​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 26, 2023

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ការខុសគ្នាខាងជាតិសាសន៍និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ

ចំនួនអ្នកទស្សនា: Views

  ភ្នំពេញ ៖ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការខុសគ្នាខាងជាតិសាសន៍និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ ហើយរាជរដ្ឋាភិបាលក្នុងបុព្វហេតុប្រទេសជាតិនិងប្រជាជនបានធ្វើឱ្យសាសនាទាំងអស់ទទួលបាននូវការលើកទឹកចិត្តសុខដុមនីយកម្មឆ្ពោះទៅរកការរីកចម្រើននិងរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រឹះនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលតែង តែយកចិត្តទុកដាក់លើការផ្ដល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនណីយកម្មរវាងសាសនានៅគ្រប់និកាយសាសនាប្រឆាំងរាល់ទង្វើរើសអើង ការបែងចែកក្នុងចំណោមប្រជាជនដែលបណ្ដាលមកពីភាពខុសគ្នានៃជំនឿសាសនាសំដៅទប់ស្កាត់ការយកសាសនាធ្វើជាអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅ កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបន្តថា រាជរដ្ឋាភិបាលកាន់តែមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នាប៉ុន្តែមានសាមគ្គីភាពគ្នាល្អ។

ជាមួយគ្នានេះដែរ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ការខុសគ្នាខាងជាតិសាសន៍និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីអះអាងថា៖ «សូមកុំនាំគ្នាចាប់បង្ខំឱ្យអ្នកនេះជឿសា សនានេះឱ្យអ្នកនេះជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះវាមិនអាចទៅ រួចទេ។ យើងទាំងអស់គ្នាពិតជាចង់ចាំបានថាយើងបានចង់ភ្ជាប់នៃជោគវាសនារបស់យើងជាមួយគ្នា»៕ដោយ៖ រិទ្ធី សម្រួលផ្សាយដោយ៖ ដារា

 




 
Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment