​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

September 13, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប សៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views



ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ បើយោងតាមការឱ្យដឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ
ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នឹងពិភាក្សាអំពីការវិវត្តន៍រីកចម្រើននៃសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមទាំង សមិទ្ធិផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជាការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយពីជំងឺកូវីដ-១៩ ទំនាក់ទំនងសេដ្ឋកិច្ចក្រៅតំបន់របស់អាស៊ាន ពាក្យស្នើសុំ

ចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ និងបញ្ហាពហុភាគី និងតំបន់ផ្សេងៗទៀតជាដើម។ ដោយឡែកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន និងកិច្ចពិគ្រោះយោបល់ដទៃទៀត រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងដៃគូសន្ទនាអាស៊ាន នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ចំពោះកិច្ចប្រជុំពិគ្រោះ

យោបល់ រួមមាន កិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសឥណ្ឌា, រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសកាណាដា រដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន-ប្រទេសអូស្ត្រាលី និងណូវែលសេឡង់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសចិន រដ្ឋមន្ត្រី

សេដ្ឋកិច្ចអាស៊ីបូព៌ា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក និង៣ប្រទេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងហុងកុង នៃប្រទេសចិន រដ្ឋមន្ត្រី នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រទេសជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអង់គ្លេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហភាពអឺរ៉ុប៕ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ dara

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment