​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 30, 2022

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ ដល់នគរបាលក្រោមឱវាទ..

ចំនួនអ្នកទស្សនា: Views

 


បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារ សន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនសេនាធិការ បានឡើងអាននិងផ្សព្វផ្សាយផែនការ ការពារ ដល់កម្លាំងនគរបាលក្រោមឱវាទ។ គោលដៅការពារមាន២កន្លែងគឺ ទី១-ទីតាំងប្រណាំងទូកង នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ មានរយះពេល២ថ្ងៃ (ថ្ងៃទី០៤-០៥ ខែវិច្ឆិការ ឆ្នាំ២០២២។ ទី២-ទីតាំងប្រារព្ធពិធីអកអំបុកសំពះព្រះខែ នៅសាលាខេត្ត និងតាមដងស្ទឹងព្រះពន្លា(ថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០២២)។ 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច យកចិត្តទុកដាក់ចំពៅបេសកកម្មរប់ខ្លួន ដោយស្មារតីទទួលខុសត្រូវ និងធានាឲ្យបានទាំងស្រុង នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យខាងលើ ប្រព្រឹត្តទៅ ប្រកបដោយ បរិយាកាសសប្បាយរីករាយ និងមានប្រសិទ្ធភាពខ្ពស់៕









Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment