(ខេត្តកំពត) ៖ មានសេចក្តីរាយការណ៍មកថា បច្ចុប្បន្នល្បែស៊ីសងកត់កន្ទុយលេខឆ្នោតវៀមណាម បានកម្រើកឡើងវិញសាជាថ្មី ហើយក្រោយពេលស្ងាត់មួយរយៈ បន្ទាប់ពីមានការកាច់កុងគ្នារវៀងមេឆ្នោតធំៗចំនួនពីក្រុម ក្នុងនោះរួមមានក្រុម T77 និងក្រុមk9រឿង ចង់បានខេត្តដ៏មានសក្តានុពលមួយនេះផ្តាច់មុខដើម្បីពង្រាយកូនកញ្ច្រែងកត់លេងភ្នាល់ឆ្នោតទូរទាំងខេត្តកំពតនាពេលកន្លងទៅ។ស្រាប់តែពេលថ្មីៗនេះមានក្រុមប៉ូលីសដែលបំរើការនៅស្នងការដ្ឋាននគរបាលខេត្តកំពតដែលគេស្គាល់ឈ្មោះគឹម ចំរើន និងម្នាក់ទៀតឈ្មោះឡេង ដើរទៅគំរាមកំហែងក្រុមអ្នកកត់ឆ្នោតតាំងពីទីរួមខេត្តរហូតដល់តំបន់ជនបទអោយងាកមកត់ឆ្នោតលក់អោយឈ្មោះ ហ៊ី ទូច (ហៅT77) ។ បើមិនដូចច្នេះទេ ក្រុមT77 គេនិងធ្វើការចាប់ចងដោយយកលេសថាបង្ក្រាបបទល្មើសល្បែងស៊ីសង។
ប្រភពពីក្រុមកូនកញ្ច្រែងកត់ឬលក់ឆ្នោតវៀមណាមជាច្រើននាក់ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថា ពួកគាត់គ្មានសិទ្ធកត់ឆ្នោតអោយមេឆ្នោតផ្សេងឡើយព្រោះឈ្មោះហ៊ី ទូច (ហៅT77)បានបង់លុយទៅអោយសមត្ថកិច្ចក្នុងមួយខែៗអស់រាប់ម៉ឺនដុល្លា ដើម្បីទទួលបានសិទ្ធផ្តាច់មុខ ហើយក្រុមលោកហ៊ី ទូច ក៏បាននិយាយប្រាប់ពួកគាត់ថា ព្រមព្រាងកត់ឆ្នោតវៀតណាមអោយពួកគេ នោះមេកញ្ច្រែងនិងកូនកញ្ច្រែងទាំងអស់បើកលេងបានម៉ាសេរីនៅក្នុងអាណាចក្រខេត្តកំពតមួយនេះ។
ប្រភពក៏បានបន្តថា លោក ហ៊ី ទូច (ហៅT77) ជាអ្នកមានលុយនិងអំណាចហើយមានឧត្តមសេនីយ៍យោធាផ្កាយ ២ ម្នាក់ឈ្មោះ ហេង ឡាលីន ជាខ្នងបង្អែកចំណែក ឈ្មោះ គឹម ចំរើន និងឈ្មោះ ឡេង ដែលគេស្គាល់ថាជាមន្ត្រីនគរបាលនោះ ត្រូវគេប្រគល់ភារកិច្ចដឹកនាំកម្លាំងចាំសង្កេតមើលក្រុមកូនកញ្ច្រែងកត់ឆ្នោតគ្រប់ច្រកល្ហកទាំងអស់នៅក្នុងខេត្ត ដោយខ្លាចក្រែងមានក្រុមមេឆ្នោតផ្សេងចូលកត់លក់ប្រជែងដោយគេអោយកូនកញ្ចែងនិមួយៗមានសញ្ញាត្រាT77និងមានស៊ីញ៉េពីក្រោយដើម្បីសំគាល់។បើកូនកញ្ចែងណាមិនមានសញ្ញាខាងលើនោះទេ គឺគេឃាត់ខ្លួនភ្លាមព្រោះជាបទល្មើសល្បែងស៊ីសងខុសច្បាប់។
ក្រុមអ្នកកត់ឆ្នោតតូចតាចដែលរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះស្អែកបានសម្តែងការមិនពេញចិត្តចំពោះក្រុមប៉ូលីសខាងលើ បែជាយកតួនាទីមកគៀបសង្កត់ពួកគាត់ជាអ្នកទន់ខ្សោយ ហើយទៅបំរើផលប្រយោជន៍អ្នកមានលុយនិងអំណាចដោយពួកគាត់ចាត់ទុកថា ទង្វើបែបនេះ ជារឿងអយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ ព្រោះថាពាក្យថាល្បែងស៊ីងសងគឺជាបទល្មើសដូចគ្នា តែបង្ក្រាបមិនអោយស្មើភាពគ្នាឬមួយ ឬមួយក៏បានផលប្រយោជន៍ច្រើនពីក្រុម(T77)ទេដឹងបានជាធ្វើបែបនេះ។
ជុំវិញការចោទប្រកាន់ខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍យោធាហេង ឡាលីន និងឈ្មោះគឹមចំរើនរួមទាំងឈ្មោះឡេងមន្ត្រីនគរបាលខេត្តកំពតបាទនៅឡើយទេ នៅរសៀលថ្ងៃទី៧ខែគុម្ភៈឆ្នាំ២០២២នេះដោយគ្មានលេខទូរស័ព្ទទាក់ទង។
ចំណែកលោកឧត្តមសេនីយ៍ទោម៉ៅចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតក៏មិនអាចសុំសេចក្តីអត្ថាធិប្បាយជុំវិញរឿងនេះបានដែរ ដោយខលចូលលោកថា លោកកំពុងជាប់រវល់ប្រជុំ ក្រោយប្រជុំចប់លោកថា លោកនិងខលមកវិញ តែរហូតមកដល់ថ្ងៃទី៨ ខែគុម្ភៈឆ្នាំ២០២២នេះ ក្រុមការងាសារព័ត៌មានយើង នៅតែមិនទាន់ទទួលបានការស្រាយបំភ្លឺណាមួយឡើយជុំវិញបញ្ហាខាងលើនេះ ៕
0 comments:
Post a Comment