​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

February 3, 2023

ឯកឧត្តម ហ៊ុន ម៉ានី៖ ចំណេះដឹងជាមូលដ្ឋាន ហើយការប្រើចំណេះដឹងក្នុងពេលមានតម្រូវការ ដើម្បីសម្រេចគោលដៅ គឺកាន់តែសំខាន់

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាប្រចាំគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងគ្រឹះស្ថានគរុកោសល្យ ក្នុងខេត្តសៀមរាប។

អមដំណើរគណៈអធិបតីនាឱកាសនោះ រួមមាន លោក ស សុខា អនុប្រធានស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាយុវជន នៃគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក, លោក ទៀ សីហា អនុប្រធានស.ស.យ.ក លោក លោកស្រី អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក, លោក ស៊ាន សុវណ្ណ តំណាងគ្រឹះស្ថានឧត្តមសិក្សាអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ស្ថាប័ន និងគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ និងតំណាងចលនាយុវជនស្ម័គ្រចិត្ត រួមទាំងសមាជិក សមាជិកា ស.ស.យ.ក ខេត្តសៀមរាប ចំនួន៦០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ក្នុងខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែង ពុះពារ ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងដោយឆន្ទៈដ៏មុតមាំ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនដែលបានចូលរួមចំណែក និងបើក បង្កើត ឲ្យសិស្ស និស្សិតចូលរួមជាមួយ ស.ស.យ.ក ផងដែរ។ ដោយតាមរយៈកិច្ចសហការនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងបន្តអនុវត្តទិសដៅការងារ និងផែនការសកម្មភាព ឲ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីបង្កើត និងសម្រេចសមិទ្ធផលជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះឯកឧត្តម សង្ឃឹមថា សមាជិកទាំងអស់នៃក្រុមការងារ នឹងក្លាយជាប្រតិបត្តិកររបស់ ស.ស.យ.ក ក្នុងការបន្តផ្តល់ឱកាសដល់យុវជនផ្សេងទៀត ដែលជាធនធានមនុស្ស បន្តវេន និងអ្នកគាំទ្រដ៏មានសក្តានុពល ពោរពេញដោយសីលធម៌ សមត្ថភាព សកម្ម ទំនួលខុសត្រូវ និងក្លាយជាសរសៃឈាមដ៏រស់រវើក និងរឹងមាំ ដើម្បីបន្តដំណើរនៃមាគ៌ារួមរបស់ប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ចំណេះដឹង គឺជាមូលដ្ឋាន ប៉ុន្តែការចេះប្រើប្រាស់ចំណេះដឹងនោះ ក្នុងបរិបទនៃតម្រូវការដើម្បីសម្រេចគោលដៅ គឺកាន់តែសំខាន់។ ដូច្នេះហើយសូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបានជោគជ័យក្នុងជីវិតខ្លួនឯង ជោគជ័យទាំងអស់គ្នា គឺជាអនាគតរបស់កម្ពុជា ក្នុងន័យនេះ ការសម្រេចចិត្ត សកម្មភាព និងការចូលរួមរបស់អ្នកនៅពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ាន សុវណ្ណ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងបានថ្លែងអំណរគុណដល់លោកតែងតែយកចិត្តទុកខ្ពស់ចំពោះមហាគ្រួសារ ស.ស.យ.ក ទាំងមូល។

លោក ស៊ាន សុវណ្ណ ក៏បានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាព និងលទ្ធផលរបស់គ្រឹះស្ថានឧត្តមសិក្សាទាំង៧នៅសៀមរាប ដែលសម្រេចបាន រួមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លា ក្នុងការចូលរួមជំរុញយុវជន សិស្ស និស្សិត ឲ្យចូលរួមសកម្មភាពស័្មគ្រចិត្ត មនុស្សធម៌ និងចូលរួមយ៉ាងសកម្មក្នុងការផ្តល់ឱកាសដល់យុវជន បណ្តុះមនសិការជាតិដល់យុវជន និងបន្តអនុវត្តផែនការសកម្មភាពជាបន្តបន្ទាប់ស្របតាម ចក្ខុវិស័យ និងបេសសកម្មរបស់ ស.ស.យ.ក៕

Share This
Author Image

About ww.kmmhotnews.com

អភិបាលខេត្តព្រះសីហនុ៖ ភារកិច្ចរបស់គណៈបញ្ជាការឯកភាព គឺការពារ​ សុខសុវត្ថិភាព​របស់ប្រជាជនស្របច្បាប់​ និង​ទប់ស្កាត់​ បង្ក្រាប​ ផ្ដន្ទាទោស​ជនខុសច្បាប់​

ចំនួនអ្នកទស្សនា: Views

​     (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

លោក គួច ចំរើន បានថ្លែងបើកកិច្ចប្រជុំដោយគូសបញ្ចាក់ថា ប្រទេសកម្ពុជា មានសន្តិភាព ហើយសេវាសន្តិសុខ សុវត្ថិភាព គឺជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីមុខរបរការងារ ភាពសុខសាន្ត និងកំណើនជីវភាព។ ដោយផ្អែកលើស្ថានភាពគ្រប់គ្រងរដ្ឋបាលនៅចន្លោះដំណាក់កាលនីមួយៗ មានការវិវឌ្ឍក្រោយពីវិបត្តិកូវីដ-១៩។

លោកបន្ដថា ខេត្តព្រះសីហនុ មានបញ្ហាប្រឈមមួយចំនួនគួរឲ្យកត់សម្គាល់ដូចជា បទល្មើសគ្រប់គ្រងជនបរទេស ការគ្រប់គ្រងមុខរបរអាជីវកម្ម ពិសេសល្បែងស៊ីសងខុសច្បាប់ បទល្មើសទាំងនេះ បង្កផលប៉ះពាល់ជាអវិជ្ចមានដល់ការអភិវឌ្ឍ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ អ្នកវិនិយោគ ធុរកិច្ច និងភ្ញៀវទេសចរ។ ក្នុងគោលបំណងពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គមឲ្យបានល្អ ពិសេសការបង្ការ ទប់ស្កាត់នូវរាល់បទល្មើសនានា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងកិច្ចគាំពារវិនិយោគិនបរទេស ព្រមទាំងលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ។

លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការជំរុញការផ្សព្វផ្សាយណែនាំ ឲ្យបានទូលំទូលាយគ្រប់គោលដៅ បញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានទាក់ទងការធានាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម ពិសេសការប្រកបអាជីវកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍។ល។

ក្នុងនោះ ត្រូវពង្រឹងវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីភាពជាម្ចាស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម សកម្មភាពឧក្រិដ្ឋជាអាទិ៍ បទឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន បទល្មើសប្រើប្រាស់អាវុធជាតិផ្ទុះ ការជួញដូរមនុស្ស បទល្មើសបង្ខាំង-ជំរិត បទល្មើសបច្ចេកវិទ្យា (ឆបោកអនឡាញ) បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ មានភាពល្អ។

ក្នុងឱកាសនោះ លោក គួច ចំរើន បានដាក់ចេញនូវវិធានការឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមមាន មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវលើកកម្ពស់ការរក្សាសណ្តាប់ ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ពិសេសការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងមុខរបរយានយន្តគ្រប់ប្រភេទ ឲ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ឲ្យមានរបៀបរៀបរយ និងមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា វិធានការអប់រំផ្សព្វផ្សាយដល់មហាជន ធុរជន ភ្ញៀវទេសចរឲ្យយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ និងចូលរួមចំណែកពង្រឹងវិធានការសន្តិសុខ សុវត្ថិភាពសង្គម ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

លោកបន្ដថា ដើម្បីឆ្លើយតបបានទាន់ពេលវេលាដល់បញ្ហាសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ព្រមទាំងជំរុញឲ្យមានការចុះបញ្ជីហត្ថពលករបរទេសនៅតាមគោលដៅអាជីវកម្ម សេវាកម្ម សហគ្រាស រោងចក្រ ការដ្ឋាន កាស៊ីណូ សណ្ឋាគារ ដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់របស់កម្ពុជា ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍។ អាជ្ញាធរ សមត្ថកិច្ចក្រុង ស្រុក ត្រូវជំរុញការចុះបញ្ជីគោលដៅអាជីវកម្ម សេវាកម្ម កន្លែងចងការប្រាក់ ប្តូរប្រាក់ និងកន្លែងសប្បាយ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវសំដៅបញ្ចៀសការកកស្ទះ និងភាពអនាធិបតេយ្យ។

បន្ថែមពីនេះ ត្រូវមានវិធានការស្រាវជ្រាវបទល្មើសឆ្លងដែន ពិសេសសកម្មភាពភេរវកម្ម ការសម្អាតប្រាក់ ការជួញដូរអាវុធជាតិផ្ទុះ និងក្រុមជនល្មើសគេចខ្លួនមកពីបរទេសតាមច្រកព្រលានយន្តហោះ និងច្រកកំពង់ផែសមុទ្រជាដើម។

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវប្រមូលកម្លាំងសរុប ដើម្បីអនុវត្តផែនការឲ្យមានប្រសិទ្ធិភាពខ្ពស់ និងជំរុញវិធានការស្រាវជ្រាវ បង្ការ បង្ក្រាប និងទប់ស្កាត់នូវបទល្មើសឧក្រិដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយប្រសិទ្ធភាពតាមកម្មវិធីច្បាស់លាស់៕

Share This
Author Image

About ww.kmmhotnews.com

February 2, 2023

អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្មឱ្យកាន់តែខ្លាំ និងជាកសិកម្មមួយប្រកបដោយភាពវៃឆ្លាត

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ : នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣

លោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) មានប្រសាសន៍ថាអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើង ធំធាត់ឡើង និងកសិកម្មមួយប្រកបដោយមានភាពវៃឆ្លាត។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យលោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនោះលោកស្រី Puri បានសម្ដែងនូវការគោរពដល់សម្ដេចតេជោ ចំពោះកិច្ចប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសក្នុងគ្រាមានជំងឺកូវីដ១៩ ដោយសម្ដេចតេជោបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងប្រសិទ្ធភាព ជួយដល់ប្រជាជនដែលបានឆ្លងផុតពីបន្ទាត់ក្រីក្រហើយ មិនឱ្យធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រវិញ។

ទន្ទឹមនេះ ជួយកិច្ចគាំពារសង្គមខាងអាហារូបត្ថម្ភ និងបានដាក់ចេញនូវកម្មវិធីនយោបាយយ៉ាងល្អ សម្រាប់វិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឱ្យមានអ្នកបច្ចេកទេសកសិកម្មនៅតាមឃុំ និងកម្មវិធីស្រោចស្រព ដើម្បីជំរុញការផលិតកសិផលដែលមានគុណភាព ស្របតាមតម្រូវការទីផ្សារ។ លោកស្រី Puri បានបន្តថា អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សូមសម្ដែងនូវការគោព និងគាំទ្រ ចំពោះកិចុ្ចប្រឹងប្រែងថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជាលើវិស័យកសិកម្ម។ លោកស្រីក៏បានថ្លែងអំណរគុណសម្ដេចតេជោ ចំពោះការបង្កើនវិភាគទានពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ឆ្នាំ២០២៨ ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើង ធំធាត់ឡើង និងកសិកម្មមួយប្រកបដោយមានភាពវៃឆ្លាត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ជាដៃគូល្អ ជាដៃគូដែលមានអាយុជាង៣០ឆ្នាំមកហើយៗ ដែលមានទស្សនៈដូចគ្នា ក្នុងន័យនេះយើងត្រូវបន្តភាពជាដៃគូតទៅទៀត។ សម្ដេចតេជោមានប្រសាសន៍បន្តថា កម្ពុជាផ្ដោតការយកចិត្តទុកដាក់ទៅលើការអភវឌ្ឍកសិកម្ម និងជនបទ ចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយទទួលបានផលចំណេញ ចង់រក្សាកុំឱ្យអ្នកដែលឆ្លងផុតពីបន្ទាត់ក្រីក្រហើយធ្លាក់ចុះទៅវិញ ចង់ជំរុញវិស័យកសិកម្មឱ្យទៅជាកសិ-ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីរីករាយសារជាថ្មីម្ដងទៀត ចំពោះភាពជាដៃគូដ៏ល្អជាមួយអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហើយបានសម្រេចបង្កើនវិភាគទានរបស់កម្ពុជា ពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨៕ ដោយ៖ ជឹម ណារី

Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ត្រីក្រសួងវប្បធម៌លើកទឹកចិត្តឱ្យមន្ត្រីរាជការទើបបញ្ចប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល យកចំណេះដឹងនិងបទពិសោធន៍ មកអនុវត្តការងារជូនអង្គភាពកាន់តែប្រសើរឡើង

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប:អនុញ្ញាតជូនមន្ត្រីរាជការដែលទើបបញ្ចប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលចូលជួបសំដែងការគួរសម ដើម្បី រាយការណ៍ជូនអំពីលទ្ធផលនៃការសិក្សា និងផ្តល់អនុសាសន៍ដ៏ល្អៗទុក ជាមូលដ្ឋានក្នុងការពង្រឹង គោលជំហរ និងអភិវឌ្ឍន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ បានសំដែងនូវការអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កា ដែលកម្មសិក្សាការី បានទទួលជ័យលាភីទាំង ៩រូប។

លោកជំទាវបានថ្លែងកោតសរសើរ និងផ្តល់អនុសាសន៍ដល់មន្ត្រីទាំង ០៩រូប ដោយណែនាំឱ្យបន្តការរៀន សូត្រពេញមួយជីវិត ការអាន ការ ស្រាវជ្រាវ ការអនុវត្តការងារ ដើម្បីស្វែងរកបទពិសោធន៍ ជួយជំរុញការអនុវត្តការងារជូនអង្គភាពកាន់តែប្រសើរឡើងប្រកបដោយគុណាធិបតេយ្យនិងនវានុវត្តន៍ , មានវិន័យ និងចេះគ្រប់គ្រងពេលវេលា ក្នុងការអនុវត្តការងារ និង ត្រូវចេះបង្កើតទស្សនទានផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍចំណេះ ជំនាញ និងការវិវឌ្ឍខ្លួនទៅតាមបដិវត្តឧស្សាហកម្ម ៤.០។

មន្ត្រីរាជការ ០៩នាក់ (ស្រី០៣ នាក់) ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្ប: ផ្តល់ឱកាសឱ្យទៅចូលរួមវគ្គបណ្តុះ បណ្តាល វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្ត្រីមធ្យម និងវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានលោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងរាយការណ៍ជូនពីលទ្ធផលសិក្សាមុនពេលចូលបម្រើនៅតាមអង្គភាពដើមរបស់ខ្លួនវិញ។

មន្ត្រីកម្មសិក្សាការីទាំង ០៩នាក់ ដែលទទួលបានការបណ្តុះបណ្តាល គឺវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់មានចំនួន ០៤នាក់, វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលមានចំនួន ១នាក់ និងវគ្គវិក្រឹតការមន្ត្រីមធ្យមមានចំនួន ០៤នាក់ ស្រី០៣នាក់។

កម្មវិធីសិក្សាវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ គឺមានរយៈពេល ៩ខែ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ តំណាងមន្ត្រីរាជការទាំង ០៩រូប បានលើកឡើងថា ក្នុងអំឡុងពេលសិក្សាក្នុងរយៈពេល ៩ខែនេះ គឺម្នាក់ៗបានព្យាយាមសិក្សាដោយយកចិត្តទុកដាក់ទទួលយកគំនិត និងចំណេះដឹងថ្មីៗគ្រប់មុខវិជ្ជា និងការផ្លាស់ប្ដូរនូវបទ ពិសោធន៍ទៅវិញទៅមក ជាមួយកម្មសិក្សាការីមកពីក្រសួង-ស្ថាប័នផ្សេងៗ នាំឱ្យការសិក្សាទទួលបានលទ្ធផលជាវិជ្ជមាន៕

Share This
Author Image

About ww.kmmhotnews.com

February 1, 2023

អភិបាលខេត្តព្រៃវែង ជំរុញឲ្យបេក្ខជនជាប់និទ្ទេស A ត្រូវខិតខំសិក្សានូវជំនាញឯកទេស ដែលខ្លួនជ្រើសរើសឲ្យខ្លាំងបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views


   (ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្មួយៗដែលបានប្រឡងជាប់និទ្ទេស A ទាំង៦៤នាក់នេះ គឺជាធនធានមួយដ៏សំខាន់ ក្នុងការជួយពង្រឹងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេស នឹងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេស ដែលខ្លួនចង់បន្តសិក្សានេះ ឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ជួយអភិវឌ្ឍប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ការលើកឡើងរបស់អភិបាលខេត្តព្រៃវែងបែបនេះ នៅក្នុងឱកាសដែលលោកអភិបាលខេត្ត និងលោកស្រីអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស (A) ឆ្នាំសិក្សា ២០២១–២០២២ ចំនួន ៦៤ នាក់ រួមទាំងឪពុក-ម្តាយ អ្នកអាណាព្យាបាល និងនាយកសាលា នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្មាំ២០២៣ នៅភោជនីយដ្ឋាន សេវេនប្រាយ ឃីន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ជា សុមេធី អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ វិស័យអប់រំ ជាក់ស្ដែង សម្ដេចបានណែនាំ ឲ្យក្រសួងក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្ស ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ
ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

លោកអភិបាលខេត្ត បន្តថា ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមោទនៈ។ ជាក់ស្តែងសមត្ថភាពរបស់សិស្សនិស្សិតកម្ពុជាមានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត។ នេះសបញ្ជាក់ឱ្យឃើញថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ យើងបានរងផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩យ៉ាងណាក្តី ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សបន្តវេន ទាំងអស់ត្រូវមើលគំរូ សិស្សច្បងដោយត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនធ្វើយ៉ាងណាដើម្បីឲ្យការសិក្សារបស់ខ្លួនទទួលបានលទ្ធផលល្អដូចរៀមច្បងដែលទទូលបានលទ្ធផលដូចនាពេលនេះ។

លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងបានឲ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២២ សិស្សទទូលនិទ្ទេស A ចំនួន៦៤នាក់ក្នុងនោះស្រី៤០នាក់ និទ្ទេសBចំនួន ៥៧៧នាក់ ក្នុងនោះស្រី ៣៧១នាក់ និទ្ទេស C ចំនួន ១៤១១ នាក់ ក្នុងនោះសី ៩៣១ នាក់ និទ្ទេស D ចំនួន ១៩២០ នាក់ ក្នុងនោះស្រី ១១៤២ នាក់ និទ្ទេស E ចំនួន ១៨៣០ នាក់ ក្នុងនោះស្រី ១០០៣ នាក់។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត ក៏បានឧបត្ថម្ភដល់ក្មួយៗ សិស្សានុសិស្សចំនួន ៦៤ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៤០ ម៉ឺនរៀលផងដែរ៕


Share This
Author Image

About ww.kmmhotnews.com