(ព្រះសីហនុ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យបន្ទាន់ ស្ថានភាពកំណាត់ផ្លូវជាតិលេខ៤ ដែលជន់លិចដោយជំនន់ទឹកភ្លៀង ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៦ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការអមដំណើរពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងកងកម្លាំងសមត្ថកិច្ចជាច្រើនរូប។
ការចុះនេះក្នុងគោលបំណងពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ ដើម្បីមានវិធានការដោះស្រាយបន្ទាន់។ កំណាត់ផ្លូវនេះ នឹងត្រូវលើកកម្ពស់ក្រោមគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហាន២ និងហិរញ្ញប្បទានបន្ថែម RAMP-IIAF។
សូមជម្រាបជូនថា ព្រឹកថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ទឹកបានស្រក និងបង្កលក្ខណៈឱ្យរថយន្ត អាចបន្តធ្វើចរាចរណ៍វិញបណ្តើរៗហើយ៕
0 comments:
Post a Comment