​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 27, 2023

ព្រឹកនេះគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។

មហាសន្និបាតប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីជាន់ខ្ពស់អ្នកមុខអ្នកការប្រមាណខ្ទង់ពាន់នាក់។

បើតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, គឺរយៈពេល២ថ្ងៃនេះ នឹងមានរបៀបវារៈមួយចំនួន។ លោកថា នៅថ្ងៃដំបូង នឹងមានពិធីបើកមហាសន្និបាតវិសាមញ្ញ ដែលថ្លែងសុន្ទរកថាបើក ដោយសម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន, ការអានរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងកិច្ចពិភាក្សាមួយចំនួន។

ចំណែករបៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ ត្រូវបានអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជាការអនុម័តលើរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងមានមតិបូកសរុប និងការណែនាំរបស់ស​ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាដើម។

ក្រោយបញ្ចប់កម្មវិធី ក៏នឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃ មហាសន្និបាតវិសាមញ្ញនេះផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ បានឱ្យដឹងថា មហាសន្និបាតវិសាមញនេះ ធ្វើឡើងក្នុងគោលបំណងជជែករៀបចំក្របខ័ណ្ឌគោលនយោបាយ ២០២៣-២០២៨ មានការចូលរួមតាំងពីថ្នាក់ដឹកនាំស្រុក រហូតដល់ថ្នាក់កំពូល ដើម្បីផ្ដល់មតិទៅលើទិសដៅ ដែលត្រូវប្រកាន់យកក្នុងរយៈពេល៥ឆ្នាំទៅមុខ។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនោះ បញ្ហាមនុស្ស ក្លាយទៅជាបញ្ហាសំខាន់ជាងគេ ដូចដែលសម្ដេចធ្លាប់និយាយហើយថា ថវិកាឆ្នាំ២០២៣ គឺជាថវិកាបម្រើឲ្យមនុស្ស។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងអំណាចរយៈពេល៦អាណត្តិមកហើយ។ គណបក្សនេះបន្តទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ដោយទទួលបាន ៩,៣៧៦អាសនៈ ដែលដឹកនាំឃុំសង្កាត់ចំនួន ១៦៤៨ឃុំ/សង្កាត់ ក្នុងចំណោម១៦៥២ នៅទូទាំងប្រទេស៕
Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment