​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

June 25, 2023

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ១,៥៩៥នាក់ នៅស្រុកស្ទោង

ចំនួនអ្នកទស្សនា: Views

កំពង់ធំ ៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងគណ:ប្រតិភូ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ១,៥៩៥នាក់ ដែលបានអញ្ជើញមកពីបណ្ដាឃុំចំនួន១២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥  ខែមិថុនា ឆ្នាំ២០២៣។

  ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម សុក ហៃ សមាជិកគណៈអចិន្រ្តៃយ៍ នៃគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាភូមិ/ឃុំ ដែលជាអ្នកនៅស្និទ្ធស្នាលរួមរស់រួមសុខ រួមទុក្ខ ផ្ទាល់ជាមួយប្រជាពលរដ្ឋ និងក្រុមការងារគណបក្ស ត្រូវធ្វើអំពើល្អកុំឱ្យមានការរើសអើងណាមួយ ជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន នោះយើងនឹងទទួលបាននូវការគាំទ្រជាសារវ័ន្តយ៉ាងពិតប្រាកដចេញពីបេះដូងរបស់ប្រជាពលរដ្ឋ។   

ជាមួយនេះផងដែរឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានកោតសរសើរខ្ពស់ដល់ក្រុមការងារគណបក្សគ្រប់មូលដ្ឋាន ដែលបានខិតខំ ធ្វើសកម្មភាពគ្រប់បែបយ៉ាង ក្នុងការចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការស្វែងយល់នូវសុខសុខទុក្ខ សុខុមាលភាពរបស់ពួកគាត់ និងការចុះជួយបានទាន់ពេលវេលា ជាពិសេសការខិតខំកសាងសមាជិកសមាជិកាគណបក្សថ្មីៗថែមទៀត។    

 លើសពីនេះឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារគណបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានជួយសង្គ្រោះស្រុកស្ទោងកន្លងមក នៅក្នុងពេលដែលរងគ្រោះដោយសារទឹកជំនន់កាលពីចុងឆ្នាំ២០២២ បានទាន់ពេលវេលាក៏ដូចជាការកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋពីតំបន់៣ មកតំបន់២ និងពីតំបន់២ មកតំបន់១ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋរស់នៅ អាស្រ័យផលនិងក្លាយជាម្ចាស់កម្មសិទ្ធិពេញលេញ ក៏ដូចជាការជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានមួយកម្រិតផងដែរ។ 

 លើសពីនេះទៀតឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសមាជិកសមាជិកាដែលបានផ្ដាច់ខ្លួនពីក្រុមគណបក្សផ្សេងៗ មករួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលស្ដែងឱ្យឃើញពីការគាំទ្រ និងគុណតម្លៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់រួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងដឹកនាំថែរក្សាសុខសន្តិភាពក៏ដូចជានាំឱ្យប្រទេសជាតិមានការអភិវឌ្ឍជាលំដាប់ផងដែរ។   

 ជាចុងបញ្ចប់ គណៈអធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សមាជិកាគណបក្ស ទាំងអស់អញ្ជើញទៅបោះឆ្នោតជូនគណបក្សគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។សមាជិកសមាជិកាដែលបានប្រកាសបញ្ចូលនៅក្នុងឱកាសនេះមាន១.៥៩៥នាក់ ក្នុងនោះមានសមាជិកសមាជិកាដែលបានអញ្ជើញមកពីគណបក្សភ្លើងទាន៣៤៨នាក់ផងដែរ៕













Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment