ខេត្តព្រះសីហនុ ៖ រឿងរ៉ាវជម្លោះដីធ្លីដែលអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍ពីសំណាក់ដើមបណ្ដឹងឈ្មោះគឹមសុងនិងប្រពន្ធឈ្មោះភួង ម៉ានីវាជារឿងចម្លែកណាស់ ដែលដើមបណ្ដឹងយកប្លង់ដីទីតាំងផ្សេងមកប្ដឹងជនរងគ្រោះតែអ្វីកាន់តែប្លែកទៀតនោះនៅពេលដែលទៅតតាំងគ្នានៅមុខតុលាការគេមិនដែលឃើញមុខបុគ្គលឈ្មោះគឹម សុងនិងប្រពន្ធឈ្មោះភួង ម៉ានីឡើយគេឃើញតែតំណាងឈ្មោះបាន សុផលនិងលោកលិន សារិន(អតីតមេឃុំរាម)បច្ចុប្បន្នជំទប់ទី ១ ឃុំរាមព្រមទាំងលោកហែម សម្បត្តិមេភូមិស្មាច់ដែងចេញមកធ្វើសាក្សីនិងអះអាងជំនួសដើមបណ្ដឹងដើម្បីតតាំងក្នុងរឿងក្ដីនេះតើមានអ្វីនៅពីក្រោយវាំងននខ្មៅនៃសាច់រឿងនេះ?
លោកស្រីនាក់ សុគន្ធា ដែលបានអះអាងថាខ្លួនជាជនរងគ្រោះបានឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី ០២ខែមករាឆ្នាំ ២០២៣នេះថា ដីដែលមានជម្លោះនោះគឺលោកស្រីបានទិញពីប្រជាពលរដ្ឋចំនួន ១១ គ្រួសារស្ថិតនៅភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ។តាំងពីអំឡុងឆ្នាំ ១៩៩៨និង២០០៦ មកម្ល៉េះនឹងបានធ្វើផ្ទះនៅលើទីតាំងដីនោះទៀតផង។ស្រាប់តែនៅឆ្នាំ ២០១១ ក៏លេចឈ្មោះបុគ្គលគឹម សុងនិងប្រពន្ធឈ្មោះភួង ម៉ានីប្តឹងលោកស្រីទៅតុលាការនិងបានសុំដីការរក្សាការពារលើដីនោះក៏ប៉ុន្តែរឿងក្តីក្តាំនោះតាំងពីសាលាដំបូងខេត្តព្រះសីហនុរហូតដល់សាលាឧទ្ធរណ៍ត្រូវបានតុលាការសម្រេចមិនរក្សាការពារតាមការប្ដឹងនោះឡើយដោយចំណាយពេលវេលាអស់រយៈពេលជាង ១០ ឆ្នាំ។លោកស្រីបានបន្តថាតាំងពីមានរឿងរ៉ាវដីធ្លីតតាំងគ្នាអស់រយៈពេលជាច្រើនឆ្នាំតាមប្រព័ន្ធតុលាការលោកស្រីពុំដែលឃើញមុខដើមបណ្ដឹងឡើយឮតែឈ្មោះប៉ុណ្ណោះ។ដោយឃើញតែឈ្មោះបាន សុផលដែលបានអះអាងថាខ្លួនជាតំណាងដើមបណ្ដឹងនិងលោកលិន សារិន(អតីតមេឃុំរាម)និងបច្ចុប្បន្នជាជំទប់ទី១ឃុំរាម ព្រមទាំងលោកហែម សម្បត្តិមេភូមិស្មាច់ដែងតែងតែចេញមុខមកធ្វើសាក្សីនិងអះអាងក្នុងរឿងក្តីនេះជំនួសដើមបណ្ដឹងនាពេលកន្លងទៅ។រយៈពេលតតាំងក្តីគ្នានោះលោកស្រីបានទទួលរងនូវភាពអយុត្តិធម៌ដែលត្រូវបានជាប់ពន្ធនាគារចំនួនពីរដងគឺក្នុងឆ្នាំ ២០១២ ម្ដងនិងឆ្នាំ ២០២០ ម្ដង។តែដោយសារភាពត្រឹមត្រូវនិងភាពស្អាតស្អំរបស់លោកស្រីត្រូវបានតុលាការរកឃើញលោកស្រីក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញតាមអំណាចតុលាការ។ហើយដីដែលមានជម្លោះដែលភាគីដើមបណ្ដឹងដែលមានតែឈ្មោះមិនមានមនុស្សប្ដឹងនោះក៏ត្រូវបានសាលាឧទ្ធណ៍ចេញសាលដីកាស្ថាពរសម្រេចមិនរក្សាការពារតតាមការស្នើសុំរបស់ដើមបណ្ដឹងឡើយ។លោកស្រីបានបន្ថែមថាបើទោះបីជាលោកស្រីមានសាលដីកាស្ថាពរពីសាលាឧទ្ធរណ៍ក៏ដោយចុះក៏នៅព្រឹកថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២២ ថ្មីៗនេះនៅពេលដែលមានក្រុមការងារមន្ត្រីសូរិយោដីចុះមកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋជាប្រព័ន្ធនោះ ក៏ដីរបស់លោកស្រីមិនត្រូវបានគេវាស់វែងឲ្យឡើយ។បែរជាលេចមុខលោកមេភូមិស្មាច់ដែងឈ្មោះហែម សម្បត្តិមកអះអាងថាដីរបស់លោកស្រីមិនអាចវាស់វែងដូចប្រជាពលរដ្ឋដទៃផ្សេងទៀតបានឡើយ។ដោយម្ដងអះអាងថាដីនេះជាដីក្រុមហ៊ុនម្ដងទៀតអះអាងថាជាដីដែលជាប់ពាក់ព័ន្ធរឿងតុលាការម្ដងថាឱ្យទៅជួបលោកមេឃុំដើម្បីបញ្ជាក់ដោយមិនអស់ចិត្តលោកស្រីក៏បានធ្វើពាក្យស្នើសុំទៅលោកមេឃុំដើម្បីធ្វើការវាស់វែង ជាបឋមនោះលោកគឹម ចាន់មេឃុំរាមទើបកាន់តំណែងថ្មីបានបញ្ជាក់ថា ដីរបស់លោកស្រីពុំមានបុគ្គលណាប្ដឹងជំទាស់ឡើយនៅពេលដែលលោកស្រីព្យាយាមជិកឬសជិកគល់និងឲ្យក្រុមមន្ត្រីជំនាញដើម្បីវាស់វែងដីរបស់លោកស្រីដូចប្រជាពលរដ្ឋផ្សេងនោះ ស្រាប់តែលោកមេភូម ហែមសម្បត្តិបានបញ្ជាក់ថាឈ្មោះគឹមសុងអតីតដើមបណ្តឹងដែលធ្លាប់ប្ដឹងលោកស្រីនាពេលកន្លងទៅជាអ្នកប្ដឹងជំទាស់។រឿងដីនេះលោកស្រីបានបន្ថែមថាបើទោះបីយ៉ាងនេះក្តីលោកគឹម ចាន់មេឃុំរាមបានអះអាងថា ប្រសិនបើលោកគឹម សុងបានដាក់ពាក្យប្ដឹងជំទាស់មែនសូមឲ្យលោកចេញមុខមកនិងបង្ហាញទីតាំងដីនិងយកឯកសារពាក់ព័ន្ធមកផង។លោកស្រីនាក់ សុគន្ធាបានបញ្ជាក់បន្ថែមថាដីដែលលោកស្រីកំពុងកាន់កាប់នឹងមានជម្លោះជាមួយឈ្មោះគឹម សុងនិងប្រពន្ធឈ្មោះភួង ម៉ានីនេះវាមិនស្ថិតក្នុងប្លង់ដែលលោកគឹម សុងនិងឈ្មោះភួងម៉ានីយកមកប្តឹងលោកស្រីឡើយ។ព្រោះថាប្លង់ដែលគេយក មកប្តឹងដីលោកស្រីនោះគឺខុសទីតាំងគ្នា។បច្ចុប្បន្នដីនោះគេកំពុងធ្វើអាជីវកម្មជីកកាយអាចម៌ដីដែលមានអាជ្ញាប័ណ្ណចេញពីក្រសួងថាមពលនិងរ៉ែដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលណៈវត្ថុលេខពន០០៣៩៦៤(សេដឺ) 0332ដែលមានម្ចាស់អាជ្ញាប័ណ្ណឈ្មោះសែម គីថាយ។
រឿងរ៉ាវទំនាស់ដីធ្លីដែលមានភាពជម្រូងចម្រាស់និងស្មុគស្មាញប្រកបដោយភាពអាថ៌កំបាំងដែលគេឆ្ងល់ថា ហេតុអ្វីដើមបណ្ដឹងឈ្មោះគឹម សុងនិងប្រពន្ធឈ្មោះភួង ម៉ានីមិនដែលចេញមុខទាល់តែសោះ គេឃើញតែបុគ្គលឈ្មោះបាន សុផលនិងលោកលិន សារិន(អាតីតមេឃុំរាម)បច្ចុប្បន្នជំទប់ទី១ឃុំរាមព្រមទាំងលោកហែម សម្បត្តិមេភូមិស្មាច់ដែងជាអ្នកអះអាងនិងតតាំងក្នុងរឿងក្តីនេះទៅវិញឬមួយក៏ឈ្មោះគឹម សុងនិងឈ្មោះភួង ម៉ានីជាឈ្មោះខ្មោចដែលគេយកមកប្រើដើម្បីជាឧបករណ៍ក្នុងការរំលោភបំពានដីធ្លីរបស់ជនរងគ្រោះ
ជុំវិញករណីខាងលើនេះក្រុមអ្នកសារព័ត៌មានយើងព្យាយាមស្វែងរកដើមបណ្ដឹងឈ្មោះគឹមសុងនិងភួងម៉ានីអស់រយៈពេលជាច្រើនថ្ងៃដែរ។ក៏ប៉ុន្តែនៅតែពុំមានពន្លឺនៅឡើយថាបុគ្គលគឹមសុងនិងប្រពន្ធឈ្មោះភូម៉ានីជានរណាឱ្យពិតប្រាកដដើម្បីសុំសេចក្តីអត្ថាធិប្បាយជុំវិញរឿងទំនាស់ដីធ្លីខាងលើនេះ។ ចំណែកលោក លិន សារិន ជំទប់ទី ១ ឃុំរាមនិងជាអតីតមេឃុំរាមធ្លាប់បានឲ្យអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទថាជុំវិញការវាស់វែកដីធ្លីខាងលើលោកមិនបានហាមឃាត់ឡើយ។លោកគ្រាន់តែដឹងថាដីនោះស្ថិតក្នុងការពាក់ព័ន្ធនៅតុលាការ។ហើយលោកក៏ធ្លាប់ឡើងទៅបំភ្លឺដែររឿងនេះ។ ចំណែកលោក ហែម សម្បត្តិ មេភូមិស្មាច់ដែងបានឲក្រុមការងារយើងដឹងនៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០២៣នេះថា លោកមិនបានរារាំងរឿងវាស់វែងដីធ្លីខាងលើឡើយ ព្រោះជាការងារជំនាញរបស់សូរិយោដី ហើយបញ្ហានេះដែរគេនឹងធ្វើការកោះហៅនៅថ្ងៃស្អែកដើម្បីដោះស្រាយគ្នា។ដោយឡែកលោក គឹម ចាន់ មេឃុំរាមមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទមិនអាចទនាក់ទំនងបាន៕
0 comments:
Post a Comment