-->
​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

September 23, 2022

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងញូវយ៉ក ឆ្ពោះទៅកាន់រដ្ឋធានីហាវ៉ាណា ប្រទេសគុយបា

ចំនួនអ្នកទស្សនា: Views

ញូវយ៉ក: ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា ឆ្ពោះទៅកាន់រាជធានីហាវ៉ាណា ប្រទេសគុយបា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ។


រូបថត៖ អនឃួន សំអូន

Share This
Author Image

About ww.kmmhotnews.com

ខេត្តកែបបើកយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកនាឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

 

កែប៖   ប្រជាពលរដ្ឋ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា រួមទាំងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទសរុបប្រមាណជាង២០០នាក់ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានមកជួបជុំគ្នានៅបរិវេណ ឆ្នេរលេងទឹក(ស្រីសរ) ខេត្តកែប ដើម្បីប្រារព្ធយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធានការនានាក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងចូលមកដល់ នៅថ្ងៃទី២៤ ដល់ ២៦ ខែ កញ្ញានេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។   ពិធីអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងដោយមានការសួរ និងឆ្លើយសំណួរពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្តោតសំខាន់ ទៅលើការបើកបរទោចក្រ យានយន្ត (ម៉ូតូ) និងផ្ដល់ជូននូវមួកសុវត្ថិភាព សៀវភៅណែនាំ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងស្ទិកគ័រ បង្ហាញនិមិត្តសញ្ញាចរាចរណ៍ផងដែរ។     ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ផ្តាំផ្ញើ ដោយសង្កត់ធ្ងន់ ដល់អាជ្ញាធរក្រុង ស្រុក ពិសេសកងកម្លាំងនគរបាលចរាចរណ៍ ត្រូវប្រចាំការសម្រួលសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ និងនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ ដែលមកសម្រាក លំហែកម្សាន្តក្នុងភូមិសាស្ត្រខេត្តកែប ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ការអប់រំផ្សព្វផ្សាយនេះ គឺជាសកម្មភាពដែលខេត្តកែប ធ្វើឡើងជាទម្លាប់ ជារៀងរាល់ពេលមានពិធីបុណ្យជាតិ អន្តរជាតិ ក៏ដូចជាក្នុងឱកាសឈប់សម្រាកផ្សេងៗ ដើម្បីឱ្យមានការត្រៀមលក្ខណៈជាស្រេចក្នុងការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត និងជាការពញ្ញាក់ស្មារតី ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង- អ្នកដទៃ និងសុវត្ថិភាពសាធារណៈ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់អាជីវករ ដែលបម្រើសេវាកម្មទេសចរណ៍ នៅតាមរមណីយដ្ឋាននានា សូមមេត្តា កុំឆ្លៀតឱកាសដំឡើងថ្លៃជ្រុលហួសហេតុ រក្សាតម្លៃសមរម្យ កុំគេងប្រវ័ញ្ចភ្នែកជញ្ជីង រក្សាឱ្យបាននូវគុណភាព អនាម័យ និងទទួលភ្ញៀវ ប្រកបដោយសុជីវធម៌ និងវិជ្ជាជីវៈ ពិសេស ត្រូវប្រកាន់ភ្ជាប់នូវវិធានការ បីកុំ បីការពារ ដើម្បីសុខសុវត្ថិភាពទាំងខ្លួនឯង និងភ្ញៀវទេសចរ៕


Share This
Author Image

About ww.kmmhotnews.com

September 22, 2022

រដ្ឋបាលរាជធានីភ្នំពេញរៀបចំ រថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ដោយមិនបង់ប្រាក់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសភបុណ្យភ្ជុំបិណ្ឌ តាមមធ្យោបាយដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដោយមិនគិតថ្លៃ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ រថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ដោយក្នុងនោះរថយន្តក្រុងចំនួន១២៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនតាមបណ្ដាលខេត្ត នឹង៥០គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ៕ប្រភព៖ ទទក សម្រួលផ្សាយដោយ៖ dara
Share This
Author Image

About ww.kmmhotnews.com

រដ្ឋបាលខេត្តកណ្តាល ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋបាលខេត្តកណ្តាល ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស និងរដ្ឋបាលក្រុងតាខ្មៅ ក៏ជាក្រុងដែលទទួលបានពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេសផងដែរ។

ជ័យលាភីខាងលើនេះ ត្រូវបានប្រកាសឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំយកចិត្តទុកដាក់រៀបចំ និងអនុវត្តការងារសេវាសង្គម ប្រកបដោយគុណភាពដើម្បីជួយគាំពារប្រជាជននៅមូលដ្ឋានរបស់ខ្លួន ជាពិសេសជនរងគ្រោះដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។

លោក គង់ សោភ័ណ្ឌ បានថ្លែងសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅទូទាំងខេត្តកណ្តាល ទាំងអស់ដែលត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្តល់ជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមជ័យលាភី ពានរង្វាន់ផ្កាយសេវាសង្គមរដ្ឋបាលក្រុង ស្រុក និងជ័យលាភីពានរង្វាន់ផ្កាយសេវាសង្គមរដ្ឋបាលឃុំ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១។

លោកបន្ដថា នេះជាមោទនៈភាពរបស់រដ្ឋបាលខេត្តកណ្តាល ដែលរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅទូទាំងខេត្ត ទទួលបានជ័យលាភីពានរង្វាន់សេវាសង្គម ប្រចាំឆ្នាំ២០២០-២០២១ ទាំង ១១ក្រុង ស្រុក និង១១៧ឃុំ សង្កាត់ ក្នុងចំណោម ឃុំ សង្កាត់ទាំង១២៧ដូចខាងក្រោម៖

*ទី១៖ រដ្ឋបាលខេត្តកណ្តាល ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស
*ទី២៖ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង និងរដ្ឋបាលខណ្ឌ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស
*ទី៣៖ ពានរង្វាន់ផ្កាយសេវាសង្គមរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ រួមមាន៖

- ក្រុង ស្រុក ក្នុងខេត្តកណ្តាល ដែលទទួលបាន «ពានរង្វាន់ផ្កាយ ៣ » ចំនួន ០៦ ស្រុក រួមមាន ស្រុកពញាឮ ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកោះធំ និងស្រុកលើកដែក
- ក្រុង ស្រុក ក្នុងខេត្តកណ្តាល ដែលទទួលបាន «ពានរង្វាន់ផ្កាយ ២ » ចំនួន ០៣ ស្រុក រួមមាន ស្រុកមុខកំពូល ស្រុកកណ្តាលស្ទឹង និងស្រុកស្អាង
- ស្រុកដែលទទួលបាន «ពានរង្វាន់ផ្កាយ១» ចំនួន០១ស្រុក គឺស្រុកកៀនស្វាយ។

*ទី៤៖ ឃុំ សង្កាត់ ចំនួន១១៧ឃុំសង្កាត់ ក្នុងចំណោម១២៧ ឃុំសង្កាត់ នៅទូទាំងខេត្តកណ្តាល បានទទួលពានរង្វាន់សេវាសង្គមរដ្ឋបាលឃុំ និងរដ្ឋបាលសង្កាត់ រួមមាន៖
- «ពានរង្វាន់ផ្កាយ ៣» ទទួលបាន ចំនួន៥៥ឃុំ សង្កាត់
- «ពានរង្វាន់ផ្កាយ ២» ទទួលបាន ចំនួន៤៤ឃុំ សង្កាត់
- «ពានរង្វាន់ផ្កាយ ១» ទទួលបាន ចំនួន១៨ឃុំ សង្កាត់។

លោក គង់ សោភ័ណ្ឌ បានអំពាវនាវអភិបាលក្រុង ស្រុក ទាំងអស់ត្រូវបន្តខិតខំអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមនេះ នៅក្នុងមូលដ្ឋានខេត្ត ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ចំពោះពានរង្វាន់ជើងឯកសេវាសង្គមវិញ រដ្ឋបាលខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២។ ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺរដ្ឋបាលក្រុងតាខ្មៅ ទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខណ្ឌមានជ័យលេខ២ និងរដ្ឋបាលខណ្ឌកំបូលលេខ៣ ខណៈពានរង្វាន់សម្រាប់ឃុំ សង្កាត់ គឺរដ្ឋបាលសង្កាត់បឹងកេងកងទី១ចំណាត់ថ្នាក់លេខ១ រដ្ឋបាលឃុំបាគងលេខ២ រដ្ឋបាលឃុំបន្សាយត្រែងលេខ៣ និងរដ្ឋបាលសង្កាត់បឹងកេងកង២ចំណាត់ថ្នាក់លេខ៤។ ជ័យលាភីទាំងអស់សុទ្ធតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងសម្ភារៈមួយចំនួនទៀត៕


Share This
Author Image

About ww.kmmhotnews.com

ខណ្ឌចំការមន៖ ទីតាំងក្លឹបយីហោ 666 កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ ក្លឹបយីហោ 666 ស្ថិតនៅផ្លូវលេខ១៦៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែប្រមូលផ្ដុំគ្នា ប្រើប្រាស់គ្រឿងញៀន (K គ្រវី) និងម្សៅក្រាមញៀនផ្សេងទៀត យ៉ាងអនាធិបតេយ្យ សូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ផង។

ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងក្លឹប យីហោ 666 ខាងលើនេះ មានជនជាតិចិនជាអ្នកមើលការខុសត្រូវ និងបានបើទទួលភ្ញៀវដោយឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម មិនខ្លាចញញើតច្បាប់ស្រុកខ្មែរបន្តិចឡើយ។

ករណីនេះដែរធ្វើឱ្យមហាជនជាច្រើន មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះការរស់នៅរបស់កូនចៅជំនាន់ក្រោយៗ របស់គាត់ ព្រោះករណីនេះជាហេតុធ្វើអោយមានភាពអសន្តិសុខយ៉ាងខ្លាំងចំពោះសង្គមជាតិ ដូចជាលួចប្លន់សម្លាប់ ចាប់ជំរិត ជួញដូរផ្លូវភេទជាដើម ដូច្នេះហើយសូមថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ផង។

ពលរដ្ឋស្នើដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជួយចាត់សមត្ថកិច្ចជំនាញចុះបង្ក្រាបផង៕






Share This
Author Image

About ww.kmmhotnews.com

September 21, 2022

លោក ស៊ុន ចាន់ថុល៖ វត្តមានផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា ជាចំណែកនៃទំនាក់ទំនងល្អរវាងកម្ពុជា-ចិន មិនមែនក្រោមហេតុផលនៃការរកស៊ីទាំងស្រុងនោះឡើយ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា វត្តមានផ្លូវល្បឿនលឿនជាលើកដំបូងនៅកម្ពុជា «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» គឺជាផ្លែផ្កាមួយនៃទំនាក់ទំនងល្អរវាងកម្ពុជា និងចិន មិនមែនព្រោះតែហេតុផលនៃការរកស៊ី ដើម្បីផលចំណេញតែមួយមុខនោះឡើយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែងជិត ២០០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់រហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិក។ ផ្លូវនេះជាការដាក់ទុនវិនិយោគដ៏ធំមួយរបស់ក្រុមហ៊ុនចិន ហើយត្រូវប្រើពេលយ៉ាងយូរ ដើម្បីទទួលបានទុនរបស់ខ្លួនត្រឡប់ទៅវិញ។

ក្នុងដំណើរចុះពិនិត្យចុងក្រោយនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចឧបសគ្គ និងភាពស្មុគស្មាញជាច្រើន ក្នុងដំណាក់កាលសិក្សាសាងសង់ផ្លូវល្បឿនលឿននេះឡើង។ ជាពិសេសបញ្ហាថវិកាដែលត្រូវយកមកសាងសង់ផ្លូវមួយខ្សែនេះឡើង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទំហំទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុនវិនិយោគរបស់ចិន មិនមានកញ្ចប់ថវិកាទាំងដុលនោះឡើយ។ ក្នុងនោះក្រុមហ៊ុនមានត្រឹមប្រមាណ ៣០ភាគរយ ស្មើនឹង ៦០០លានដុល្លារអាមេរិក ហើយត្រូវទៅខ្ចីទុនពីធនាគារប្រមាណ ៧០ភាគរយ។ ការខ្ចីនេះមានការប្រាក់ខ្ពស់ ហើយបង់ចង់បានទាបតម្រូវឱ្យមានការធានាពីរាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ប៉ុន្តែដោយសារកម្ពុជា មិនមានគោលនយោបាយធានាការវិនិយោគរបស់វិស័យឯកជន ដូច្នេះកម្ពុជាមិនអាចធានាបាននោះឡើយ។ ដើម្បីដោះស្រាយបញ្ហាការប្រាក់ខ្ពស់នេះ រដ្ឋាភិបាលចិន ក៏បានផ្តល់ជំនួយឥតសំណងមករាជរដ្ឋាភិបាលកម្ពុជា ១៥០លានដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលកម្ពុជា យកប្រាក់ជំនួយទាំងអស់នេះទៅឱ្យក្រុមហ៊ុនជួយកាត់បន្ថយពិដានការប្រាក់ឱ្យនៅទាប។

សម្រាប់លោកទេសរដ្ឋមន្ត្រី ដំណោះស្រាយខាងលើនេះ គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ជួយឱ្យកម្ពុជាអាចសាងសង់ផ្លូវល្បឿនលឿន ដែលសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ប៉ូល សេដ្ឋកិច្ចភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងផែទឹកជ្រៅ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «ដោយសារមានទំនាក់ទំនងល្អរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំចិន រដ្ឋាភិបាលចិន ជួយជំរុញក្រុមហ៊ុនឱ្យមកដាក់ទុននៅកម្ពុជាយើង»

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដែលទទួលបានចាប់អារម្មណ៍ខ្ពស់ចំពោះភាពរស់រវើកលើការងារបម្រើជាតិរូបនេះ បានលើកឡើងទៀតថា ការវិនិយោគដែលប្រើទុនធំ ហើយប្រមូលយកទុនវិញរយៈពេលយូរដូចការសាងសង់ផ្លូវល្បឿនលឿន គឺពិបាកក្នុងការរកក្រុមហ៊ុនវិនិយោគ។ បើសិនមិនមានកិច្ចសហប្រតិបត្តិការ ឬការយោគយល់ល្អណាមួយទេនោះ គឺមិនងាយរកក្រុមហ៊ុនមកវិនិយោគនោះឡើយ។

«បើមិត្តចិន មិនមែនជាមិត្តដែកថែប ក៏គេមិនជួយយើងដែរ។ មិនងាយរកក្រុមហ៊ុនវិនិយោគដាក់ទុនរាប់ពាន់លានដុល្លារ ដាក់លុយដុំ មកយកលុយរាយបន្តិចម្តងៗទេ។ នេះដោយសារទំនាក់ទំនងល្អ»។ នេះជាការគូសរបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ចំណាយថវិកាជាង ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ។ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវជាប្រវត្តិសាស្ត្រនៅកម្ពុជាមួយខ្សែនេះ បានសាងសង់រួចរាល់ស្ទើរទាំងស្រុងហើយ ហើយនឹងដាក់ឱ្យធ្វើដំណើរនៅខែតុលា ជាមួយការមិនយកថ្លៃរយៈពេលមួយខែ។

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕



Share This
Author Image

About ww.kmmhotnews.com