ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទ៖ បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឱ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ឯកឧត្តម ក៏បានជំរុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូល ឱ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ។ ត្រូវចុះមូលដ្ឋានឱ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ។ ត្រូវចេះរួមសហការគ្នាក្នុងការកែប្រែមុខមាត់ខេត្តឱ្យកាន់តែមនការអភិវឌ្ឍជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត ឱ្យទទួលបានជោគជ័យថែមទៀត ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥៩ អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ដោយសម្រេចតែងតាំង ឯកឧត្តម ប្រាក់ សារ៉ាត មានឋានន្តរស័ក្កិឧត្តម មន្ត្រី ថ្នាក់លេខ៥ ឱ្យចូលកាន់មុខតំណែងជាអភិបាលរងខេត្តកណ្តាល ជំនួសឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្កឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកណ្តាល ឱ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕ ដោយ ណយ នឿន (ប្រភណ:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment