​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

November 18, 2022

អភិបាលខេត្តព្រះវិហារ នាំអំណោយរាជរដ្ឋាភិបាលចែកជូនពលរដ្ឋ ៤៩៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅស្រុករវៀង

ចំនួនអ្នកទស្សនា: Views
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រោមឱវាទនាំអំណោយរបស់រាជរដ្ឋាភិបាល រួមមានស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងពូជបន្លែ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកចំនួន ៤៩៩គ្រួសារ មកពីឃុំចំនួន០៧ ក្នុងស្រុករវៀង។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីរលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរតែងតែ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្តេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ប៉ុន្តែសម្តេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្តក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះ បញ្ហានានា ដើម្បីធ្វើការចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។

អភិបាលខេត្តព្រះវិហារ ក៏បានជម្រាបជូនប្រជាពលរដ្ឋ ពីតម្លៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬធ្លាប់ចុះឈ្មោះបោះឆ្នោតនៅកន្លែងឆ្ងាយៗ បើចង់ផ្លាស់ទីកន្លែងបោះឆ្នោតមកនៅជិតផ្ទះ សូមទៅជួបគណៈកម្មារៀបចំការបោះឆ្នោត នៅតាមបណ្តាលឃុំ-សង្កាត់ ដើម្បីយើងមានឱកាស បោះឆ្នោតជាតិ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចថែរក្សាសន្តិភាព ស្ថេរភាព នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបន្តទៀត។

លោក គីម រិទ្ធី បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់សាំងណាមួយដែលនៅជិតផ្ទះរបស់បងប្អូនឱ្យបានគ្រប់ៗគ្នា។ ពិសេសត្រូវខិតខំដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ក្រោយទឹកជំនន់ស្រកចុះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៩៩គ្រួសារ ដែលត្រូវទទួលស្បៀងរបស់រាជរដ្ឋាភិបាលនៅពេលនេះ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មី០១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស និងគ្រាប់ ពូជបន្លែរួមផ្សំចំនួន ០៦មុខផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

ក្រសួងសេដ្ឋកិច្ច ប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ)​៖​ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងបញ្ហាប្រឈម អំពីការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅខេត្តព្រះសីហនុ។

លោក យ៉េត វីណែល បានថ្លែងថា អនុលោមតាមសារាចរលេខ ០៩សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមរាជធានី ខេត្ត និងស្តាប់បញ្ហាប្រឈមនានាដើម្បីពាំនាំជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ។

ចំណុចសំខាន់ៗមួយចំនួន ត្រូវបានផ្តោតយកចិត្តទុកដាកនិហស្វែងយល់ពីបញ្ហាប្រឈមក្នុងកែទម្រង់សាធារណៈជូនស្ថាប័នរាជធានី ខេត្ត៖

១៖ ការប្រមូលចំណូលសារពើពន្ធ

២៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្វើប័ណ្ណកម្មសិទ្ធិនៅទូទាំងប្រទេស ធ្វើការរួមគ្នាជម្រុញធ្វើប័ណ្ណកម្មសិទ្ធ

៣៖ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា គោលដៅការអនុវត្តថវិកាកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ

៤៖ ធ្វើសមាហរណកម្មនៅថ្នាក់ក្រោមជាតិ

៥៖ ប្រគល់មុខងារជូនរដ្ឋបាលក្រុង ស្រុក មាន ៥៥មុខងារ ដែលមានប្រទាក់ក្រឡាការងារក្នុងការផ្ទេរមុខងារ និងហិរញ្ញវត្ថុមកកាន់រាជធានី ខេត្ត

៦៖ ការអនុវត្តសមត្ថភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធិភាព ពិសេសការអនុវត្តថវិកា។

លោក គួច ចំរើន បានលើកឡើងថា ខេត្តព្រះសីហនុបានចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ ដែលជាបទពិសោធន៍ថ្មីៗដំណើរការគាំទ្រកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈស្របពេលកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងជាការចែករំលែកចំណេះជំនាញ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកបន្តថា «យើងជួបប្រទះបញ្ហាប្រឈមជាច្រើនធ្វើឱ្យមន្ត្រីយើងជួបការលំបាក ម្យ៉ាងការយល់ដឹងនៅមានកម្រិត។ តាមរយៈការចែករំលែកចំណេះដឹងនិងបញ្ហាប្រឈមនានា នឹងបានផ្តល់ឱកាសឱ្យមន្ត្រីមូលដ្ឋានអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បន្តការខិតខំជម្រុញសកម្មភាពកាន់តែល្អប្រសើរ»៕

Share This
Author Image

About ww.kmmhotnews.com

November 17, 2022

កាកបាទក្រហមកម្ពុជា បូកសរុបវឌ្ឍនភាពការងារយុវជន រយៈពេល១០ខែ ឆ្នាំ២០២២ និងលើកទិសដៅបន្តនៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ៖កាកបាទក្រហមកម្ពុជាប្រជុំបូកសរុបវឌ្ឍនភាពការងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា រយៈពេល១០ខែ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តនៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ។

ពិធីនេះបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានទាំង៥នៃកាកបាទក្រហមកម្ពុជា សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៩០នាក់។

បន្ទាប់ពីមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍របស់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជុំវិញគោលបំណងនៃកិច្ចប្រជុំនេះរួចមក អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពកាងារអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា រយៈពេល១០ខែឆ្នាំ២០២២ និងទិសដៅការងារបន្ត នៅគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ក្នុងរាជធានីភ្នំពេញ ដែលរាយការណ៍ជូនដោយ លោកស្រី សោម សេរីវឌ្ឍន៍ នាយិកា នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា។

ក្នុងរបាយការណ៍នោះដែរ បានឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សា ទាំង២៤ ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែគ្រឹះស្ថានឧត្តមសិក្សាភាគច្រើន នៅតែសម្រេចបានលទ្ធផលល្អប្រសើរ។

កិច្ចប្រជុំនេះមានកិច្ចពិភាក្សាជាក្រុមរវាងទីប្រឹក្សាយុវជន និងយុវជនដែលមកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ជុំវិញការខ្វះចន្លោះ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីកែលម្អទម្រង់របាយការណ៍ឱ្យមានលក្ខណៈល្អជាងមុន ក៏ដូចជាផ្តល់នូវគោលគំនិតសម្រាប់កសាងផែនការ ឆ្នាំ២០២៣ ឱ្យបានល្អប្រសើរផងដែរ។

លើសពីនោះក៏មានការលើកឡើងនូវសំណូមពរមួយចំនួនពីសំណាក់យុវជន និងទីប្រឹក្សាយុវជន ជុំវិញការបង្កើតជាគ្រុបតេឡេក្រាម ដើម្បីផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ក៏ដូចជាការចែកចាយបន្តនូវរាល់សកម្មភាពមនុស្សធម៌ទៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ឱ្យបានកាន់តែទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់ការងារមនុស្សធម៌នៅក្នុងសង្គមជាតិ។

បន្ទាប់ពីកិច្ចពិភាក្សា និងឆ្លើយតបទៅនឹងសំណូមពរខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឯកភាព និងទទួលយកនូវ រាល់សំណូមពរដែលតំណាងក្លឹបយុវជននីមួយៗបានលើកឡើង ហើយចាត់ទុកថារាល់មតិយោបល់ទាំងអស់នេះ គឺពិតជាមានសារសំខាន់ក្នុងការចងក្រងធ្វើជារបាយការណ៍ប្រកបដោយគុណភាព និងលើកទិសដៅអនុវត្តបន្ត ជាពិសេសនោះគឺផែនការសកម្មភាពឆ្នាំ២០២៣ របស់យុវជនកាកបាទក្រហមកម្ពុជា ព្រោះថាបានទទួលនូវធាតុចូលពីប្រតិបត្តិករជួរមុខទាំងអស់។

ទន្ទឹមនឹងនេះ ធាតុចូលទាំងអស់នេះ នឹងបន្តពង្រឹងបន្ថែមនូវចំណេះដឹង និងសមត្ថភាពរបស់យុវជន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍លើកទី២០ និងវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ នៅឆ្នាំ២០២៣ខាងមុខនេះ។

ប្រសាសន៍បិទកិច្ចប្រជុំនេះ លោក ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកនៃអង្គពិធីទាំងអស់ ព្រមទាំងបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺផ្តល់តម្លៃខ្ពស់ចំពោះសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា។

លោកក៏បានកោតសរសើរចំពោះយុវជន រួមជាមួយទីប្រឹក្សាយុវជនទាំងអស់ តាមរយៈកិច្ចពិភាក្សាជាក្រុម បានឆ្លុះបញ្ចាំងថាយុវជនមានភាពក្លាហាន និងយល់ដឹងខ្ពស់ណាស់ លើការបញ្ចេញមតិយោបល់បានចំៗទិសដៅ។

សូមជម្រាបថា មុនបញ្ចប់កម្មវិធី គណៈអធិបតី បានប្រគល់បណ្ណសរសើរ ជូនប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជាទាំង២៤ ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ៕












Share This
Author Image

About ww.kmmhotnews.com

សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា កម្ពុជា អាចនឹងដកខ្លួនចេញពីបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ: កាលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្ឃឹមថា កម្ពុជា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យ ខាងលាងលុយកខ្វក់នាដើមឆ្នាំ២០២៣ ដោយសារតែឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។


ការលើកឡើងរបស់ សម្ដេច ស ខេង បែបនេះ ក្រោយពី ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស ដែលមានហានិភ័យ ខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។ បញ្ជីប្រផេះ មានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេស មានហានិភ័យលើការលាងលុយកខ្វក់។

ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវកម្ម និងហិរញ្ញប្បទានដល់ការរីករាយ សាយអាវុធមហាប្រល័យ(គ.ស.ហ )នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា «ដោយសាររបាយការណ៍ចុងក្រោយ គឺអង្គការ FATF បានទទួលស្គាល់ ហើយអង្គការ FATF នឹងចាត់តាំងក្រុមការងារដើម្បីចុះមក On-site Visit ហើយការប្រជុំរបស់យើងថ្ងៃនេះ គឺជាការប្រជុំដើម្បីត្រៀមរៀបចំទទួល ស្វាគមន៍ការចុះធ្វើ On-site Visit នេះ នៅខែមករា ឆ្នាំ២០២៣។ នេះ ជាក្ដីសង្ឃឹម របស់យើង យើងសង្ឃឹមថា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះឱ្យបាន ដោយសារតែឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាល ហើយក៏ដូចជា កិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួង-ស្ថានប័ន្ធដែល មានការពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់»។

ទាក់ទិននឹងកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃ អំពីលទ្ធផលនៃសេចក្ដីសម្រេចរបស់ មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ FATF (Financial Action Task Force) លើរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះមកពីនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់FATFនាពេលខាងមុខ។

សម្ដេចរម្លឹកថា នៅក្នុងកិច្ចប្រជុំលើកទី៤ កាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពី FATF បានសម្រេចលើរបាយការណ៍ជុំទី៩ របស់កម្ពុជានាពេលកន្លងមក គ្រប់យន្តការពាក់ព័ន្ធទាំង អស់នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ អនុវត្តសកម្មភាពការងារដែលនៅសេសសល់បានកាន់តែល្អ ទោះបីជាក្នុង រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការមមារញឹកខ្លាំងលើការបោះឆ្នោត និងការងារដឹកនាំ កិច្ចប្រជុំអាស៊ាន ព្រមទាំងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ផ្អែកតាមរបាយការណ៍បឋមពីធនាគារជាតិនៃកម្ពុជា និងពីឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ សម្ដេចបានមានប្រសាសាសន៍ថា កម្ពុជាបានរៀបចំរបាយការណ៍ ជុំទី១០ និងបានដាក់ជូនFATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នោះ បានរំលេចឱ្យឃើញនូវវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាព ក្នុងរបាយការណ៍ជុំទី៩ ហើយដែលមហាសន្និបាតFATF កាលពីខែតុលា ឆ្នាំ២០២២ថា កម្ពុជាបានអនុវត្តន៍ពេញលេញនូវផែនការសកម្មភាពទាំងអស់ដែលនៅសេសសល់ និងបាន សម្រេចឱ្យមានការចុះពិនិត្យផ្ទាល់នៅក្នុងខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបន្តថា «ការសម្រេចរបស់ FATFឱ្យមានការចុះពិនិត្យផ្ទាល់ខាងមុខនេះ ជាឱកាសមាសដ៏ម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះ ដែលជាគោលដៅចុងក្រោយនៃបេសកកម្ម របស់យើងទាំងអស់គ្នា»។ សម្ដេចបន្តថា ការចុះពីនិត្យនេះ គឺជាដំណាក់កាលចុងក្រោយ នៅក្នុងក្របខ័ណ្ឌនៃនីតិវិធីរបស់FATFមុននឹងសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ។

សម្ដេចបន្ថែមថា ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏ មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារការចុះធ្វើអធិការកិច្ចនេះគឺជាវិញ្ញាសារថ្មីផង និងស្មុគស្មាញផងសម្រាប់កម្ពុជា ដូច្នេះហើយទើបមានការចាំបាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយដ៏មានសារៈសំខាន់នេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់គណៈកម្មាធិការទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម រហូតសម្រេចបានលទ្ធផលជាវិជ្ជមានបន្តបន្ទាប់៕ដោយ៖ ប៊ុនរិទ្ធ

Share This
Author Image

About ww.kmmhotnews.com

November 16, 2022

អភិបាលខេត្តបន្ទាយមានជ័យ ​អំពាវនាវឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមជួយសម្របសម្រួល​ទិញស្រូវ​កសិករ​ ចៀសវាងការទិញទម្លាក់ថ្លៃ ​

ចំនួនអ្នកទស្សនា: Views


បន្ទាយមានជ័យ :ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អាជីវករឈ្មួញទិញ​​ស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមជួយសម្របសម្រួល ក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ចៀសវាងការទិញ ទម្លាក់ថ្លៃខ្លាំង ដែលធ្វើឱ្យកសិករមានការខាតបង់នោះ។

​ការថ្លែងជំរុញបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ៨រោច ខែកក្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញា ធរមូលដ្ឋាន បានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយបងប្អូនប្រជាកសិ ករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ​ដើម្បីរក ដំណោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាកសិករយើង​ ខណៈដែលតម្លៃស្រូវនៅដើមរដូវប្រមូល ផលស្រូ វក្នុងខេត្តនេះមានការធ្លាក់ថ្លៃក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍នេះ ពីតម្លៃ ១០,៥បាត (ប្រាក់ថៃ) ស្មើនឹង១២០០រៀល ចុះមកនៅប្រមាណ ៨បាត ស្មើនឹង៩០០រៀល ក្នុង១គីឡូក្រាម ស្រូវផ្កាម្លិះ, ស្រូវផ្ការំដួល ដែលធ្វើឱ្យកសិករមានការត្អូញត្អែរ ពីការខាតបង់លើការប្រកបមុខ របរនេះ បើមិនជួយដោះស្រាយ​ជូនពួកគាត់ទេនោះ។​​ឆ្លៀតក្នុងឱកាសនេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ សូមចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន រកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួល ក្នុងទិញប្រមូលផ្តុំទិញ និងការ ដឹក​ជញ្ជូនជាដើម។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ឯកឧត្តមនឹងមានការ ប្រជុំជាមួយក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បី ពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករ ឱ្យមានតម្លៃសមរម្យ។ ឯកឧត្តមបានឱ្យដឹងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យ ស្រូវដែលប្រជាកសិករកំពុង ប្រមូលផលនេះ មានប្រមាណ ១០ម៉ឺនហិកតា។ ដែលមកដល់ពេលនេះប្រមូលអស់ប្រមាណ ២ម៉ឺនហិកតាហើយ នៅសល់ ៧ ទៅ៨ម៉ឺនហិកតាទៀត។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករនេះ ក្រសួងកសិ កម្ម រុក្ខាប្រមាញ់និងនេសាទ បានចាត់បញ្ចូនក្រុមការងារចុះ​គោលដៅ​មូលដ្ឋានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅ នឹងកន្លែង ជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវនេះ ៕ ដោយឈុន សារ៉ាត​សម្រួលដោយដារ៉ា

Share This
Author Image

About ww.kmmhotnews.com