ភ្នំពេញ:
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះ
រាជាណាចក្រកម្ពុជាបានជំរុញឱ្យសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ
និងឯកជនខិតខំបង្កើនគុណភាពអប់រំ ឱ្យស័ក្តិសមទៅនឹងសមត្ថភាព សញ្ញាបត្រ
និងសម្លៀកបំពាក់ដែលគេពាក់។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើនចំនួនជាង
៣ពាន់នាក់ ដែលធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ
រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖
«សម្រាប់កម្ពុជាគឺយើងត្រូវបន្តការខិតខំ ឥឡូវយើងមានបរិមាណ
ហើយបើគិតត្រឹមសប្តាហ៍នេះយើងមាននិស្សិតប្រមាណមួយម៉ឺននាក់
ដែលបានទទួលសញ្ញាបត្រ។ យើងមានហើយបរិមាណ
ប៉ុន្តែបញ្ហាគុណភាពត្រូវយកចិត្តទុកដាក់បន្ថែម»។
សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវឱ្យគ្រប់សាកលវិទ្យាល័យទាំងអស់
ទាំងរដ្ឋ និងឯកជន ត្រូវយកចិត្តទុកដាក់ទៅ លើការពង្រឹងគុណភាពនៃការសិក្សា
ហើយក្រសួងអប់រំក៏កំពុងខិតខំតាមរយៈការរៀបចំសាលាជំនាន់ថ្មី។ សម្តេចតេជោបន្តថា
ជាការពិតហើយថាដោយសារមានបរិមាណទើបយើងអាចរកគុណភាពឃើញព្រោះបើមិនមានបរិមាណទេគឺយើងមិនអាចមានគុណភាពនោះទេ។
សម្ដេចតេជោបញ្ជាក់ថា៖
«ដូច្នេះគុណភាពវាចាប់ផ្ដើមពីបរិមាណនេះឯងដែលមួយឆ្នាំៗមាននិស្សិតចូលដល់ម៉ឺននាក់ដែលបានបញ្ចប់ការសិក្សា។
ប៉ុន្តែសួរថាអ្នកដែលពូកែមានប៉ុន្មាននាក់
ចំណុចនេះគឺជាចំណុចដែលយើងត្រូវរកចម្លើយមួយដើម្បីឆ្លើយតប។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា
នៅក្នុងសាលាមិនប្រាកដថាយើងពូកែនោះទេ
ប៉ុន្តែនៅពេលចេញធ្វើការងារនោះទើបជាការសាកល្បងសមត្ថភាពពិត៕ ដោយ៖ រិទ្ធី
សម្រួលផ្សាយដោយ៖dara
January 25, 2023
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសាកលវិទ្យាល័យទាំងអស់យកចិត្តទុកដាក់ពង្រឹងគុណភាពសិក្សា
ចំនួនអ្នកទស្សនា: Views
January 25, 2023
No comments
Share This
About ww.kmmhotnews.com
0 comments:
Post a Comment