​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 7, 2022

សម្តេចពិជ័យសេនា ទៀ បាញ់៖ រដ្ឋាភិបាលកម្ពុជា បង្ហាញមហិច្ឆតាបោសសំអាតមីនឱ្យនៅទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញមហិច្ឆតាបង្កើនកិច្ចប្រឹងប្រែងឱ្យបាន កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមស៉ីវិល ឱ្យរួចរាល់ទាំងស្រុងនៅទូទាំងប្រទេសយ៉ាងយូរបំផុត នៅត្រឹមឆ្នាំ២០២៥។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធបិតីភាពពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ ប្រគល់អធ្យោបាយសម្ភារៈ បោសសំអាតទ័ពជូនកងអនុសនាតូចបោសសំអាតមីន ចំនួន៩កង ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងពិធីបើកវហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹកដល់កងកម្លាំងមួកខៀវ ត្រៀមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានទាមទារឱ្យមានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការក្សាឱ្យបាននូវនិរន្តភាពគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅសេសសល់ក្នុងរយៈពេលវែង។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនមនុស្សធម៌ន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តនូវឆន្ទៈប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា «២០១៦-២០៣០» ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ «២០១៩-២០២៣» យុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ «២០១៨-២០២៣» និងផែនការយុទ្ធសាស្ត្រជាតិ សកម្មភាពមីន «២០១៨-២០២៥»។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចាត់ទុកកេរ្តិ៍តំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជាត្រូវបានសង្គ្រាមរាប់ទសវត្សរ៍ និងជម្លោះផ្ទៃ ក្នុងបន្សល់ទុក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះច្រើន។

ជាមួយគ្នានេះដែរ សម្តេចបានលើកឡើងថា ចាប់តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ រាជរដ្ឋាភិបាលបានកំណត់យកសកម្មភាពកំចាត់មីនជាផ្នែកមួយដ៏សំខាន់នៃការរៀបចំផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍ ហើយបានចាត់ទុកវិស័យសកម្មភាពកំចាត់មីន ជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ហាពីរវិស័យនេះ គឺជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់ខ្លួន និងជាសមាសធាតុមួយយ៉ាងសំខាន់ នៃដែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធទិវាជាការយល់ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់បង្កឡើងដោយសារគ្រាប់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយចង់ទុកសកម្មភាពមីនជាអាទិភាពមួយដ៏សំខាន់ក្នុងគោលដៅអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ជាក់ស្ដែងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន «២០១៨-២០២៥» បានឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយដែលតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវដោះស្រាយ ដើម្បីអភិវឌ្ឍ និងផ្តល់សុវត្ថិភាពដល់ប្រជាជនគ្រប់រូប។ ការកសាងផែនការយុទ្ធសាស្ត្រ គឺផ្អែកលើយុទ្ធសាស្ត្រដែលមានពីមុនក៏ដូចជាចំណេះដឹងនឹងបទពិសោធន៍ ដែលកម្ពុជាបទឆ្លងកាត់រយៈពេលកន្លងទៅ «១៩៩២-២០២២» លើការងារបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបោសសំអាតមីនមនុស្សធម៌ ដែលបិទបញ្ចប់បានចាប់ផ្តើមឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់កងអនុសេនាតូចបោសសំអាតមីនចំនួន៩កង សរុបចំនួន ២៣៤នាក់។

នាយឧត្តមសេនីយ៍ បានបន្តថា កងកម្លាំងជំនាញទាំងនោះមកពីអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទរួមមាន៖ បញ្ជាកដ្ឋានវិស្វកម្ម, បញ្ជាការដ្ឋានកាំភ្លើងធំ, បញ្ជាការដ្ឋានរថក្រោះ, បញ្ជាការដ្ឋានទ័ពពិសេស, កងពលតូចអន្តរាគមន៍លេខ៧០, កងពលតូចអន្តរាគមន៍លេខ១៤, កងពលតូចអន្តរាគមន៍លេខ១ យោធភូមិភាគទី៣ និងទី៥។ ការហ្វឹកហ្វឺន គូបផ្សំនឹងការបំពាក់មធ្យោបាយសម្ភារៈ កងអនុសេនាតូចបោសសំអាតមីនទាំង៩កង មាន សមត្ថភាព អាចចេញប្រតិបត្តិការបានភ្លាមៗនៅពេលមានបទបញ្ញា។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំពេញបោសសំអាតមីនមនុស្សធម៌ ដល់កងអនុសេនាតូចទាំង៩ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បូករួមទាំងមធ្យោបាយសម្ភរៈបានមកដោយសារតែខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរថវិកាពីសប្បុរសជនដើម្បីភូមិ-ឃុំ មានសុវត្ថិភាព។

ខណៈពេលដែលវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីនត្រូវបានបិទបញ្ចប់ មជ្ឈមណ្ឌលជាតិក៏បានរៀបចំវត្តហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹក ដល់កងកម្លាំងរក្សាសន្តិភាពសម្រាប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល តាមការស្នើសុំពីអង្គការសហប្រជាជាតិកាលពីឆ្នាំ២០២១។

ការហ្វឹកហ្វឺនជំនាញស្ពានបណ្តែតទឹកនាពេលនេះ គឺឆ្លុះបញ្ចាំងពីការវិវឌ្ឍន៍ទៅមុខជាវិជ្ជមានសំដៅបង្កើនចំណេះជំនាញកម្លាំងមួកខៀវ ឱ្យក្លាយជាកម្លាំងពហុជំនាញ ដើម្បីអាចអនុវត្តភារកិច្ចក្នុងគ្រប់ស្ថានការណ៍ក្នុងតំបន់បេសកកម្មពិសេសក្នុងតំបន់បេសកកម្ម ដែលហេដ្ឋារចនាសម្ព័ន្ធស្ទើរតែពុំមាន។ ការហ្វឹកហ្វឺនពង្រីកជំនាញនេះទៀតសោត ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មហាសន្និបាត អ.ស.ប. ក្នុងការបន្តចូលរួមសកអរក្សាសន្តិភាព ជាមួយបណ្តាប្រទេសតូច-ធំ ដើម្បីបុព្វហេតុសន្តិភាព៕


Share This
Author Image

About ww.kmmhotnews.com

បណ្ឌិត ហ៊ុន ម៉ាណែត៖ ថ្នាក់បឋម ដល់ថ្នាក់ទី១២ ជាគ្រឹះដ៏ធំសម្រាប់កសាងធនធានមនុស្ស ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមើលឃើញថា ការបណ្តុះបណ្តាលពីថ្នាក់បឋម ដល់ថ្នាក់ទី១២ គឺជាគ្រឹះដ៏ធំសម្រាប់កសាងធនធានមនុស្សប្រកបដោយគុណភាព ដែលត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជាពិសេសនៅតាមសាលារដ្ឋ។

វីដេអូថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ដែលបង្ហោះលើហ្វេសប៊ុកនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការអប់រំត្រូវផ្តល់ឱ្យមនុស្សតាំងពីក្មេង ហើយមានបរិស្ថាន៣ ដែលមានឥទ្ធិពលដល់ការអប់រំរបស់ក្មេង។ បរិស្ថានទាំង៣នោះ រួមមាន៖ គ្រួសារ សាលា និងសង្គម។

បណ្ឌិតបញ្ចប់ការសិក្សាផ្នែកយោធា នយោបាយ សេដ្ឋកិច្ចពីអាមេរិក និងចក្រភពអង់គ្លេសរូបនេះ បានគូសរំលេចថា គ្រួសារមានឪពុកម្តាយ និងយាយតា ជាអ្នកអប់រំដ៏សំខាន់ទី១ សម្រាប់កូន ជាពិសេសផ្នែកសីលធម៌ និងចរិយាធម៌សម្រាប់ការរស់នៅ។ លោកបណ្ឌិត បានលើកជាឧទាហរណ៍សម្រាប់លោក ពេលនៅពីក្មេងក្រៅតែសិក្សាពីសាលាហើយនោះ លោកតែងទទួលការអប់រំពីសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធសីលធម៌ គឺមិនត្រូវឆ្មើងឆ្មៃ និងមើលងាយអ្នកដទៃជាដាច់ខាត។

បន្ទាប់ពីគ្រួសារ គឺសាលា ដែលជាកន្លែងផ្តល់ការអប់រំ ចំណេះដឹង បូករួមជាមួយសីលធម៌ សុជីវធម៌ និងគុណធម៌ជាដើម។ ក្រៅពីគ្រួសារ សាលាហើយនោះ បរិស្ថានសង្គមជុំវិញខ្លួន ក៏ជាកន្លែងជះឥទ្ធិពលការយល់ដឹងផ្សេងៗទៅដល់ក្មេងៗផងដែរ ដែលត្រូវយកចិត្តទុកដាក់។

លោកបណ្ឌិត បានគូសបញ្ជាក់ដូច្នេះ «ការអប់រំធនធានមនុស្សយើង បើពង្រឹងបានថ្នាក់បឋមដល់ថ្នាក់ទី១២ វាជាមូលដ្ឋានគ្រឹះធំណាស់នៅក្នុងការកសាងធនធានមនុស្សមួយមានសមត្ថភាព គុណធម៌ សីលធម៌គ្រប់គ្រាន់សម្រាប់ធ្វើការវិភាគចាប់យកអ្វីល្អ មិនល្អ សិទ្ធិសេរីភាពរបស់គាត់ដោយការទទួលខុសត្រូវនាពេលអនាគតសម្រាប់ជាតិរបស់យើង»។

សម្រាប់ការអប់រំក្នុងកម្រិតពីបឋម ដល់ថ្នាក់ទី១២ ដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត ចង់ឱ្យមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់នេះ គឺសម្រាប់សាលារបស់រដ្ឋ។ លោកបណ្ឌិត បង្ហាញការជឿជាក់ថា បើមានការអប់រំមួយដ៏ល្អក្នុងកម្រិតបឋមដល់ថ្នាក់ទី១២ នឹងធ្វើឱ្យសិស្សមានការយល់ដឹង និងបំណិនជីវិតផ្សេងៗ ក្នុងការវិភាគ គិត និងពិចារណាលើបញ្ហាទាំងឡាយក្នុងសង្គម មុននឹងពួកគេទទួលយករឿងអ្វីមួយ។

ក្នុងវីដេអូនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញបំណងចង់ឃើញការកំណត់ទិសដៅមួយច្បាស់លាស់លើវិស័យអប់រំ ក្នុងគ្រាដែលថវិកាជាតិ ត្រូវបានចំណាយកាន់តែធំសម្រាប់វិស័យកសាងធនធានមនុស្សនេះ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ កម្ពុជា មានសិស្សកំពុងសាលាមត្តេយ្យសិក្សា និងចំណេះទូទៅសាធារណៈ និងឯកជនសរុប ៣,៥៨៦,៧៤៦នាក់ ស្រី ១,៨០៦,៤៥៨នាក់។

របាយការណ៍បានបង្ហាញផងដែរថា នៅក្នុងការងារអប់រំនេះ ក្រសួងបានផ្តោតសំខាន់ទៅលើការពង្រីកសេវាអប់រំកុមារតូចៗអាយុក្រោម ៦ឆ្នាំ, បង្កើនការចូលរៀននៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិផងដែរ។

ក្រសួងក៏មានទិសដៅ បន្តជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងមានតុល្យភាពរវាងវិជ្ជសម្បទា បំណិនសម្បទា ចរិយាសម្បទា និងមនសិការស្នេហាជាតិ និងមនុស្សជាតិ។ ជាពិសេសស្របតាមតម្រូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបន្តលើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសទទួលបានការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងការអភិវឌ្ឍសមត្ថភាពបុគ្គល និងសមត្ថភាពស្ថាប័ន៕

Share This
Author Image

About ww.kmmhotnews.com

October 6, 2022

ឯកឧត្តម វង សូត ជំរុញឱ្យប្រធានមន្ទីរ សង្គមកិច្ចខេត្តកំពង់ឆ្នាំងថ្មីត្រូវបំពេញភារកិច្ចឱ្យល្អ

ចំនួនអ្នកទស្សនា: Views

 កំពង់ឆ្នាំង ៖ នៅសាលាខេត្តកំពង់ឆ្នាំង ថ្ងៃទី ៦ខែតុលា ឆ្នាំ២០២២បានរៀបចំពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្តកំពង់ឆ្នាំង ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត ខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ទាំង៧១ចូលរួមផងដែរ ។

យោងតាមប្រកាស របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាត្រូវបានតែងតាំងលោក ឈាង ចន្ធី ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ សម្បទាខេត្តកំពង់ឆ្នាំង ជំនួសលោក ថោង ចំរើន ត្រូវបានទទួលភារកិច្ចថ្មី។

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កន្លងមកនេះក្រោមការដឹកនាំរបស់លោកថោង ចំរើន អតីតប្រធានមន្ទីរ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ដើម្បីផ្តល់ សេវាសង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រ និងងាយរងគ្រោះ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ មន្ទីរសង្គមកិច្ចបានបំពេញនូវបេសកកម្មបានល្អប្រសើរ ក្នុងការអនុវត្តនូវការណែនាំរនានារបស់រាជរដ្ឋាភិបាល ក្នុងការ ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា បានណែនាំដល់ ប្រធានមន្ទីរដែលទើបតែងតាំងថ្មីនាពេល នេះ ត្រូវខិតខំរៀនសូត្រ ដកយកបទពិសោធន៍ និងយកគំរូលំនាំល្អៗរបស់ប្រធានមន្ទីរចាស់ ពិសេសគឺរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រវាងមន្រ្តីរាជការទាំងអស់នៅក្នុងមន្ទីរ ក៏ដូចជាអង្គភាព និងមន្ទីរនានាជុំវិញខេត្ត ក្នុងគោលបំណងជំរុញការអនុវត្តគោលនយោបាយ ដែលពាក់ព័ន្ធលើវិស័យសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទា ប្រកបដោយភាពជោគជ័យតាមផែនការ និងទិសដៅដែលក្រសួងបានដាក់ចេញ។

ព្រមជាមួយគ្នានោះ ត្រូវបន្តកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនិងជំនាញរបស់ក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកយុទ្ធសាស្រ្តអនុវត្តការងារប្រកប ដោយភាពល្អប្រសើរឡើងនិងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុម ប្រឹក្សាឃុំចៅសង្កាត់ ទាំងអស់ ត្រូវសហការជាមួយមន្ទីរ សង្គមកិច្ចកាន់តែជិតស្និទ្ធជាងមុន លើកិច្ចការជំនួយសាច់ ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិ បាល ជួយដល់បងប្អូនប្រជា ពលរដ្ឋ ដែលងាយរងគ្រោះនៅក្នុងមូលដ្ឋាន ជាពិសេសកុមារកំព្រា និងចាស់ជរា គ្រួសារក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕  មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង:សម្រួលដោយ៖ដារ៉ា


Share This
Author Image

About ww.kmmhotnews.com

រាជធានីភ្នំពេញជំរុញការជួសជុលផ្លូវ អ៊ុតកៅស៊ូ លាបគំនូសចរាចរណ៍ ជាមួយនឹងការតុបតែងលម្អសោភ័ណ ភាពដើម្បីស្វាគមន៍គណៈ ប្រតិភូអាស៊ាន និងការប្រកួតកីទ្បាស៊ីហ្គេម

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការតុបតែងលម្អ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួនដែលរងការខូចខាត ពិសេសរៀបចំ ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរហូតដល់ព្រំប្រទល់ខេត្តកណ្ដាល ជាមួយនឹងការ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចូលរួមសហការ ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន  និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។

ការណែនាំបែបនេះបានធ្វើ ឡើងនារសៀលថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

 ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមឃួង ស្រេង បានមាន ប្រសាសន៍លើកឡើងថា៖ ក្រោយបញ្ចប់រដូវវស្សាយើងតែងតែធ្វើការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែសម្រាប់ឆ្នាំនេះវាពិសេសថែមទៀត នោះគឺយើងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន  និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ដែលការងារនេះយើងត្រូវតែយក ចិត្តទុកដាក់ឱ្យបានខ្ពស់។ ឯកឧត្ដមឃួង ស្រេង បន្ថែមថា ការងារមួយនេះមិនមែនពឹងតែលើមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញនោះទេ ដាច់ខាតត្រូវតែមានការចូល រួមពីអាជ្ញាធរខណ្ឌទាំង១៤ សហការនិងចូលរួម ទើបការងារនេះដំណើរការទៅដោយរលូន ដូចជាត្រូវត្រួត ពិនិត្យមើល ផ្លូវ លូ អំពូលភ្លើងដែលខូច របាំងថ្មពុះចែកទ្រូងផ្លូវ ដើម្បីរាយការណ៍ឱ្យមានការជួសជុលឡើងវិញ ។

 ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ យើងមានព្រឹត្តិការណ៍ធំៗជាច្រើន ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ។ ដូច្នេះការងារដែលយើងត្រូវអនុវត្តនោះ គឺរួមគ្នាធ្វើយ៉ាងណាឱ្យភ្នំពេញមានសោភ័ណភាពស្រស់ស្អាត ដើម្បីទទួលប្រតិភូ ដល់ជាង៤០ប្រទេសដែលត្រូវមកប្រជុំនៅរាជធានីភ្នំពេញ។

 គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន៥៦ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងជួសជុលកែលម្អឱ្យប្រសើរឡើង ក្នុងនោះសម្រាប់ មហា

វិថីធំៗ ដែលបាននិងកំពុងជួសជុល មានដូចជាផ្លូវស៊ីសុវត្ថិ ផ្លូវ៤៧ សហព័ន្ធរុស្ស៊ី ផ្លូវជាតិ៦អា និងផ្លូវមេគង្គជាដើម ហើយការងារនឹងត្រូវបញ្ចប់១០០% ចុងខែនេះហើយ។ សម្រាប់ការងារតុបតែងផ្កា សួនច្បារ ភ្លើងបំភ្លឺ ក៏ជាការងារចម្បងដែលត្រូវអនុវត្តឱ្យបានប្រសើរឡើងផងដែរ ៕



Share This
Author Image

About ww.kmmhotnews.com

October 5, 2022

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំណត់ «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះបានថ្លែងថា គ្រប់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺបានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។

Share This
Author Image

About ww.kmmhotnews.com

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង ពិសេសផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាកសិករប្រមាណជិត២០០០ហិចតា

ចំនួនអ្នកទស្សនា: Views

(ត្បូងឃ្មុំ)៖ ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលអោយលំនៅដ្ឋាន និងផលដំណាំកសិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋនៅស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ ត្រូវបានលិចលង់ ។

នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមដំណើរដោយអភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេងមេគង្គ ពិសេសផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការនូវការសោកស្តាយជាពន់ពេក ចំពោះការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានបង្ករការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន៣ គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនដី ត្រូវអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួលមានសុវត្ថិភាព បណ្តោះអាសន្ន សិន ទម្រាំទឹកស្រក ចាំវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងត្រូវចាត់ចែង កងកម្លាំង ការពារ សន្តិសុខ សុវត្ថិភាព ជូនពួកគាត់ឲ្យបានល្អ។

បើតាមការបញ្ជាក់ពី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ក្នុងខេត្តត្បូងឃ្មុំ មានស្រុកចំនួន ៣ រួមមានស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ដែលមានដំណាំស្រូវនៅដំណាក់កាលសំណាប បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនិងទឹកភ្លៀង។ បានបង្កជំនន់ជន់លិចស្រូវពង្រោះរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ ១.៩៨៤ហិកតា ក្នុងនោះខូចខាត ១.២០៨ហិកតា ស្មើនឹង ២.៦១៨គ្រួសារ លើ៩២ភូមិ ស្មើនឹង១៧ឃុំ ។ តាមការសង្គេតឃើញថា ស្ថានភាពស្រូវដែលលិចលង់ទាំងអស់អាចនឹងខូចខាត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែតុលា ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់តែ ១៣,៨១ម៉ែត្រ សម្រាប់ឆ្នាំ២០២២នេះ ជាឆ្នាំទី២ហើយ ដែលទឹកជំនន់ចុងរដូវ បង្កការលិចលង់ដំណាំស្រូវ ក្នុងភូមិសាស្ត្រខេត្តជាប់ដងទម្លេមេគង្គ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រួលផ្សាយដោយ៖ dara



Share This
Author Image

About ww.kmmhotnews.com

October 4, 2022

ឯកសារសំខាន់ៗចំនួនពីរ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ): ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីដែលធ្វើឡើងនាល្ងាចថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ានូអែល ម៉ារ៉េ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេ ខាលើឯកសារ មួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឯកសារសំខាន់ទាំងនោះ រួមមាន ១. កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវប្បធម៌រាងកាយ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាសាធារណរដ្ឋគុយបា ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Osvaldo Vento Montiller ប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសាធារណរដ្ឋគុយបា។

២. ឯកសារកម្មវិធីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់រយៈពេល ពីឆ្នាំ ២០២២-២០២៧ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Rodrigo Malmierca Díaz រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគបរទេស នៃសាធារណរដ្ឋគុយបា និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តម ម៉ានូអែល ម៉ារ៉េ គ្រុស ក៏នឹងចូលជួបសម្តែង ការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េ គ្រុស ក៏បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរម រតនកោដ្ឋ“ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ម៉ានូអែល ម៉ារ៉េត្រុស និងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនង យូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជាគូសបញ្ជាក់ ពីតម្រូវការក្នុង ការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕ ដោយ៖ ជឹម ណារីសម្រួលដោយ៖ដារ៉ា

Share This
Author Image

About ww.kmmhotnews.com