​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

February 1, 2023

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យការងារសាងសង់ទីបញ្ចាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម

ចំនួនអ្នកទស្សនា: Views

ព្រះសីហនុ :ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ រសៀលថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យការងារសាងសង់ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារសាងសង់ និងការត្រួតពិនិត្យការងារសាងសង់ទីបញ្ចាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសទីបញ្ជាការដ្ឋានជាតិប្រឆាំងភរវកម្ម ព្រះសីហនុ និងបានធ្វើការណែនាំឱ្យក្រុមការងារបច្ចេក ទេសសាងសង់ពន្លឿនការសាងសង់បង្ហើយសំណង់នេះ។

ដោយសារតែទីតាំងមានការផ្លាស់ប្តូរពីមូលដ្ឋានសមុទ្ររាម មកទីតាំងថ្មីនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីរៀបចំឱ្យបានសមស្របជាទីបញ្ជាការថ្មី ព្រមទាំងបានថ្លែងអំណអគុណដល់កងកម្លាំងវិស្វកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាងសង់ គ្រប់ជ្រុងជ្រោយនេះឡើង ដើម្បីជាការពង្រឹង ពង្រីកវិស័យការពារជាតិ និងការធ្វើទំនើបកម្មវិស័យការពារជាតិ ឱ្យមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា តាមតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគាំទ្រការធ្វើទំនើបកម្ម វិស័យការពារជាតិរបស់កម្ពុជា នៅក្នុងមូលដ្ឋានសមុទ្រ ក៏ដូចជាការធ្វើទំនើបកម្មវិស័យការពារជាតិ នៅទូទាំងប្រទេស ហើយអង្គភាពប្រឆាំងភេរវកម្មរបស់យើង នឹងទទួលបានសំណង់ថ្មីនេះ ធ្វើឱ្យយើងមានអគារថ្មីបម្រើការងារប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។

បន្ទាប់មកឯកឧត្តម នាយឧត្តមសេនីយិ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាកររងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ក៏បានអញ្ជើញចុះពិនិត្យសកម្មភាពការងារសាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីបញ្ចាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម ដោយបានធ្វើការណែនាំ និងកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងណែនាំឱ្យរៀបចំសួនច្បារ ការដាំស្មៅលម្អសោភណភាព បរិ ស្ថានក្នុងទីបញ្ជាការ និងការដាំដើមឈើ ការចិញ្ចឹមសត្វជាដើម ដើម្បីផ្គត់ផ្គង់ក្នុងអង្គភាព៕ ដោយ ងូ សុមុនី, ផ្សាយដោយ៖ dara

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment