​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

August 25, 2023

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីសម្រេចតែងតាំង នាយក នាយករងខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការ, លោកសន្ដិបណ្ឌិត ខៀវ សុភ័គ ជានាយកខុទ្ទកាល័យ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចតែងតាំង នាយក នាយករងខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការ សរុបចំនួន៤៩រូប។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា លោកសន្ដិបណ្ឌិត ខៀវ សុភ័គ ត្រូវបានតែងតាំងជា នាយកខុទ្ទកាល័យ បន្ថែមលើមុខងារបច្ចុប្បន្ន។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៖

Share This
Author Image

About ww.kmmhotnews.com

លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញដល់កម្មវិធីជាតិសុខភាពភ្នែក (NPEH)នៃក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងអង្គការដៃគូមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) បន្ដសហការរួមគ្នា ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា។

Share This
Author Image

About ww.kmmhotnews.com

August 24, 2023

រដ្ឋមន្ត្រីការងារ៖ ទោះបីអ្វីៗមិនទាន់ដល់ក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%មែន តែប្រសើរជាង៤ទៅ៥ឆ្នាំមុនច្រើន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្នុងពេលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរនិងទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%ក៏ពិតមែន ប៉ុន្តែបានប្រសើរជាងស្ថានភាព៤ទៅ៥ឆ្នាំមុនច្រើន។

គួរជម្រាបថា នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបន្តការងារក្រៅផ្លូវការជាមួយកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីបង្កើនការស្វែងយល់អំពីជីវិតរស់នៅប្រចាំថ្ងៃ ក្រោយពេលចប់ម៉ោងការងាររបកម្មករនិយោជិត ក៏ដូចជាអ្នករស់នៅតាមបន្ទប់ជួល។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មករ-កម្មការិនីភាគច្រើនមិនបានស្គាល់លោកជាអ្នកណាទេ តែលោករដ្ឋមន្ត្រីក៏សូមអរគុណចំពោះការស្វាគមន៍រាក់ទាក់ និងឆ្លើយឆ្លងជាមួយលោកប្រៀបដូចជាបងនិងប្អូន។

ឯកឧត្តម ហេង សួរ បានបន្តថា «ជាការពិតអ្វីៗ ដែលមានចំពោះមុខគឺមិនទាន់ដល់ក្តីប្រាថ្នា១០០% របស់បងប្អូននៅឡើយ ប៉ុន្តែបងប្អូនប្រៀបធៀបអតីតកាល៤ទៅ៥ឆ្នាំមុន និងបច្ចុប្បន្នគឺល្អជាងមុនច្រើន ជាក់ស្តែងគឺបងប្អូនដឹងច្បាស់ថាតម្លៃភ្លើង និងទឹកស្អាតឥឡូវ គឺថោកជាងកាលពីឆ្នាំ២០១៨។ ឥឡូវនេះពេលបងប្អូនឈឺថ្កាត់គឺមិនខ្លាចនឹងទៅពេទ្យ ដោយសារមានបណ្ណ ប.ស.ស និងមន្ទីរពេទ្យនៅក្បែរផ្ទះជួល ឬរោងចក្រ»។

ឯកឧត្តម បានបញ្ជាក់ប្រាប់កម្មករនិយោជិតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបន្តខិតខំដោះស្រាយ គាំពារជូនកម្មករ-កម្មករិនីឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជំរុញជីវភាពការរស់នៅ និងសុខុមាលភាពរបស់កម្មករនិយោជិត។

ឯកឧត្តម រដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា ឈរលើមរតកសុខសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការងារដឹកនាំប្រកបដោយថាមពលក្លៀវក្លាស្វាហាប់មោះមុតមិនខ្លាចនឿយហត់របស់ លោកបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខដោយមិនថយក្រោយឡើយ៕

Share This
Author Image

About ww.kmmhotnews.com

រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។

Share This
Author Image

About ww.kmmhotnews.com

August 23, 2023

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រជុំពង្រឹងការងារជំនាញឲ្យទ្វេដង នៅក្នុងខេត្តព្រះសីហនុ ដើម្បីថែរក្សា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញឲ្យទ្វេដងនៅក្នុងខេត្តព្រះសីហនុ ដើម្បីថែរក្សា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ឧត្តមសេនីយ៍ លោកវរសេនីយ៍ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញទាំងអស់ និងអធិការនគរបាលក្រុង ស្រុកទាំង៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

Share This
Author Image

About ww.kmmhotnews.com

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តឱ្យបានដាក់ខាត បណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខានតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ មុនពេលដែលត្រូវដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះនូវខ្លឹមសារបណ្តាំរបស់ឪពុក គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថតសំពះសម្តេចតេជោ អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ៖ "ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់ កម្ពុជាកូនត្រូវតែការពារឲ្យខានតែបាន នូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និង ភាពសុខសាន្តរបស់ប្រជាជន"»៕

Share This
Author Image

About ww.kmmhotnews.com

August 22, 2023

ក្រុមការងារប្រតិបត្តិ APP នៃក្រសួងព័ត៌មាន សូមចូលរួមសម្តែងនូវអំណរសាទរជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសព្រះមហាក្សត្រតែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើនាយករដ្ឋមន្ត្រី

ចំនួនអ្នកទស្សនា: Views

    



ក្រុមការងារប្រតិបត្តិ APP នៃក្រសួងព័ត៌មាន សូមចូលរួមសម្តែងនូវអំណរសាទរជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសព្រះមហាក្សត្រតែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើនាយករដ្ឋមន្ត្រី។

យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្ដេច ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ៕

Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូនកាន់តែល្អប្រសើរ

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឱ្យវិស័យសាធារណការ និងដឹកជញ្ជូនកាន់តែល្អប្រសើរ។

លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់បែបនេះ «ក្នុងនាមជារដ្ឋមន្ត្រីបន្តវេន​មួយ​រូប ខ្ញុំសូមប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង៧ឆ្នាំ ក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយ ចិត្ត ដើម្បីបន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍ ចំនួន ៥ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា»។

លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រី​រាជ​ការ​​ក្រសួង នឹងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាព ចូលរួមអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុងនីតិកាលទី៧ ប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និង​អន្តរសកម្ម ដើម្បីសហការគ្នាជាធ្លុងមួយសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនរាជរដ្ឋាភិបាល និងជា​ប្រយោជ​ន៍​​ដល់សាធារណជនជារួម។

ទន្ទឹមនឹងបង្ហាញការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទី ភារកិច្ចឱ្យបានល្អប្រសើរហើយ​នោះ លោក ប៉េង ពោធិ៍នា ក៏បានសូមព្រះបរមរាជានុញ្ញាត ថ្វាយអំណរព្រះមហា​ករុ​ណា​ទិគុណ ប្រកបដោយបីតិសោមនស្សរីករាយដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានតែងតាំងរូបលោក ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ប៉េង ពោធិ៍នា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ជូនចំពោះ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែល​បានផ្ដល់សេចក្ដីទុកចិត្តដល់រូបលោក ឱ្យកាន់តួនាទីជារដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕
Share This
Author Image

About ww.kmmhotnews.com

August 21, 2023

រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

ចំនួនអ្នកទស្សនា: Views
រាជធានីភ្នំពេញ : ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។

សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ជាមួយគ្នានោះដែរ គណៈរដ្ឋមន្ត្រីថ្មី មានទេសរដ្ឋមន្ត្រីចំនួន២១រូប ក្នុងនោះរួមមាន៖ 
១- ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី 
២- ឯកឧត្តមទេសរដ្ឋមន្រ្តី ឈាង យ៉ាណារ៉ា 
៣- ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច 
៤- ឯកឧត្តមទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា 
៥- ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ 
៦- ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា 
៧- ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី 
៨- ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន 
៩- ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម 
១០- ឯកឧត្តមទេសរដ្ឋមន្រ្តី ហូ សិទ្ធី 
១១- ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង 
១២- ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន 
១៣- ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា 
១៤- ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ុក ប្រាថ្នា 
១៥- ឯកឧត្តមទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ 
១៦- ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី 
១៧-ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន , 
១៨-ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន 
១៩-ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុច បូរិទ្ធ
២០- ឯកឧត្តមទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា និង
២១-ឯកឧត្តមទេសរដ្ឋមន្រ្តី គី តិច៕ ប្រភព៖ អង្គភាពព័ត៌មាន និងប្រតិកម្មហ័ស, សម្រួលផ្សាយ៖ dara


Share This
Author Image

About ww.kmmhotnews.com

ព្រឹកថ្ងៃនេះ រដ្ឋសភាបោះឆ្នោតជាកញ្ចប់ជ្រើសរើស ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវប្រសូត្រឡើង នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣នេះ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា។

ការបន្តសម័យប្រជុំលើកទី១ នាព្រឹកថ្ងៃនេះមានរបៀបវារៈតែមួយប៉ុណ្ណោះ នោះគឺការបោះឆ្នោតជាកញ្ចប់ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ក្រោយពីតំណាងរាស្រ្តទាំង១២៥រូប ត្រូវបានប្រកាសសុពលភាព និងស្បថចូលកាន់តំណែង។ បន្ទាប់ពីបោះឆ្នោតរួច នឹងមានស​ន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត។

ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ក៏ត្រូវបានបង្ហើបរួចផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រៃយ៍បក្ស ឲ្យធ្វើជាប្រធានរដ្ឋសភា ខណៈលោក ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២។ ចំណែកក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ។ គណៈរដ្ឋមន្ត្រីថ្មីនេះ មានឧបនាយករដ្ឋមន្ត្រី ១០រូប និងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបទៀត ដែលភាគច្រើន គឺជាយុវជនបន្តវេន។

រដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ គឺជារបត់នយោបាយថ្មីរបស់កម្ពុជា ដែលមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់តំណែង៦អាណត្តិ កន្លងមក ចាត់ទុកថា ជាការផ្លាស់ប្តូរដើម្បីបន្តធានាដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រយៈកាលយូរអង្វែង៕


Share This
Author Image

About ww.kmmhotnews.com

August 20, 2023

ព្រះមហាក្សត្រ ទ្រង់មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

  (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។

Share This
Author Image

About ww.kmmhotnews.com

តំណាងរាស្រ្តទាំង១២៥រូប ត្រូវបានប្រកាសសុពលភាព ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងសម័យប្រជុំលើកទី១ ហើយនឹងស្បថចូលកាន់តំណែងរសៀលនេះនៅក្នុងព្រះបរមរាជវាំង

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ តំណាងរាស្រ្តជាប់ឆ្នោតសរុប១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូបទៀតមកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិក ដែលមានអាយុចាស់ជាងគេ។
Share This
Author Image

About ww.kmmhotnews.com