(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួន៣លើករួចមកហើយ។ ៣លើកកន្លងទៅធ្វើឡើងជាមួយពលរដ្ឋដែលត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ និងលើកទី៣ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារ។ ការចំណាយពេលដ៏មមាញឹកនឹងការងារ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួបសំណេះសំណាលដោយផ្ទាល់ជាបន្តបន្ទាប់ ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានា ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋទៅទុកចោលកណ្តាលព្រៃរហោឋាននោះឡើយ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ប្រតិបត្តិការក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ គឺឈ្នះទាំងការរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងឈ្នះដោយពលរដ្ឋមានកន្លែងស្នាក់អាស្រ័យមួយដ៏ច្បាស់លាស់ គឺទទួលបានជោគជ័យយ៉ាងធំធេងបំផុត។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សុទ្ធតែបានជ្រូតជ្រាបពីគោលបំណងរបស់រាជរដ្ឋាភិបាល ហើយបានចូលរួមសហការអនុវត្តន៍ប្រកបដោយក្តីរីករាយ និងមិនបានបង្កការលំបាកណាមួយនោះឡើយ។ នេះជាលទ្ធផលជោគជ័យដ៏ធំធេងសម្រាប់ជាតិកម្ពុជាទាំងមូល។ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរជាសម្បត្តិមនុស្សជាតិលើពិភពលោកសម្រេចបានការវាស់វែង និងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ស្ថិតក្នុងតំបន់ រមណីយដ្ឋានអង្គរ ស្ថិតនៅ ១១៤ភូមិ, ២៤ ឃុំ/សង្កាត់ និង ៥ក្រុង/ស្រុក ក្នុងភូមិសាស្រ្ដខេត្តសៀមរាប សរុបចំនួន ៩៧,៩១៣ក្បាលដី ទំហំ ២៩,១១០ ហិកតា។ ក្នុងនោះដីលំនៅឋានចំនួន ៥២,០២១ក្បាលដី ទំហំ ៨,៤២៣ ហិកតា, ក្បាលដីមានសំណង់ចំនួន ៣៩,៣៤៧ក្បាលដី ទំហំ ៦,៣៨៣ ហិកតា និងក្បាលដីគ្មានសំណង់ ១២,៦៧៤ក្បាលដី ទំហំ ២,០៤០ហិកតា។ ដីកសិកម្មចំនួន ៤១,១២៥ក្បាលដី ទំហំ ១៨,៧៩៦ហិកតា និង ក្បាលដីគ្មានទិន្នន័យចំនួន ៤,៧៦៧ក្បាលដី ទំហំ ១,៨៩១ហិកតា។ ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣គ្រួសារ ក្នុងនោះ ៥, ៨២៣គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍រុនតាឯក និង ៣,២០០គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង។ សម្រាប់ប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោលនយោបាយឧបត្ថម្ភនានាដូចនឹងប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ អត្រាឧបត្ថម្ភបែបទីប្រជុំជន រយៈពេល១០ឆ្នាំ, ទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំជាដើម, ផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០ម៉ឺនរៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទាំងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង និងតំបន់អភិវឌ្ឍន៍រុនតាឯកផងដែរ៕ |
October 21, 2022
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
អភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ធំ គោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបញ្ជូនអង្ករ២០០តោន និងថវិកា១៥ម៉ឺនដុល្លារជួយអ្នករងគ្រោះដោយទឹកជំនន់
ចំនួនអ្នកទស្សនា: Viewsលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃទូទាំងខេត្ត តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបញ្ជូនស្បៀងសង្គ្រោះបន្ទាន់ មានអង្ករ ចំនួន២០០តោន និងថវិកា១៥ម៉ឺនដុល្លារ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តកំពង់ធំ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជូនអង្ករ ចំនួន២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លារ ទៅកាន់ខេត្តកំពង់ធំ ដែលបានមកពីការរួមចំណែករបស់សប្បុរសជន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នកំពុងស្ថិតនៅខេត្តសៀមរាប បាននិងកំពុងតែត្រៀមដើម្បីចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចែកនូវស្បៀងសង្គ្រោះបន្ទាន់ ព្រមជាមួយពូជស្រូវ នៅខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីប្រជាពលរដ្ឋប្រើប្រាស់ក្នុងការស្ដារឡើងវិញនូវដំណាំរបស់ខ្លួនដែលរងនូវផលប៉ះពាល់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ៕
About ww.kmmhotnews.com
October 20, 2022
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី សម្រេចការសាងសង់ប្រមាណ៤០% ខណៈផែនការដាក់ដំណើរការនៅចុងឆ្នាំក្រោយ
ចំនួនអ្នកទស្សនា: Viewsគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានសម្រេចការសាងសង់បានប្រមាណ៤០% គិតមកដល់ពេលនេះ និងឈានទៅសម្រេចការសាងសង់ទាំងស្រុងនៅក្នុងខែមីនាឆ្នាំ២០២៣ ដើម្បីត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនៅខែតុលា នៅឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងឈានទៅសម្រេចការសាងសង់ឱ្យបាន៧០%នៅដំណាច់ឆ្នាំនេះ និងសម្រេចការសាងសង់ ១០០%នៅខែមីនា ឆ្នាំ២០២៣ និងរៀបចំប្រតិបត្តិការ ត្រៀមដាក់ដំណើរការជាផ្លូវការ នៅតុលា ឆ្នាំ២០២៣។
ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនមានចោទជាបញ្ហានោះទេ ដោយគ្រាន់តែយឺតជាផែនតិចតួចប៉ុណ្ណោះ ដោយសារតែសម្ភារៈ និងឧបករណ៍ ដែលបញ្ជាទិញពីចិនមិនទាន់មកដល់កម្ពុជា។
លោកបានអះអាងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះមិនទាន់មានបញ្ហាអ្វីជាការបារម្ភច្រើនទេ គ្រាន់តែវាយឺតជាងផែនការនៃការមកដល់សម្ភារៈឧបករណ៍ ប្រហែលជាមួយខែអី ព្រោះបើគេបិទមួយខែយឺតមួយ បិទ២យឺត២ខែ។ តែយ៉ាងណាអាស្រ័យលើការៀបចំ គឺត្រូវរួចរាល់ឱ្យអស់១០០%នៅខ្ទង់ខែមីនា អីចឹងវាអាចទៅដល់ខែឧសភា តែយើងបើកខែតុលា គ្មានបញ្ហាអ្វីទេ សំខាន់ត្រូវរៀបចំប្រតិបត្តិការផ្សេងៗឱ្យត្រូវ និងទទួលបានការបញ្ជាក់ពីស្តង់ដារគុណភាពនៃលក្ខខណ្ឌតម្រូវការសុវត្ថិភាព នៃសម្ភារៈ ទាំងអស់ដែលត្រូវយកមកប្រើ»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) ក្រោមទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះបាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ៣៨។ នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕
About ww.kmmhotnews.com
ពិធីក្រុងពលីបើកព្រឹត្តិការណ៍ប្រណាំងទូក ង ថ្នាក់ខេត្តលើកទី១ នៅខេត្តក្រចេះ
ចំនួនអ្នកទស្សនា: Viewsក្រចេះ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ពិធីក្រុងពលីបើកព្រឹត្តិការណ៍ប្រណាំងទូក ង ថ្នាក់ខេត្តលើកទី១នៅខេត្តក្រចេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ។
ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងដើម្បីអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ដែលជាឱកាសបង្ហាញឱ្យឃើញពីសក្តានុពល នៃការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងការស្រូបទាញការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ផងដែរ ។
ព្រឹត្តិការណ៍នៃការប្រកួតកីឡាប្រណាំងទូក ង សម្រាប់ខេត្តក្រចេះនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃគឺ ចាប់ពីថ្ងៃទី២១-២២ និង២៣ ខែតុលា ឆ្នាំ២០២២ នៅលើផ្ទៃទឹកទន្លេមេ គង្គ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដោយមានកម្មវិធី ការរត់ប្រណាំង ការប្រណាំងកង់ ពិធីដាំកូនឈើជាអនុស្សាវរីយ៍នៅសហគមន៍អេកូរទេសចរណ៍កោះទ្រង់ ការតាំងពិព័រណ៍ស្តង់ផលិត ផលរបស់ខេត្ត និងការប្រណាំទូក ង ដោយមានទូកចូលរួមប្រណាំងចំនួន២៦ទូក មកពីបណ្តាក្រុង ស្រុក និងមានការប្រគំតន្ត្រី ដែលមានការចូលរួមសម្តែងពីតារាល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនផងដែរ ៕ដោយជួន សុជាតិ សម្រួលផ្សាយដោយ៖ dara
About ww.kmmhotnews.com
October 19, 2022
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីទីម័រខាងកើត
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
អភិបាលខេត្តត្បូងឃ្មុំ នាំយកពូជស្រូវ ជិត៨០តោន ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ដល់ប្រជាកសិករជាង១ពាន់គ្រួសារ
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
October 18, 2022
ប្រជាពលរដ្ឋក្នុងខណ្ឌបឹង កេងកងស្នើសុំបិទហ្គារ៉ាស បញ្ចូលហ្គាសនិងហាងបៀរ ហ្គាឌិនដែលរំខានដោយសំឡេងឮៗ
ចំនួនអ្នកទស្សនា: Viewsភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅ ក្នុងខណ្ឌបឹងកេងកងនៅព្រឹកថ្ងៃទី១៨ខែតុលានេះ ប្រជា ពលរដ្ឋបានស្នើឱ្យអាជ្ញាធរជួយដោះស្រាយសំណើ សំណូមពរ ជាច្រើន មានទាំងការសុំបិទទីតាំងសប្បាយ បិទហ្គារ៉ាសបញ្ចូលហ្គាស ការសុំបន្តការរៀបចំសណ្តាប់ធ្នាប់នៅមុខសាលារៀន និងការសុំធ្វើបណ្តាញលូផងដែរ។
វេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តមឃួង ស្រេងអភិបាលរាជធានី។ វេទិកានេះ ប្រជាពលរដ្ឋលើក ឡើងពីហាងបៀរហ្គាឌិនដែលបានរំខានដោយសំឡេងឮៗ ដេកពួនមិនបាន។ ប្រជាពលរដ្ឋនៅសង្កាត់អូឡាំ ពិកស្នើឱ្យរៀបចំសណ្តាប់ធ្នាប់ នៅមុខសាលាបឋមសិក្សាអូឡាំពិក ដោយសារការចតយានយន្តគ្មានសណ្តាប់ធ្នាប់ សម្រួលកុំឱ្យស្ទះផ្លូវ១៦៣ ១៧៣និងធ្វើស្លាកសញ្ញាចរាចរណ៍។
ការសូមធ្វើលូនៅផ្លូវ២៧៦នៅសង្កាត់អូឡាំពិក ។ សូមដោះស្រាយបង្គោលភ្លើងធ្លាក់រញ៉េរញ៉ៃបង្កហានិភ័យដល់ប្រជាពលរដ្ឋ សូមអាជ្ញាធរសូមបើកផ្លូវ ៣៨៦ ជាដើម។ ប្រជាពលរដ្ឋស្នើឱ្យបិទអាជីវ កម្មហ្គាសមួយកន្លែង ដែលបាននិងកំពុងបង្កហានិភ័យដល់ពួកគាត់។ ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់រួមគ្នាដោះស្រាយរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ពិសេសនៅតាមសាលារៀន ដោយឯកឧត្តមបានណែនាំឱ្យអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់នៅតាម
សាលារៀន កុំធ្វេសប្រហែសបណ្តាលឱ្យមានហេតុការណ៍អាក្រក់កើតឡើង ចំពោះក្មួយៗសិស្សានុសិស្ស ដូចករណីលិចទូកនៅស្រុកលើកដែកខេត្តកណ្តាល ជាគំរូស្រាប់ មិនត្រូវឱ្យមានសោកនាដកម្មបែប នេះកើតឡើង ផ្តើមចេញពីការធ្វេសប្រហែសរបស់អាជ្ញាធរយើងនោះទេ។ ឯកឧត្តមបានបន្តថា យើងពិតជាបានឃើញពីសកម្មភាពល្អរបស់កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរ ក្នុងការជួយសម្រួលចរាចរណ៍ចំពោះសិស្ស ជាមួយនឹងការជួយនាំក្មួយៗឆ្លងផ្លូវថែមទៀត ។ឯកឧត្តមស្នើសុំបន្តសកម្មភាពនេះឱ្យកាន់តែល្អថែមទៀត។
ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅបែបស៊ីវិល័យហើយ ដូច្នេះសម្រាប់ការបម្រើប្រជាពលរដ្ឋត្រូវតែស៊ីវិល័យដូចគ្នាដែរពោលគឺ ត្រូវជំរុញអភិបាល កិច្ចឱ្យបានល្អ មិនអាចអន់ ថយនោះទេ។ ឯកឧត្តមឃួង ស្រេង បញ្ជាក់ថា ការសុំបិទបៀរហ្គាដិន ហ្គារ៉ាសបញ្ចូលហ្គាស អាជ្ញាធរខណ្ឌ សង្កាត់ត្រូវសហការជាមួយប៉ុស្តិ៍ចុះអនុវត្តការងារនេះជូនប្រជាពលរដ្ឋ មានន័យ ថា អ្វីដែលជាភាពចាំបាច់របស់ប្រជាពលរដ្ឋត្រូវតែធ្វើជូនពួកគាត់ បើទោះបីត្រូវបិទ ហ្គារ៉ាសបញ្ចូលហ្គាសនិងបៀរហ្គាឌិនក៏ដោយ ។ អាជ្ញាធរនិងកងកម្លាំងរបស់ខណ្ឌត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសកិច្ចការ ពារសន្តិសុខ សុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាពេលខាងមុខនេះ ដោយធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយ
រលូន និងជោគជ័យតាមការគ្រោងទុក ជាមួយគ្នានេះ អាជ្ញាធរខណ្ឌសង្កាត់ អធិការដ្ឋាន ប៉ុស្តិ៍ ត្រូវធ្វើយ៉ាងណា ឱ្យមូលដ្ឋានរបស់ខ្លួនត្រូវតែគ្មានល្បែង ស៊ីសង ខុសច្បាប់ ទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន។ សូមបញ្ជាក់ថា វេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុង រយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាត ត្បាតជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបី ជាយ៉ាងណាក្តី អាជ្ញា ធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕
About ww.kmmhotnews.com
រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននិងប្រទេសនានាដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀងនិងអាហារូប ត្ថម្ភឱ្យកាន់តែរឹងមាំបន្ថែមទៀត
ចំនួនអ្នកទស្សនា: Viewsប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តខិតខំពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយស្ថាប័ននិងប្រទេសនានា ដើម្បីលើក កម្ពស់វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឱ្យកាន់តែរឹងមាំ ធន់នឹងភាពងាយរង គ្រោះវិបត្តិផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការ ជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការរួមគ្នាបំពេញកង្វះខាតផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ” នៅសណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះ ថា វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍មូល ធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋ កិច្ច និងវឌ្ឍនភាពសង្គម ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ប្រសិន បើគ្មានការយកចិត្តទុកដាក់លើសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែលបានមកពីការអភិ វឌ្ឍសេដ្ឋកិច្ចនឹងត្រូវធ្លាក់ចុះ ដោយសារការខាតបង់ដែលមិនអាចមើលរំលងពីបញ្ហាកង្វះអាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជាដើម ។
តាមរយៈនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ធ្វើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តជាអាទិភាពនានា លើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បីទទួលបានលទ្ធផលល្អប្រសើរឡើងបន្ថែមទៀត ។
« ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន បន្តចូលរួមសហការជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនៅក្នុងផែនទីបង្ហាញផ្លូវ ស្តីពីផែនការសកម្មភាពសកលដើម្បីឆ្លើយ តបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ , យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩ -២០២៣ និងឯកសារគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត » ។
សូមបញ្ជាក់ថា ដើម្បីបង្កើនវឌ្ឍនភាពស្តីពីការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូប ត្ថម្ភ ឱ្យមានការរីកចម្រើនជាប្រព័ន្ធ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តខ្ពស់ ដោយប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពនិងស្ថិរភាពនយោបាយ ដើម្បីបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំ ឈានទៅសម្រេចបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ តាមរយៈការចូល រួមយ៉ាងសកម្ម នៅក្នុងក្រប ខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិនានា ទាំងក្នុងតំបន់ និងសកលលោក ៕
About ww.kmmhotnews.com
October 17, 2022
រដ្ឋបាលរាជធានីភ្នំពេញពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២
ចំនួនអ្នកទស្សនា: Viewsភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ខណៈដែលកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោកនឹងអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
ការជំរុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដើម្បីធានាថា កិច្ចប្រជុំទាំង នេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២២ ហើយក្នុងកិច្ចប្រជុំនេះ ក៏នឹងមានថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួននៅលើពិភពលោក អញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ដូច្នេះអាជ្ញាធរនិងកងកម្លាំងទាំងអស់ត្រូវតែម៉ឺងម៉ាត់ ហ្មត់ចត់ ក្នុងកិច្ចការពារប្រតិភូ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវអនុវត្តចំណុចខ្ពស់ ចាប់អនុវត្តពីថ្ងៃទី០៨វិច្ឆិកា តទៅរហូតដល់កិច្ចប្រជុំត្រូវបានបញ្ចប់ ។ការងារនេះ ចាប់ពីថ្ងៃស្អែកទៅ ត្រូវដាក់កម្លាំងល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទះនិងពិនិត្យរដ្ឋបាលរាល់ថ្ងៃនៅតំបន់ស្មុគស្មាញងាយរងគ្រោះ ពិសេសតំបន់នៅក្បែរទីតាំងស្នាក់នៅរបស់ប្រតិភូនិងកន្លែងប្រជុំរបស់ប្រតិភូ។ចំណែក មន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ដើម្បីធានាថា ការងាររបស់ខ្លួនអនុវត្តបានល្អ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ បន្ថែមពីនេះ ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំឱ្យ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួលជុលផ្លូវ ជង្ហុកសំបុកមាន់ អ៊ុតកៅស៊ូផ្លូវខូចខាតពាក់ព័ន្ធប្រតិភូឆ្លងកាត់និងត្រូវតុបតែងរាជធានីភ្នំពេញឲ្យកាន់តែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននេះ ចាប់ពីថ្ងៃទី១០វិច្ឆិកា គណៈប្រតិភូនៃបណ្តាប្រទេសមួយចំនួននឹងអញ្ចើញមកដល់កម្ពុជា នៅថ្ងៃទី១១វិច្ឆិកា ប្រតិភូ ប្រមុខរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធអញ្ជើញដល់ ហើយនៅថ្ងៃទី១២វិច្ឆិកា សម្តេចតេជោហ៊ុន សែននឹងអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាននេះនិងបន្តកិច្ចប្រជុំជាបន្តបន្ទាប់ដល់ថ្ងៃទី១៣វិច្ឆិកា៕
About ww.kmmhotnews.com