-->
​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

February 15, 2023

លោកស្រី ម៉ែន សំអន៖ បងប្អូននារី បានបង្ហាញអំពីការសប្បាយចិត្ត និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋារដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយមេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តចំនួន៥ខណ្ឌ សរុបចំនួន ៥៩៨នាក់ ដែលរួមមានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌទួលគោក នៅមជ្ឈមណ្ឌលពិព៏ណ៌កោះពេជ្រ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងអង្គពិធីនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើជូនដល់អង្គពិធីនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ នូវការនឹករលឹក និងការគិតគូរអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានក្រើនរំលឹកដល់ដល់ម្ចាស់អាជីវកម្ម និងមេការទាំងអស់មិនត្រូវជឿតាមការឃោសនារបស់គណបក្សប្រឆាំង ដែលគ្មានប្រភពច្បាស់លាស់ និងជំរុញដល់អ្នកចូលរួម កម្មវិធីថ្ងៃនេះភ្ជាប់នូវតេឡេក្រាមរបស់សម្តេច ដើម្បីទទួលបាននូវព័ត៌មានពិតប្រាកដ ។ ចំណែកឯការសមណេះសំណាលថ្ងៃនេះ គឺជាការបង្ហាញ អំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនទាំងអស់គ្នា ជាពិសេសបានផ្តល់មេធាវីការពារផ្លូវច្បាប់ ក្នុងការការពារការរំលោភបំពាន និងការផ្តល់បណ្ណ បសស ព័ណ៌លឿង ជូនដល់ បុគ្គលិកបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍។

ចំពោះបងប្អូននារីបានបង្ហាញអំពីការសប្បាយចិត្ត និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់។

ក្នុងឱកាសនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន៥៩៨នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment