​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 14, 2022

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ អញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការ មន្ទីរពិសោធន៍តេជោសែនសាធារណការ កម្ពុជា-កូរ៉េ

ចំនួនអ្នកទស្សនា: Views

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី្រកសួងសាធារណការ និងដឹកជញ្ជូន និងលោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ កូរ៉េប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនៃមន្ទីរពិសោធន៍តេជោសែន សាធារណការ កម្ពុជា-កូរ៉េ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។


គោលបំណងសំខាន់នៃការបង្កើតមន្ទីរពិសោធន៍នេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា និងការកសាងសមត្ថភាពធនធានមនុស្ស បណ្តុះបណ្តាល អ្នកជំនាញជាន់ខ្ពស់ តាមរយៈការបំពាក់ឧបករណ៍ និងម៉ាស៊ីនពិសោធន៍ទំនើបៗ រថយន្តសម្រាប់ចុះ សិក្សាស្រាវជ្រាវ និងការបង្កើតកម្មវិធីគ្រប់គ្រងផ្លូវថ្នល់។


គួរបញ្ជាក់ផងដែរថា ការដាក់ដំណើរការអគារមន្ទីពិសោធន៍តេជោសាធារណការ កម្ពុជា-កូរ៉េនេះ គឺជាផ្នែកមួយនៃជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មកកាន់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន៕

នៃក្រសួងសាធារណការ និងដឹកជញ្ជូន៕


Share This
Author Image

About ww.kmmhotnews.com

ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង រៀបចំយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២២ ក្រោមប្រធានបទ «សុវត្ថិភាពចាប់ផ្ដើមពីខ្ញុំ»

ចំនួនអ្នកទស្សនា: Views
(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ រៀបចំយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២២ ក្រោមប្រធានបទ «សុវត្ថិភាពចាប់ផ្តើមពីខ្ញុំ»។

យុទ្ធនាការនេះត្រូវបានរៀបចំឡើង នៅរោងចក្រលាយបេតុងទី១៣ ស្ថិតក្នុងភូមិអូរត្រាវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងលោក គួន រតនៈ នាយកប្រតិបត្តិការក្រុមហ៊ុន លោក គីម សុង ជីប ម៉ុង អ៉ីនដាស្រ្ទីស៍។

លោកវរសេនីយ៍ទោ គីម សុង បានលើកឡើងថា ការចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការចុះផ្សព្វផ្សាយយុទ្ធនាការស្តីពីចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកជាអ្នកបើកបរទាំងអស់ បានយល់កាន់តែច្បាស់នូវការប្រើប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសការបើកក្នុងទីប្រជុំ ទីផ្សារ ទីសាធារណៈជាដើម។

ក្នុងនោះ លោកក៏បានកោតសរសើរដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានសហការ និងបង្កើតយុទ្ធនាការល្អៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ចរចរណ៍ផ្លូវគោក ដល់បុគ្គលិក និងក្រុមកាងារទាំងអស់។ លោកបន្ដថា បច្ចុប្បន្នតាមបទបញ្ជាលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការខេត្ត, កម្លាំងនគរចរាចរណ៍បានចុះតាមរោចក្រ និងតាមអង្គភាពផ្នែកឯកជន ដើម្បីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជាបន្តបន្ទាប់។

ក្រោយបញ្ចប់យុទ្ធនាការ លោកវរសេនីយ៍ទោ គីម សុង បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក, សៀវភៅកំណត់ល្បឿន និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់។ លោកក៏សូមផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕


Share This
Author Image

About ww.kmmhotnews.com

October 13, 2022

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន៖ សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអគ្គភ័ស្តុភារ​ជាន់​ខ្ពស់ ដែលគិតគូរពីសុខទុក្ខកង​កម្លាំង​​ប្រដាប់​អាវុធ​​​

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ជាអគ្គភ័ស្តុភារ​ជាន់​ខ្ពស់​ដែលគិតគូរពីសុខទុក្ខកង​កម្លាំង​​ប្រដាប់​អាវុធ​​​ ធានាបាននូវសុខមាលភាព សមត្ថភាព ក្នុងការបំពេញភារកិច្ចការ​ពារ​​បូរណភាពទឹកដី។

Share This
Author Image

About ww.kmmhotnews.com

លោក ឌិត ទីណា ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយសំឡេង១១១ លើ១១១

ចំនួនអ្នកទស្សនា: Views

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប។

នៅក្នុងកិច្ចប្រជុំពេញអង្គនេះ លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរដ្ឋ ត្រូវបានសមាជិករដ្ឋសភា ១១១/១១១រូប បោះឆ្នោតគាំទ្រជាឯកច្ឆ័ន ផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។

ការស្នើនេះធ្វើឡើងដោយយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។

យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មាត្រា២១ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។

សូមបញ្ជាក់ថា លោក ឌិត ទីណា ជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។ លោក ឌិត ទីណា កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ ក្រុងភ្នំពេញ។

លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។

តាមរយៈតួនាទី និងការងារខាងលើនេះ លោក ឌិត ទីណា ធ្លាប់បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ, ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិ ស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨, ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងដឹកនាំតាក់តែងច្បាប់ ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រជាដើម។

លោក ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា ពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២។

លោក ឌិត ទីណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្លាប់ទម្លាយថា ជាអ្នកពូកែលេងអុកមួយរូបផងដែរ៕

Share This
Author Image

About ww.kmmhotnews.com