បន្ទាយមានជ័យ៖រសៀលថ្ងៃ ព្រហស្បតិ៍៨កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡេាះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសពក្មួយស្រី លួតលីហ្សា ដែលត្រូវបានគេសម្លាប់កាលពីម្សិលមិញ
អំណោយរួមមាន៖អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ និងថវិកា ៥០០,០០០រៀល ។
សូមរំលឹកថា៖ក្មួយស្រី ដែលបាត់ខ្លួន បានរកឃើញហើយ នៅវេលាម៉ោង្រហែល ៩ : ៥០ យប់ថ្ងៃកើតហេតុដដែល តែសូមចូលរួម សោកស្តាយផង ដោយសារ ក្មួយស្រី បានទទួល មរណភាពហើយ ក្នុងសភាព អាក្រាតកាយ ដោយជន មិនស្គាល់ អត្តសញ្ញាណ សង្ស័យ ចាប់ រំលោភសម្លា.ប់ ហើយយកសព ទៅកប់ នៅក្បែររបងថ្ម នៅម្តុំ ដែលឃើញ កាបូបស្ពាយ ឋិតក្នុងភូមិ ទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្នុងប៉ោយប៉ែត ។
ដោយយោង តាមប្រភព ពីកន្លែងកើត បានឲ្យដឹងថា សពក្មួយស្រី ត្រូវ ជនមិនស្គាល់ អត្តសញ្ញាណ យកកប់ដី និង យកដុំថ្ម ធំ សង្កត់ពីលើ ដោយសាក សព ដេ.ក ផ្កាប់មុខ ពាក់អាវ ស មិនស្លៀកសំពត់ ឬ ខោ ឡើយ ។ មហាជន សង្ឃឹមថា សមត្ថកិច្ច ជំនាញ និង ស្វែងរក ជនដៃដល់ យកមក ផ្ទន្ទាទោស តាមច្បាប់ ឆាប់ៗនេះ ។
0 comments:
Post a Comment