​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 15, 2023

ឯកឧត្តម សាយ សំអាល់៖ ការមិនទទួលស្គាល់ទិវា ជ័យជម្នះ ៧ មករា គឺមានន័យថាស្រឡាញ់របបប្រល័យពូជសាសន៍ និងសង្គ្រាម 

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ : ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣–«ការមិនទទួលស្គាល់ទិវា ៧មករា ជ័យជម្នះ គឺមានន័យថា ស្រឡាញ់របបប្រល័យពូជសាសន៍ និងសង្គ្រាម»។ 

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៣) នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

 ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់និងប្រជាពលរដ្ឋជិត១ពាន់នាក់។ 

ឯកឧត្តម សាយ សំអាល់ បានថ្លែងឱ្យដឹងទៀតថា ទិវាជ័យជម្នះ ៧មករា មិនត្រឹមតែជាថ្ងៃរំឭកដល់ថ្ងៃរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ ក៏ប៉ុន្តែ គឺជាសច្ចធម៌ប្រវត្តិសាស្រ្តមួយ ដែលដាស់តឿនពលរដ្ឋកម្ពុជាគ្រប់ៗជំនាន់ ដើម្បីកុំឱ្យត្រឡប់មកជាន់ដានប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះម្ដងទៀត។ 

 កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យមានការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ តួយ៉ាង កម្ពុជាបានងាកចេញពីការពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម និងធនធានធម្មជាតិ មកផ្ដោតលើវិស័យឧស្សាហកម្ម និងសេវាកម្មជាដើម ដោយបានបង្កើតការងារជាច្រើន និងលើកកម្ពស់នូវជីវភាពរបស់ប្រជាពលរដ្ឋ។ 

 ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងមានថ្ងៃនេះ ដោយសារតែយើងមានឯកភាពជាតិ សាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួបរួមគ្នាថែរក្សាសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់វីរៈមគ្គុទេសក៍នៃកម្ពុជា សម្តេចតេជោសែន៕ ដោយ៖ គង់ សិរីរ័ត្ន:សម្រួលដោយដារ៉ា






Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment