​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

September 12, 2022

រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់អាទិភាពលើគម្រោងជាច្រើន ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូននិងភស្តុភារកម្ម

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់អាទិភាពលើគម្រោងជាច្រើន ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ថ្លែងក្នុងឱកាសជាវាគ្មិនកិត្តិយសក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូសហប្រតិបត្តិការ អាស៊ានក្រោមប្រធានបទ៖ “ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន ដើម្បីជំរុញវិស័យ ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់” (Enhancing ASEAN Transport Connectivity to Promote Regional Trade and Investments) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក Tan Sri Michael Yeoh ស្ថាបនិក និងប្រធានវេទិកាភាពជាអ្នក ដឹកនាំ និងភាពជាដៃគូអាស៊ាន (ALPF) និងជាប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រKSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែល បានរៀបចំ និងអញ្ជើញរូបឯក ឧត្តមផ្ទាល់មកចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់ទំនាក់ទំនងតំបន់ អាស៊ាន ដែលរួមមានទាំងទំនាក់ទំនងរូបវន្ត ទំនាក់ទំនងរវាងស្ថាប័ន និងស្ថាប័ន ក៏ដូចជាទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដើម្បីសម្រេចបាននូវសសរស្តម្ភសេដ្ឋកិច្ច សន្តិសុខនយោបាយ និងវប្បធម៌ សង្គមនៃសហគមន៍អាស៊ាន និងបានបន្ថែមទៀតថា ការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនអាស៊ាន មិនត្រឹមតែរួមចំណែកជាមួយសមាគមអាស៊ានក្នុងការរឹតបន្តឹង និងការភ្ជាប់ទំនាក់ទំនងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សមាជិកសមាគមអាស៊ានទាំងអស់ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការ វិនិយោគក្នុងតំបន់ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីផែនការមេ និងកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន ជាច្រើនដែលបានចុះហត្ថលេខា និងជាពិសេសគឺ កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (AE-CATA) គ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខ ពោលគឺសំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងតំបន់អាស៊ាន និងបង្កើតបានជាបណ្តាញដឹកជញ្ជូនអន្តរទំនាក់ទំនង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងផ្តល់អាទិភាពលើគម្រោងជាច្រើនដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដែលក្នុង នោះរួមមាន គម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោងអភិវឌ្ឍន៍ វិស័យកំពង់ផែ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការដឹកជញ្ជូន និងភស្តុភារកម្ម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចង្អុលបង្ហាញនូវកាលានុវត្តភាពវិនិយោគជាច្រើនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនពិចារណា និងងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការបញ្ជាក់របស់ ធនាគារពិភពលោកថាកម្ពុជាមានរបបវិនិយោគសេរីបំផុតក្នុងតំបន់អាស៊ាន ហើយដើរតួជាអ្នកសម្របសម្រួល និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើការវិនិយោគរបស់វិស័យឯកជនដើម្បីធានាបានថា វិស័យឯកជននឹងទទួលភាពជោគជ័យ ព្រោះថាជោគជ័យរបស់វិស័យឯកជន គឺជាភាពជោគជ័យរបស់ រាជរដ្ឋាភិបាល៕

 

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment