​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

November 4, 2022

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតអូស្រ្តា​លីប្រចាំនៅក​ម្ពុ​ជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ៖ កាលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅទីស្តីការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួល​ជួបពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌគោលនយោបាយ​ជំនួយអភិវឌ្ឍន៍ទូទៅ​របស់ប្រទេ ស​អូស្រ្ដាលីនៅ​កម្ពុជា ​និង​ក្នុង​​កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី​ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រ​ក​ប​​ដោយ​ភាពធន់ (CAP-RED) ក្រោម​ក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី ​។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំ​ណ​រគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន​អូស្រ្តាលី ដែលតែងតែបន្តផ្ដល់​នូវ​ការគាំទ្រ​ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនៅកម្ពុជាស្ទើរគ្រប់វិស័យ និងថ្មីៗនេះ តា​ម​រយៈ​កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី​ ​ CAP-RED ដែល​បាន​សម្ពោធដាក់ឱ្យដំណើរការកាលពី​​​​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ ២០២២​។ ការដាក់ឱ្យ​ដំណើរការ​កម្មវិធី CAP-RED នេះ គឺមិនត្រឹមតែស្រ​ប​​ពេ​លនឹងខួបគម្រប់ទី ៧០ ឆ្នាំ នៃទំនាក់ទំនង​ការទូត​របស់ កម្ពុជា-អូស្ត្រាលី ប៉ុណ្ណោះទេ តែស្របទៅ​នឹងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជា បាន និងកំពុង​ធ្វើជាប្រធានអាស៊ានប្តូរវេន និង​កំពុង​រៀបចំខ្លួ​ន​​ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ ​​កិច្ចប្រជុំកំពូលអាស៊ាន​ដែល​គ្រោងនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី ​១០ -១​៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ​។

ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ក្រសួងសេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដើរតួនាទី និង​ប្ដេជ្ញា​យ៉ាងមុតមាំ ក្នុងកិច្ច​សហការ​ជាមួយភាគីភាគី​ពាក់ព័ន្ធនានា ដែល​អនុវត្តគម្រោង​ក្រោម​ជំនួយអភិវឌ្ឍន៍​របស់ប្រទេស​​អូស្ត្រាលីនាពេលកន្លងម​ក​។ ឆ្នាំ ២០២២ នេះ គឺ​ជាខួបគម្រប់ទី ៧០ ឆ្នាំ នៃ​​ទំនាក់ទំនង​ការទូត និងកិច្ចសហប្រតិបត្តិការ​ដ៏​​ជិតស្និទ្ធរវាង​ប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ។ ឯកឧត្តមឯកអគ្គរាជទូត បានផ្ដល់​ដំណឹងថា រដ្ឋា​ភិបាលអូស្ត្រាលី នឹងបន្ត​ពង្រីកចំណង​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរអោយកាន់តែស៊ី​ជម្រៅ ហើយគ្រោងនឹង​ផ្ដល់នូវ​ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ​ប្រមាណ ៨១ លានដុល្លារអូស្រ្ដា​លី សម្រាប់ឆ្នាំ ២០២២-២០២៣ ដើម្បី​ជួយគាំទ្រកម្ពុជាឆ្លើយតបនឹង​វិបត្តិកូវីដ-១៩ និងស្ដារសេ​ដ្ឋកិច្ចកម្ពុជា​ឡើងវិញក្នុងអន្តរកាល​ ប្រកបដោយភាពធន់ និង​បរិយាប័ន្ន ដើម្បី​ឈានទៅកាន់ប្រ​ទេសដែលមានចំណូល​មធ្យមត្រឹមឆ្នាំ ២០៣០។ ​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង​រ​ប​ស់ ឯកឧត្តមឯកអគ្គរាជទូត ក្នុងការជួយជំរុញអោយមាន​វឌ្ឍនភាព​ប្រកបដោយផ្លែផ្កានៃ​កម្មវិធី C​AP-RED ក្រោមកិច្ចសហការពី​ភាគីពាក់ព័ន្ធនានា និងបានវាយតម្លៃខ្ពស់​ចំពោះ​បច្ចុប្បន្នភាព​អា​ទិភាព​គោលនយោបាយ​ជំនួយអភិវឌ្ឍន៍​របស់រដ្ឋាភិបាល អូស្រ្ដាលីសម្រាប់កម្ពុជា ដែលមាន​ល​ក្ខណៈ​ស្របគ្នានឹង​អាទិភាព​គោលនយោបាយអភិវឌ្ឍន៍​សេដ្ឋកិច្ចនិងសង្គមកម្ពុជា នាពេលបច្ចុ​ប្បន្ន និងសង្ឃឹមជឿជាក់ថាអាទិភាព​​គោលនយោបាយជំនួយអភិវឌ្ឍន៍ដែលស្របទៅនឹងទ​ស្ស​ន​​វិស័យ​រួម កម្ពុជា-អូស្ត្រាលី នឹង​ជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យសម្រេចបា​ននូវផលទ្ធផលកាន់តែល្អប្រសើរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និង​ ឯកឧត្តមឯកអគ្គរាជទូត P​a​b​lo Kang បានសម្តែងនូវសុទិដ្ឋិនិយម​ចំពោះ​ការ​បន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្ត្រា​​លី ​លើ​គ្រប់វិស័យ ជាពិសេស ​រួមសហការ​គ្នា​អនុវត្ត​កម្មវិធី​ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី​ សម្រា​ប់​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយ​ភាពធន់ (CAP-RED) ឱ្យអនុវត្តទៅប្រកបដោយភាពជោគជ័យ និ​ងទទួលបានលទ្ធផល​ជាផ្លែផ្កា​គួរ​ជាទីមោទនៈ៕

ដោយ៖ គង់ សិរីរ័ត្នសម្រួលដោយ៖ដារ៉ា

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment