

About ww.kmmhotnews.com
រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន កណ្តាល ៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវបន្តខិតខំបញ្ចេញស្នាដៃរបស់ខ្លួនលើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយត្រូវរៀបចំផែនការថ្មី ដើម្បីអនុវត្តឱ្យបានទទួលលទ្ធផលពិតប្រាកដ សំដៅធ្វើឱ្យខេត្តកណ្ដាល ទាំងមូលទទួលបានជោគជ័យលើការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង។
About ww.kmmhotnews.com
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនោះ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
ក្រៅពីជួបសម្តែងការគួរសមនឹងសម្តេចតេជោហើយនោះ លោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
លោក ប៊ូយ ថាញ់សឺន នឹងមានជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ខណៈដែលឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕
About ww.kmmhotnews.com
កំពង់ចាម៖ ក្រុមសមាជិកព្រឹទ្ធសភា បានរំឭកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងយកចិត្តទុកដាក់បន្ថែមលើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា ឆ្នាំ២០២២នេះ ជាឆ្នាំរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ហេតុនេះសូមសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវតែក្តាប់ឱ្យជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ដែលថ្នាក់លើបានដាក់ចុះ និងតាមដានអនុវត្តឱ្យបានល្អ តាមប្រតិទិននៃការបោះឆ្នោតដែលគ.ជ.ប បានដាក់ចុះ។
ចំពោះបញ្ហាប្រឈមការលំបាកខ្វះខាត ដែលមូលដ្ឋានបានជួបប្រទះត្រូវរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័ស និងតម្លាភាព។ បញ្ហាណាដែលហួសពីសមត្ថកិច្ចឃុំ សង្កាត់ដោះស្រាយ ត្រូវសុំយោបល់ថ្នាក់លើដើម្បីដោះស្រាយ។
ជាមួយគ្នានេះ លោកជំទាវ មាន សំអាន បានក្រើនរំលឹកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ត្រូវតែបន្តជំរុញអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ និងព្យាបាលដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធបានដាក់ចុះ៕
About ww.kmmhotnews.com
កំពង់ឆ្នាំង ៖ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង ថ្នាក់ដឹកនាំការិយាល័យ ថ្នាក់ដឹកនាំមណ្ឌលសុខភាព ចំនួន១១រូប ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចចេញដីកាតែងតាំងជាថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងកាល ពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ទីប្រឹក្សាក្រសួងសុខាភិបាល និង ជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំមន្រ្តីរាជការ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋតាំងពីនៅទីប្រជុំជនរហូតដល់ជនបទ គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ ធានាបាននូវប្រសិទ្ធភាពនិងគុណភាព ។
ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បាន បញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល កាន់តែសកម្មទ្វេដងក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដែលបានរងគ្រោះដោយជំងឺកូវីដ១៩នេះ ។ ចំពោះការផ្ដល់មុខតំណែង តួនាទី ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរសុខាភិបាលនាពេលនេះ ជាការ លើកទឹកចិត្ត ក្នុងការបំពេញការ ងារបន្ថែមទៀត លើវិស័យសុខាភិបាលប្រកបដោយគុណភាពនិងប្រសិទ្ធភាព ។
យោងតាមដីកាស្តីពីការតែងតាំងមន្រ្តីរាជការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងលោក ងិន ចាន់សារ៉េត ឱ្យកាន់មុខតំណែងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង មន្រ្តីរាជការចំនួន១០រូបផ្សេងទៀត ជាប្រធាន អនុប្រធានការិយាល័យ និង ប្រធាន អនុប្រធានមណ្ឌលសុខ ភាព ។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាលដែលក្នុងរយៈកន្លងទៅនេះ បានយកអស់កម្លាំងកាយកម្លាំងចិត្ត កម្លាំងស្មារតី ក្នុងការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយ ។
លោកបញ្ជាក់ទៀតថា ការទទួលមុខតំណែង តួនាទីថ្មីនាពេលនេះ គឺជាបន្ទុកមួយទៀតនៃការអនុវត្តតួនាទីភារកិច្ចនៃការទទួលខុសត្រូវ ក្នុងនាមជាថ្នាក់ដឹកនាំរបស់អង្គភាពរបស់ខ្លួន ។ ដូច្នេះក្រោយពេលទទួលភារកិច្ចថ្មី ត្រូវសហការគ្នាល្អជាមន្ត្រីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទឱ្យបានល្អ ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត ។
លោកក៏បានផ្តាំផ្ញើថ្នាក់ដឹកនាំមន្រ្តីសុខាភិបាលទាំងអស់ត្រូវចូលរួមអនុវត្តតួនាទីនិងភារៈកិច្ច ក្នុងវិស័យសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងការផ្ដល់សេវា សាធារណៈ ឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពដើម្បីធ្វើឱ្យសុខុមាលភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ប្រភព ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលដោយ៖ដារ៉ា
About ww.kmmhotnews.com
ព្រះសីហនុ: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សៀលថ្ងៃ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានអញ្ជើញរៀបចំក្រុងពាលីវេទិកាទេសចរណ៍ស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅទីលានតេជោ ស្តិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
កម្ពុជាត្រូវបានធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ម្យ៉ាងទៀតដោយសារប្រទេសជាតិមានសុខសន្តិភាព ដើម្បីឆ្ពោះទៅកាន់ការស្តារ និងបើកទេសចរណ៍ឡើងវិញ នូវទេសចរណ៍ក្នុងតំបន់ប្រកបដោយភាពធន់ និងនិរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ ពិធីបើកវេទិកាទេសចរណ៍អាស៊ានជាផ្លូវការ ប្រារព្ធនៅក្នុងបរិវេណទីលានតេជោនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ថ្ងៃនេះគណៈកម្មការអន្តរក្រសួងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានវេទិកាអាស៊ានឆ្នាំ២០២២ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅខេត្តព្រះសីហនុ។ដោយបានរៀបចំក្រុងពាលីថ្វាយគ្រឿងសក្ការៈបូជាដល់អស់ អង្គបារមីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022)នៅខេត្តព្រះសីហនុ និងឈានទៅការប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ បន្ទាប់ពីអាក់ខានជិតពីរឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara
About ww.kmmhotnews.com
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានធ្វើរាយការណ៍សកម្មភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនៅក្នុងឆ្នាំ២០២១កន្លងទៅ និងលើកផែនការទិសដៅសំខាន់ៗសម្រាប់អនុវត្តន៍បន្តនាឆ្នាំ២០២២នេះ។
លោក ម៉ៅ ឌុង បានគូសបញ្ជាក់ថា ដោយសារតែការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍កាលពីឆ្នាំ២០២១ កន្លងទៅ បានធ្វើឲ្យមានការរាំងស្ទះ ឬពន្យានូវកិច្ចការងារមួយចំនួន ក៏ប៉ុន្តែសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សម្រេចបាននូវកិច្ចការដែលបានដាក់ចេញ និងបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ពិសេសសម្រាប់ឆ្នាំ២០២២ នឹងបន្តបេសកម្មរបស់ខ្លួនលើគ្រប់វិស័យ ចូលរួមជួយការងារសង្គមឲ្យកាន់តែទ្វេឡើងបន្ថែមទៀត។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម សាយ សំអាល់ ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារដែលថ្នាក់ដឹកនាំ និងសមាជិកសមាជិកាស.ស.យ.កទូទាំងខេត្តត្បូងឃ្មុំ សម្រេចបាន និងទិសដៅការងារបន្ត។
ក្នុងឱកាសនោះដែរឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងនូវសារៈសំខាន់នៃសាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលនាំឱ្យយុវជនទទួលបានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្ដល់ជាអនុសាសន៍ណែនាំឲ្យ សមាជិក សមាជិកា ខិតខំបន្ដពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍ធនធានមនុស្សទាំងចំណេះដឹង និងជំនាញដល់យុវជនជំនាន់ក្រោយ។
ក្នុងឳកាសនោះ គណៈអធិបតីបានផ្តល់លិខិតសរសើរដល់សប្បុរសជន ដែលបានចូលរួមជួយឧបត្តម្ភថវិកា សម្ភាៈ ជួយទ្រទ្រង់បេសកម្មការងារ និងស.ស.យ.ក ក្រុង-ស្រុក ដែលខិតខំក្នុងសកម្មភពការងារនៅតាមមូលដ្ឋាន ក៏ដូចជាថតរូបអនុស្សាវរីយ៍ជាមួយសមាជិកសមាជិកាទាំងអស់ផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សម្រួលផ្សាយដោយ៖ dara
About ww.kmmhotnews.com
About ww.kmmhotnews.com