​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

June 6, 2023

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបើកការដ្ឋានសាង​សង់ល្បឿនលឿនភ្នំពេញ-បាវិត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សុខសន្តិភាពដែលរកបានមកដោយលំបាកក្រោមបាតដៃ និងបញ្ញាញាណ​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ កំពុងនាំមកនូវការរីក​ចម្រើនលូតលាស់យ៉ាងលឿនលយសម្រាប់ជាតិកម្ពុជា។ សមិទ្ធផលហេដ្ឋារចនា​សម្ព័ន្ធ ​ផ្នែកដឹកជញ្ជូនជាច្រើនក៏ត្រូវបានលេចចេញជារូបរាងឡើង បន្តបន្ទាប់បម្រើជាឧត្តមប្រយោជ​ន៍ដ៏ថ្លៃថ្លាសម្រាប់ប្រជាជាតិកម្ពុជា ដែលធ្លាប់តែកម្សត់វេទនាកាលពីអតីតកាលនោះ។

សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើទឹកដីកម្ពុជា គឺផ្លូវល្បឿនលឿន​ភ្នំពេញ-​បា​វិត នឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នាព្រឹក​ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់​ពីផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល​ពីឆ្នាំ២០២២នោះ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសបើកការដ្ឋានសាង​សង់ល្បឿនលឿនភ្នំពេញ-បាវិត៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍របស់ជាតិ បានធ្វើឱ្យសម្តេចវង្វេងភូមិសាស្ត្រ មិនត្រឹមតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ រួមទាំងនៅតាមទីជនបទផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវល្បឿនលឿនមានអត្ថប្រយោជន៍ខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែអថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាការតភ្ជាប់មួយដ៏សំខាន់រវាងកម្ពុជា និងវៀតណាម ព្រមទាំងអាស៊ានផងដែរ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា គម្រោងដើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមផងដែរ ហើយតម្រូវឱ្យពលរដ្ឋបង់លុយពេលឆ្លងកាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយលើ​ការ​ឆ្លងស្ពាននោះ សម្តេចក៏សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់ស្ពានឱ្យពលរដ្ឋ​ឆ្លងដោយមិនគិតប្រាក់តែម្តង។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទូតចិនថា កុំឈប់ផ្តល់ជំនួយ ព្រោះឃើញកម្ពុជា មានលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើន។ សម្តេចតេជោ ក៏ចង់ឃើញចិន ផ្តល់ជំនួយខ្លះ សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនធ្វើសត្រូវនឹងលុយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅល្ងាចថ្ងៃនេះហើយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនបានរារាំងដល់កិច្ចអភិវឌ្ឍន៍របស់ប្រទេសណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវល្បឿនលឿន មិនបានប្រើប្រាស់លុយកម្ចីនោះទេ គឺជាការសាងសង់ដោយប្រើលុយរបស់អ្នកវិនិយោគចិនទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី៣០ ខែមិថុនា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើឯកអគ្គរដ្ឋទូតចិននៅកម្ពុជា គ្មានពេលទំនេរនោះទេ គឺនឹងមានការកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ជាប់ជានិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន តែងគោរពការសម្រេចចិត្តរបស់កម្ពុជា លើការសាងសង់សមិទ្ធផលដែលប្រើកម្ចីចិន។ ចិន មិនដែលបង្គាប់បញ្ជាឱ្យកម្ពុជា ធ្វើតាមខ្លួននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសំណាង ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ចពីររូបហើយ មិនមែនជារដ្ឋមន្ត្រីខ្ជិលធ្លុះនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលចិន ដែលបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើឱ្យកម្ពុជាមានលទ្ធភាពរៀបចំកម្មវិធីប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា មេដឹកនាំប្រទេសសមាជិកអាស៊ាន នឹងគាំទ្រទស្សនៈសម្តេច ក្នុងការធ្វើឱ្យព្រឹត្តិការណ៍កីឡារបស់អាស៊ានកាន់តែល្បីល្បាញ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមប្រឆាំង «ភ្លើ» មិនយល់ពីកីឡាអាស៊ាន។ ព្រោះតែ «ភ្លើ» ហ្នឹងហើយ ទើបចេះតែចាញ់។

* សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាម ចាប់ខ្លួន សម រង្ស៉ី ប្រសិនបើចូលដល់ដីវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទណ្ឌិត សម រង្ស៉ី ចូលវៀតណាម ហើយវៀតណាម មិនចាប់ខ្លួន គឺនឹងមានបញ្ហាជាមួយកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសយកការរក្សាបានសន្តិភាព និងការអភិវឌ្ឍន៍។


Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment