានដើម្បីឆ្លើយតបនឹងវិបត្តិនេះផងដែរ ដោយទាំងនេះពិតជាបានឆ្លុះបញ្ចាំងអំពីការផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងស្អិតរមួត និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តល្អ។
ជាចុងក្រោយ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងអាណត្តិការទូតអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងនៅតែបន្តរីកចម្រើនឥតឈប់ឈរតទៅមុខ៕
About ww.kmmhotnews.com
(ភ្នំពេញ)៖
ថ្ងៃពុធ ៦រោច ខែមិគសិរ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០២២នេះ
ជាខួប៣០ឆ្នាំហើយ (១៩៩២-២០២២) ដែលតំបន់រមណីយដ្ឋានអង្គររបស់ខ្មែរ
ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
ជាមួយនឹងភាពល្បីល្បាញរន្ទឺសុះសាយ ទៅកាន់ពិភពលោក។
ការដាក់បញ្ចូលដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ
ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យ
និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ។ នៅថ្ងៃខួប៣០ឆ្នាំនេះ
ប្រជាពលរដ្ឋបានសម្តែងការអបអរសាទរជាមួយនឹងសារបង្ហាញមោទនភាពផ្សេងៗគ្នា។
ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍
៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ
ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការរំលឹកដល់សម្បត្តិបេតិកភណ្ឌទាំង១២
របស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងស្មារតីចងចាំនៃពិភពលោក
របស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ
នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ
មានរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនៅលើទឹកដីអង្គរខេត្តសៀមរាប
ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗគ្រប់ទម្រង់ចំនួន ៣០០នាក់
នៅបរិវេណក្រោយប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកស្រីគតិសង្គហបណ្ឌិត ម៉ែន
សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា
រដ្ឋសភា និងអធិការកិច្ច។ សម្រាប់ការៀបចំព្រឹត្តិការណ៍វប្បធម៌នេះ
បងប្អូនប្រជាពលរដ្ឋ អាចចូលរួមទស្សនាដោយសេរី។
សូជម្រាបថា
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា «ប្រាសាទព្រះបរមវិស្ណុលោក»
ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សរ៍ទី១២ នារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២
(១១១៣-១១៥០) ព្រះមហាក្សត្រមកពីភាគខាងលិច (ល្វវត្តី)។ មានអាយុកាលជិត
១សហវត្សមកនេះ ប្រាសាទអង្គរវត្ត
បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាល
ពិសេសទើបតែត្រូវបានយកចិត្តទុកដាក់យ៉ាងដិតដល់ ពីសំណាក់រាជរដ្ឋាភិបាល
នាសម័យទំនើបនេះឯង។
ជាមហាសោកសង្រេង
បន្ទាប់ពីមហានគរដ៏រុងរឿងបានរសាត់បាត់ឆ្ងាយទៅ រាជធានីបុរាណខ្មែរ
ដែលធ្លាប់តែមានឥទ្ធិពលខ្លាំងក្លាមហិមាមួយនេះ
បានលាក់ខ្លួនពួនកប់កណ្ដាលព្រឹក្សា គ្មានមនុស្សណាបានទៅដល់ឡើយ
ប៉ុន្តែបើតាមប្រវត្តិសាស្ត្រខ្មែរ ក្នុងសតវត្សរ៍ទី១៦ នាសម័យអាណាចក្រលង្វែក
ព្រះបាទបរមរាជា (ព្រះរាជបុត្រារបស់ព្រះបាទច័ន្ទរាជា ស្ថានិករាធានីលង្វែក)
បានទតឃើញប្រាសាទបុរាណដ៏ស្កឹមស្កៃនេះជាលើកដំបូង ក្នុងពេលចូលទាក់ដំរី
បន្ទាប់មកព្រះអង្គក៏បានលើករាជធានីពីលង្វែក
ទៅតាំងនៅរាជធានីអង្គរបានមួយរយៈផងដែរ។
តាំងពីពេលនោះមក
ប្រាសាទព្រះបរមវិស្ណុលោកដ៏ធំល្វឹងល្វើយអស្ចារ្យមួយនេះ
ត្រូវបានព្រះប្រទាននាមថ្មីថា «ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក»។
លុះក្រោយមក ធម្មជាតិវិទូបារាំងឈ្មោះ Henri Mouhot
បានរកឃើញប្រាសាទនេះនៅក្នុងឆ្នាំ១៨៦០
និងបានហៅឈ្មោះប្រាសាទដ៏ធំដែលជាទីអារាមសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនានេះ
ថាប្រាសាទអង្គរវត្ត (រាជធានីព្រះពុទ្ធសាសនា) វិញ។
ក្រោយរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍
ប៉ុល ពត
ប្រទេសកម្ពុជាបានខិតខំពុះពារដាក់បែបបទស្នើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តរបស់ខ្លួន
ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
រហូតបានដាក់បញ្ចូលជាស្ថាពរនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
រងនូវព្យុះភ្លៀងខ្យល់បោកបក់ទាំងយប់ទាំងថ្ងៃអស់ជាច្រើនរយឆ្នាំ
អង្គរវត្តរបស់យើងបានបន្តជីវិតគ្រប់រសជាតិជាមួយប្រទេសកម្ពុជា
អ្វីដែលជាការភិតភ័យខ្លាំងជាងគេនោះ អង្គរវត្ត រួមជាមួយខេត្តខ្មែរមួយចំនួន
មានខេត្តសៀមរាប ខេត្តកំពង់ស្វាយ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង
ខេត្តសិរីសោភ័ណជាដើម ប៊ិះនឹងត្រូវបានទៅខាងប្រទេសថៃ
នាដើមសម័យអាណានិគមនិយមបារាំង តែដោយការប្រឹងប្រែងរបស់ព្រះមហាវិរក្សត្រខ្មែរ
ព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ
រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ ទើបអាចដណ្ដើមប្រាសាទអង្គរ
និងទឹកដីមួយចំនួននោះមកវិញ។
លុះដល់បច្ចុបុ្បន្ន ប្រាសាទអង្គរវត្ត ឬ
ព្រះបរមវិស្ណុលោក ឬព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក
ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងសេនាធិការរាជរដ្ឋាភិបាល
កំពុងខិតខំប្រឹងប្រែងការពាររមណីយដ្ឋានអង្គរយ៉ាងយកចិត្តទុកដាក់
ពោលដៃម្ខាងខិតខំថែរក្សាអភិរក្ស
ដៃម្ខាងទៀតខិតខំផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ និងមកទស្សនាឲ្យបានច្រើន។
ជាមួយនឹងការខិតខំប្រឹងប្រែងនេះ
ប្រាសាទអង្គរ និងតំបន់ជុំវិញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា
សហការជាមួយដៃគូជាតិ-អន្តរជាតិ ធ្វើការជួសជុល អភិរក្ស កែលម្អ
ប្រមូលវត្ថុដែលបែកបាក់ ឃ្លាតឆ្ងាយ មកផ្គុំនៅកន្លែងដើមឡើងវិញ
ជាមួយនឹងការទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។
ប្រជាពលរដ្ឋ
និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង
នៅពេលមានឱកាសបានទៅមកទស្សនាប្រាសាទអង្គរ និងប្រាសាទរាប់រយកន្លែងទៀត
ដែលជាកេរមរតកដ៏ពិសិដ្ឋថ្លៃថ្លារបស់មហាបុព្វបុរសខ្មែរ នាសម័យបុរាណ
ជាមួយនឹងសុវត្ថិភាពក្នុងការធ្វើដំណើរ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស
មធ្យោបាយធ្វើដំណើរក៏ងាយស្រួល ពិសេសការគិតគូរយ៉ាងយកចិត្តទុកដាក់
ចំពោះសម្បត្តិបេតិកភណ្ឌដ៏ធំក្នុងពិភពលោកមួយនេះ៕
About ww.kmmhotnews.com