​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 1, 2023

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បន្តចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ និងណែនាំមន្ត្រីឱ្យត្រៀមជួសជុលនៅពេលទឹកស្រកវិញ

ចំនួនអ្នកទស្សនា: Views

(ពោធិ៍សាត់)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្រ្ដីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានចុះទៅពិនិត្យផ្លូវក្រាលក្រួសក្រហម១ខ្សែតភ្ជាប់ពីក្រុងពោធិ៍សាត់ទៅស្រុកកណ្តៀង ដែលត្រូវទឹកហូរកាត់ផ្ដាច់ជា៣កំណាត់ ខូចខាតប្រវែងសរុប២,៣៥០ម៉ែត្រ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅចុងខែកញ្ញា និងដើមខែតុលានេះ បានធ្វើឲ្យខេត្តចំនួន១១ទទួលរងផលប៉ះពាល់ បណ្ដាលឲ្យខូចហេដ្ឋារចនាសម្ពន្ធ និងសំណង់សិល្បការ្យ រួមមាន ខេត្តសៀមរាប ស្ទឹងត្រែង ត្បូងឃ្មុំ ពោធិ៍សាត់ មណ្ឌលគិរី កំពង់ធំ ព្រះវិហារ កណ្ដាល ក្រចេះ តាកែវ និងខេត្តព្រះសីហនុ។ ដោយឡែក នៅទូទាំងខេត្តពោធិ៍សាត់ផ្លូវជនបទដែលបានលិចលង់មាន២៥ខ្សែ ស្មើនឹង២៦៨គីឡូម៉ែត្រ ក្នុងនោះលិចលង់ទាំងស្រុងប្រវែង៣៨គីឡូម៉ែត្រ។

លោករដ្ឋមន្រ្ដីបានណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋបានឆ្លងកាត់ជាបណ្ដោះអាសន្ន នៅពេលទឹកស្រកទៅវិញ និងគិតគូរស្ថាបនាជាថ្មីឡើងវិញនៅខ្សែផ្លូវដែលទទួលរងការខូចខាតទាំងស្រុង។

បន្ទាប់មក លោក ឆាយ ឫទ្ធិសែន ដោយមានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូអមដំណើរ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ៩ខែឆ្នាំ២០២៣ របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងរួចមក លោក ឆាយ ឫទ្ធិសែន បានផ្ដាំផ្ញើ និងផ្ដល់នូវអនុសាសន៍មួយចំនួនដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងពីរ ដូចខាងក្រោមនេះ៖

១. សូមឲ្យមន្ទីរបន្តពង្រឹង និងបង្កើនស្នាដៃថ្មីៗបន្ថែមទៀតលើអ្វីដែលមានស្រាប់ ធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅអាទិភាពទាំង៤របស់ក្រសួង ដើម្បីឲ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជាប្រទេសដែលមានចំណូលមធ្យមករិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។

២. ត្រូវរៀបចំឲ្យមានការប្រជុំត្រួតពិនិត្យការងារឲ្យបានទៀងទាត់ (ប្រចាំខែ ត្រីមាស និងឆមាស) និងត្រូវប្រកាន់សមូហភាពជាធំ។

៣. ត្រូវរៀបចំបង្កើតឲ្យមានអ្នកនាំពាក្យមន្ទីរ ដើម្បីទំនាក់ទំនងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងឲ្យបានទូលំទូលាយ។

៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ មានការលើកទឹកចិត្តមន្រ្ដី ការដំឡើងកាំប្រាក់ ផ្តល់លិខិតសសើរ និងគ្រឿងឥស្សរិយយសនានា ក៏ដូចជាចេះចែករំលែកមធ្យោបាយតាមលទ្ធភាពជាក់ស្តែង និងត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីដែលមានពិការភាព ជាពិសេសស្ត្រីមានផ្ទៃពោះ៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment