​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

September 11, 2023

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរក្រុមគោព្រៃកម្ពុជា ក្រោយប្រកួតឈ្នះម៉ាកាវ ៤-០ ក្នុងជំនួបមិត្តភាព

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ក្រោយប្រកួតយកឈ្នះក្រុមបាល់ទាត់ម៉ាកាវ ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅរាត្រីថ្ងៃទី១១ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរ នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះ «សូមអបអរសាទរ និងកោតសរសើរ ដល់ក្រុមបាល់ទាត់កម្ពុជា ដែលបានយកឈ្នះក្រុមបាល់ទាត់ម៉ាកាវ ក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិ ដោយលទ្ធផល ៤ ទល់ ០» ។

គួរដឹងថា កំឡុងថ្ងៃ FIFA Day នៅខែកញ្ញានេះ ក្រុមជម្រើសជាតិកម្ពុជា មានការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ប្រកួតលើកទឹកដីរបស់ខ្លួន ដោយប្រកួតទី១ បានប្រកួតស្មើក្រុមភ្ញៀងហុងកុង ១-១ កាលពីថ្ងៃទី០៧ ខែកញ្ញា និងប្រកួតទី២ គឺបានយកឈ្នះក្រុមម៉ាកាវ ៤-០ នៅរាត្រីថ្ងៃច័ន្ទនេះ ។

ការប្រកួតមិត្តភាពអន្តរជាតិទាំង ២ប្រកួតនេះ គឺជាការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជុំទី១ (2026 FIFA World Cup Asian Qualifiers) ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាខែក្រោយ ពោលគឺជើងទី១ កម្ពុត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ កម្ពុជា ត្រូវជួបប៉ាគីស្ថាន ក្រៅដីវិញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment