​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

September 14, 2022

ឯកឧត្ដម គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views



ក្រចេះ : ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រចេះ នៅរសៀលថ្ងៃ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី ១៤ ខែកញ្ញា ឆ្នាំ២០២២ ។

យោងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ត្រូវបានទទួលស្គាល់ ឯកឧត្ដម អ៊ូ សុបុណ្ណា ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ ជំនួសឯកឧត្ដម លន់ សុផាត ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ឱ្យបានល្អថែមទៀត ។ ឯកឧត្ដមបានណែនាំដល់ឯកឧត្តមជាប្រធានសមាគមន ដែលទើបតែតាំងថ្មីនាពេលនេះ ត្រូវបន្តអនុវត្តន៍ការងារឱ្យបានល្អ ចុះស្រង់ស្ថិតិស្ថានភាពអតីតយុទ្ធជនក្រីក្រ និងផ្តល់ជូនសម្ភារ គ្រឿងឧបភោគបរិភោគជូនពួកគាត់ តាមរយ:ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ- សង្កាត់នីមួយៗ ពិសេសក្នុងពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យជាតិនានាទៀត បន្តត្រួតពិនិត្យអតីតយុទ្ធជនក្រីក្រ ខ្វះខាតដីពិតប្រាកដ ដើម្បីធ្វើការផ្តល់ជូនឱ្យពួកគាត់ទទួលបានទ្រព្យសម្បត្តិ និងមានសិទ្ធិកាន់កាប់ប្រើប្រាស់អាស្រ័យផល ក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពស្ងប់ចិត្ត និងសប្បាយរីករាយដូចអតីតយុទ្ធជនដទៃទៀតដែរ។ ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពួក គាត់ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ចុះសួរសុខទុក្ខសម្របសម្រួលនិងជំរុញឱ្យពួកគាត់មកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវឧស្សាហ៍ចុះសួរសុខទុក្ខបងប្អូន ជាសមាជិកអតីតយុទ្ធជន ផ្សាភ្ជាប់ការរស់នៅប្រចាំថ្ងៃ ដើម្បីបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ពីអាណាព្យាបាល ដើម្បីបង្កើនភាពស្និទ្ធ ស្នាល រវាងអ្នកចាស់និងអ្នកថ្មី និងរវាងក្មេង និងមនុស្សចាស់ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយជួន សុជាតិ សម្រួលផ្សាយដោយ៖ dara





Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment