​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

September 25, 2023

អាជ្ញាធរខេត្តកំពង់ចាមកំពុងកែប្រែ «សួនភូត្តគាមរុក្ខជាតិទឹកឆា» ទៅជាកន្លែងអភិរក្សប្រភេទពូជរុក្ខជាតិមកពីតំបន់ សម្រាប់ចែកទៅគ្រប់ទីកន្លែងក្នុងប្រទេស

ចំនួនអ្នកទស្សនា: Views
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាននិងកំពុងកែប្រែ «សួនភូត្តគាមរុក្ខជាតិទឹកឆា» ស្ថិតនៅក្នុងភូមិក្រូច ឃុំបឹងណាយ ស្រុកព្រៃឈរ ឱ្យទៅជាកន្លែងអភិរក្សប្រភេទពូជរុក្ខជាតិមកពីតំបន់ផ្សេងៗ សម្រាប់ចែកចាយទៅគ្រប់ទីកន្លែងក្នុងប្រទេសដើម្បីដាំដុះបន្ត។ សួនភូត្តគាមរុក្ខជាតិទឹកឆានេះស្ថិតនៅក្នុងភូមិក្រូច ឃុំបឹងណាយ ស្រុកព្រៃឈរ។

នាថ្ងៃទី២៥ ខែកញ្ញា ម្សិលមិញ លោកអភិបាលខេត្តបានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធ អមដំណើរលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យទីតាំង «សួនភូត្តគាមរុក្ខជាតិទឹកឆា» ស្ថិតនៅទីតាំងខាងលើ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រោយពេលបានដឹកនាំក្រុមការងារចុះពិនិត្យតំបន់ខាងលើ អាជ្ញាធរខេត្តកំពង់ចាម រួមជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឯកភាពគ្នាអភិវឌ្ឍតំបន់ភូត្តគាមរុក្ខជាតិទឹកឆានេះ ឲ្យក្លាយទៅជាកន្លែងអភិរក្សពូជរុក្ខជាតិល្អៗនាំមកពីតំបន់ផ្សេងៗ ដើម្បីធ្វើការចែកចាយការដាំទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាតែម្តង។

បើតាមការបញ្ជាក់ពីលោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម បានឱ្យដឹងថា នៅតំបន់ភូត្តគាមរុក្ខជាតិទឹកឆ មានផ្ទៃដីសរុបប្រមាណ៦៨ហិកតា ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម។

លោក ប្រាក់ ណូម៉ា បានបន្តទៀតថា គម្រោងនេះបានចាប់ផ្តើមអនុវត្តក្នុងរយៈពេលជិត២ឆ្នាំកន្លងមកហើយ ដោយបច្ចុប្បន្ននេះបានប្រមូលយកពូជរុក្ខជាតិល្អៗមកបន្សាំមួយចំនួន ព្រមទាំងបានកំពុងរៀបចំកែសោភ័ណភាពសួនភូត្តគាមរុក្ខជាតិទឹកឆានេះឲ្យទៅជាកន្លែងទេសចរណ៍ផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment