​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

March 1, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ:ថ្ងៃទី២​ ខែមីនា ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់ ដែលបានមករង់ចាំ និងទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ប្រទេសអូស្ត្រាលី ប្រកបដោយសុវត្ថិភាពដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់ឯកឧត្តម Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ។

ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ព្រឹកថ្ងៃសៅរ៍ ទី២ មីនា ២០២៤។


Share This
Author Image

About ww.kmmhotnews.com

February 29, 2024

មន្រ្តីជំនាញសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូសភាអាល្លឺម៉ង់

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Martina Stamm-Fibich និងគណៈប្រតិភូនៃគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ នៅសាលប្រជុំ គ.ស.ម.ក.។ កិច្ចជំនួបនេះរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរនិងសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ គ.ស.ម.ក. និងគណៈកម្មាធិការសម្របសម្រួលញត្តិ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានសម្តែងការស្វាគមន៍ចំពោះ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈប្រតិភូ និងគណៈប្រតិភូទាំងអស់ ដោយបានគូសបញ្ជាក់ពីតួនាទីសំខាន់ៗ របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា ការទទួលពាក្យបណ្ដឹងពាក់ព័ន្ធ នឹងការរំលោភបំពានសិទ្ធិមនុស្ស ដោយផ្ទាល់នៅ គ.ស.ម.ក. និងតាមរយៈ App CHRC ការដាក់ប្រអប់ ពាក្យបណ្ដឹងនៅតាមកន្លែងឃុំឃាំង ការចុះស៊ើបអង្កេតនិងដោះស្រាយពាក្យបណ្ដឹង ការផ្តល់ប្រឹក្សានិង ការពារពីក្រុមមេធាវីរបស់ គ.ស.ម.ក. និងការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្សដល់សិស្សានុសិស្ស គរុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមឃុំសង្កាត់ទូទាំងប្រទេស។

ឯកឧត្តម ក៏បានលើកឡើងពីការ ចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ និង មណ្ឌលស្តារនីតិសម្បទា និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងពីតួនាទីសំខាន់មួយទៀតរបស់ គ.ស.ម.ក. គឺការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការ សហប្រជាជាតិ។

ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែល ផ្អែកលើគោលការណ៍ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបានសហការជាមួយឧត្តមស្នង ការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និងបានជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះផងដែរ លោកជំទាវ Martina Stamm-Fibich បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការ ការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ ទន្ទឹមនេះ លោកជំទាវ ក៏បានបង្ហាញពីតួនាទីភារកិច្ចរបស់គណៈ កម្មាធិការសម្របស្រួលញ្ញត្តិ ដែលផ្តោតលើការទទួលញ្ញត្តិពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងគ្រប់វិស័យ ដូចជា វិស័យសេដ្ឋកិច្ច សុខាភិបាល អប់រំ និងការងារ ព្រមទាំងនីតិវិធីក្នុងការដោះស្រាយញ្ញត្តិទាំងនោះ។

ជាចុងក្រោយ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ក៏បានថ្លែងអំណរគុណលោកជំទាវ Martina Stamm-Fibich និងគណៈប្រតិភូនៃគណៈកម្មាធិការសម្របសម្រួលញ្ញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ដែលបានចំណាយពេលវេលា ក្នុងការចែករំលែកតួនាទីនិងបទពិសោធន៍ការងាររបស់គណៈកម្មាធិការ និងបានជូនពរគណៈប្រតិភូទទួល បានជោគជ័យក្នុងបេសកក

Share This
Author Image

About ww.kmmhotnews.com

February 28, 2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅស្រុកកំពង់ស្វាយ ដើម្បីបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស

ចំនួនអ្នកទស្សនា: Views



(កំពង់ធំ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម ដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
Share This
Author Image

About ww.kmmhotnews.com

February 27, 2024

ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាត់ទុកសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភី​នៃយុវជនជំនាន់ថ្មី​របស់កម្ពុជា

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ ប្រធានរដ្ឋសភាម៉ាឡេស៊ី លោក ចូហារី អាប់ឌុល (YB Tan Sri Dato’ (Dr.) Johari bin Abdul) បានចាត់ទុកសម្តេច​មហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាជើងឯកជ័យ​លាភី​នៃយុវជនជំនាន់ថ្មីរបស់កម្ពុជា។​

ប្រធានរដ្ឋសភាម៉ាឡេស៊ី លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនោះលោកប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញ​បំពេញ​ទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតី និងគណៈប្រតិភូ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់។

បន្ថែមពីលើនេះ លោកប្រធានរដ្ឋសភា ក៏បានរំលឹកអំពីទស្សនកិច្ចរបស់លោកមក​កាន់កម្ពុជានាពេលកន្លង​មក ដោយលោកបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ជាមួយគ្នានោះ លោក​ប្រធាន​រដ្ឋសភា បានចាត់ទុកសម្តេចធិបតី ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា។ ដោយឃើញបែបនេះលោកប្រធានរដ្ឋសភា តែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ម៉ាឡេស៊ី​ឱ្យ​បំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាង​កក់ក្តៅរបស់​ភាគីម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅម៉ាឡេស៊ី។ សម្តេចធិបតី បានជម្រាបជូនអំពីលទ្ធផល​នៃកិច្ចជំនួបពិភាក្សាទ្វេភាជាមួយលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយភាគីទាំងពីរបាន​ប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់ការគាំទ្រ និងការចូលរួមក្នុងវិស័យ​ផ្សេងៗ រួមទាំងការផ្តល់អាហារូបករណ៍ផងដែរ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ​លោកប្រធានរដ្ឋ​សភា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តនីតិកាលទី៧​ កាលពីខែកក្កដា​ ឆ្នាំ២០២៣ ព្រមទាំងបានជម្រាបជូនពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា​ផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

February 25, 2024

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ តួនាទីដែលខ្ញុំទទួលបានមិនគ្រាន់តែជា «តំណែង» តែជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលទើបទទួលបានតំណែងជា «ឧបនាយករដ្ឋមន្ដ្រី» បន្ថែមលើមុខងារនាពេលបច្ចុប្បន្ន បានចាត់ទុកថា តួនាទីដែលលោកទទួលបាននៅពេលនេះ មិនគ្រាន់តែជា «តំណែង» ប៉ុណ្ណោះទេ តែក៏ជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

តាមរយៈសារនៅលើ Facebook នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបង្ហាញនូវការប្តេជ្ញាខ្ពស់ ក្នុងការបន្ដខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្តដើម្បីសម្រេចឲ្យបាននូវផែនការដែលបានដាក់ចេញ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា សហការីរបស់លោកទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ នឹងចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«រយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំបានទទួលសារអបអរ និងជូនពរជាច្រើន ក្នុងឱកាសដែលខ្ញុំត្រូវបានតែងតាំងតួនាទីជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ តួនាទីនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់រូបខ្ញុំ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងលះបង់ឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការដែលទទួលបន្ទុកការងារប្រចាំថ្ងៃ ក៏ដូចជាការទទួលស្គាល់នូវសារៈសំខាន់នៃទំនួលខុសត្រូវរបស់ក្រសួងមុខងារសាធារណៈ ក្នុងការគ្រប់គ្រងវិស័យមុខងារសាធារណៈ និងដឹកនាំការងារកែទម្រង់ឲ្យកាន់តែល្អប្រសើរឡើងនូវ រដ្ឋបាលសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។

១៖ ទូលបង្គំជាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានតែងតាំងទូលបង្គំជាខ្ញុំ និងក្រាបថ្វាយអំណរព្រះរាជគុណ ថ្វាយព្រះវររាជមាតាជាតិខ្មែរ (សម្តេចយាយ) ដែលសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារអបអរសាទរដោយផ្ទាល់ ដែលនេះជាមហាកិត្តិយសដ៏ក្រៃលែងបំផុតសម្រាប់ទូលបង្គំជាខ្ញុំ។

២៖ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបរវធិបតី នាយករដ្ឋមន្រ្តី ដែលបានផ្តល់សេចក្តីទុកចិត្ត និងការជឿជាក់ដល់ក្រសួងមុខងារសាធារណៈ ក្នុងភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ព្រមទាំងសូមអរគុណដល់អង្គរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តផ្តល់តួនាទីបន្ថែមមកដល់រូបខ្ញុំ។

៣៖ ខ្ញុំបាទក៏សូមថ្លែងអំណរគុណជូនចំពោះ សម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឥស្សរជនជាតិ អង្គទូត វិស័យឯកជន សហការី និងមិត្តភក្តិទាំងអស់ ចំពោះពាក្យពេចន៍អបអរសាទរ និងជូនពរប្រកបដោយក្តីរំភើបដល់រូបខ្ញុំ។ ខ្ញុំក៏មានក្តីរំភើបចំពោះសារ និងកាយវិការដ៏ស្និទ្ធស្នាលពីសមាជិក សមាជិកានៃមហាគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស និងពីអ្នកស្ម័គ្រចិត្ត ព្រមទាំងយុវជន ដែលខ្ញុំបានជួប និងស្គាល់ជាច្រើនឆ្នាំកន្លងមកនេះ។

ទាំងសារជូនពរ ទាំងការបង្ហោះ អមជាមួយរូបភាពអនុស្សាវរីយ៍ច្រើនរាប់មិនអស់ បានធ្វើឱ្យខ្ញុំនឹកដល់ការចងចាំមិនអាចបំភ្លេចបានក្នុងព្រឹត្តិការណ៍ជាច្រើនកន្លងមក ដែលនាំឱ្យពួកយើងបានស្គាល់គ្នា ធ្វើការ និងរៀនសូត្រពីគ្នាទៅវិញទៅមក គួបផ្សំនឹងភាពសប្បាយ ក៏ដូចជាការតស៊ូជំនះការលំបាកជាមួយគ្នា ដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍នានា។ រូបភាពទាំងអស់ គឺជាអនុស្សាវរីយ៍ដ៏មានតម្លៃកាត់ថ្លៃពុំបានដែលស្តែងឱ្យឃើញពីមិត្តភាព និងការចងចាំល្អៗដែលមិនអាចបំភ្លេចបាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីចិត្តចំពោះការរាប់អានដ៏ស្ម័គ្រស្មោះនេះ។

ជាចុងក្រោយ តួនាទីដែលខ្ញុំទទួលបាននេះ មិនគ្រាន់តែជា «តំណែង» ប៉ុណ្ណោះទេ តែក៏ជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ក្នុងការគ្រប់គ្រង ធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈ។ ឆ្លើយតបនឹងទំនួលខុសត្រូវនេះដែរ ថ្នាក់ដឹកនាំទាំងអស់ ទាំងក្នុងមុខងារនយោបាយ និងបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈ ដឹងច្បាស់ពីតួនាទី និងត្រៀមខ្លួនឲ្យសាកសមនឹងទំនុកចិត្ត និងការជឿជាក់ដែលត្រូវបានប្រគល់ជូន។ ក្នុងន័យនេះ យើងខ្ញុំប្តេជ្ញានឹងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ដើម្បីសម្រេចឱ្យបាននូវផែនការដែលបានដាក់ចេញ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ។

ក្នុងតួនាទីជាឧបនាយករដ្ឋមន្រ្តី មិនគ្រាន់តែជាតំណែង ឬឋានៈប៉ុណ្ណោះទេ តែលើសពីនោះគឺជាទំនួលខុសត្រូវមួយដែលត្រូវរែកពុនឱ្យបាន ក្នុងបុព្វហេតុជាតិ និងប្រជាជនរបស់យើង។ នោះ គឺជាការរួមគ្នាសម្រេចនូវភាពប្រសើរបន្ថែម និងសម្រួចអនាគតនៃវិស័យរដ្ឋបាលសាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយ ក្រោមចក្ខុវិស័យ និងម៌ាគាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី»៕

Share This
Author Image

About ww.kmmhotnews.com