kmmhotnews
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • ទេសចរណ៍
  • សុខភាពនិងសម្រស់
  • កីឡា
  • ព័ត៌មានវិទ្យា
  • ជីវិតកំសាន្ត
  • Home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • ទេសចរណ៍
  • កីឡា
  • ព័ត៌មានវិទ្យា
  • ជីវិតកំសាន្ត
​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

May 25, 2023

អាជ្ញាធរខេត្តកំពង់ធំ ជំរុញកសិករបង្កើនការដាំស្វាយចន្ទីរ ស្របពេលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយជាតិបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរ

ចំនួនអ្នកទស្សនា: Views
May 25, 2023  ព័ត៌មានជាតិ  No comments

(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានជំរុញប្រជាកសិករបង្កើនការដាំដុះស្វាយចន្ទីរដែលមានពូជល្អឲ្យបានច្រើន ស្របពេលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិ «កម្ពុជាជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ទីផ្សាក្រៅប្រទេស»។

លោក ជា វ៉ាន់ចាន់ បានថ្លែងបែបនេះគឺនៅក្នុងពិធីទទួលប្រតិភូក្រុមហ៊ុនវិនិយោគជប៉ុន ដែលទៅធ្វើទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ ស្ថិតនៅក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្តបានឱ្យដឹង ខេត្តកំពង់ធំជាខេត្តមានសក្ដានុពលនៅក្នុងដំណាំស្វាយចន្ទីរ ក្រៅពីដំណាំកសិឧស្សាហកម្មផ្សេងៗទៀតនោះ គឺកសិករបានធ្វើការដាំដុះនៅលើផ្ទៃដីជាង១៤ម៉ឺនហិកតា ហើយកសិផលដែល ប្រជាកសិករបានប្រមូលនិងលក់ជូនទៅឱ្យពាជណិជ្ជករនាំចេញទៅក្រៅប្រទេសមួយចំនួន ហើយចំនួនទៀតគឺបានលក់ជូនក្រុមហ៊ុនកែច្នៃ ក៏ដូចជាសិប្បកម្មផ្សេងៗផងដែរ។ ជាក់ស្ដែង គឺនៅក្នុងក្រុមហ៊ុន TPC នេះ ក៏មានការប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករយកមកកែច្នៃ ដើម្បីនាំចេញប្រទេសជប៉ុនផ្ទាល់តែម្ដង។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ លោកបានសំណូមពរដល់ប្រជាកសិករបង្កើនការថែទាំដំណាំរបស់ខ្លួន ក៏ដូចជាការប្រើប្រាស់ថ្នាំក្ដី ជីក្ដី ឬបច្ចេកទេសផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលដែលមានគុណភាព។

លោកអះអាងថា រដ្ឋបាលខេត្តក៏បានទាក់ទាញវិនិយោគិន ជាក់ស្ដែងគឺវិនិយោគិនមកប្រទេសជប៉ុនដែលអញ្ជើញមកថ្ងៃនេះគឺមានជាង១០ក្រុមហ៊ុន ដែលចាប់អារម្មណ៍ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះ។ អ្វីដែលយើងទទួលបានក្រៅពីគ្រាប់ស្វាយចន្ទី គឺអាចយកសម្បកគ្រាប់ធ្វើជាប្រេងដែលមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជប៉ុនជាដើម។

រដ្ឋបាលខេត្តក៏បានជំរុញឱ្យវិស័យឯកជននានាដែលមានបំណងចង់វិនិយោគទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះផងដែរ ដោយរដ្ឋបាលខេត្តនឹងជួយគាំទ្រទាំងផ្នែកផ្លូវច្បាប់ ក៏ដូចជាការសម្របសម្រួលផ្សេងៗ ជួយបង្កលក្ខណៈឱ្យពួកគាត់អាចលទ្ធភាពក្នុងការបើក និងការកែច្នៃនូវគ្រាប់ស្វាយចន្ទីសម្រាប់ជួយសម្រាលបន្ទុក ពិសេសគឺទីផ្សារដ៏ធំរបស់ប្រជាកសិករ។

លោក អ៊ីម៉ាហាស៊ី តាកាយូគី IMAHASHI TAKAYUKI) តំណាងក្រុមហ៊ុន Top Planning Corporation (TPC) បានឱ្យដឹងថា ស្វាយចន្ទីរនៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ជាកន្លែងផលិតស្វាយចន្ទីធំជាងគេមួយ ក្នុងពិភពលោក ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយនោះគឺគ្មានការកន្លែងកែច្នៃច្រើនក្នុងប្រទេស ហើយឥឡូវនេះខាងក្រុមហ៊ុនជប៉ុនមានការចាប់អារម្មណ៍ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីរនៅក្នុងប្រទេសនេះ។

លោកបន្តថា ចំពោះផែនការរបស់ក្រុមហ៊ុន មិនសំដៅតែទីផ្សារប្រទេសជប៉ុនទេ គឺអាចទៅកាន់ទីផ្សារប្រទេសចិន អឺរ៉ុប អូស្ត្រាលីជាដើម ប៉ុន្តែដោយសារដំបូងនេះគឺធ្វើការសាកល្បងទៅលើទីផ្សារជប៉ុនសិន ហើយយើងក៏ទទួលបានជោគជ័យរហូតទៅដល់មានផ្សារទំនើបចំនួន៣០០កន្លែង ដែលទទួលទិញផលិតផល។

លោកស្រី អ៊ិន ឡៃហួត អ្នកគ្រប់គ្រងរោងចក្រសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ បានលើកឡើងថា មកដល់ឆ្នាំ២០២៣ ជ័យសម្បូរបានរៀបចំកែច្នៃរៀបចំពង្រីកទីផ្សារ និងធ្វើការសហការជាមួយក្រុមហ៊ុន Top Planning ផងដែរ។

សម្រាប់ការចុះកុងត្រាជាមួយកសិករនៅក្នុងជ័យសម្បូរមានចំនួន៩ក្រុម អេស៊ីនៅខាងព្រះវិហារមានចំនួន៤ក្រុម ចំណែកនៅកំពង់ធំកំពុងរៀបចំសហការជាមួយខាងអេស៊ីកំពង់ធំចំនួន៤ក្រុមទៀត ហើយជាពិសេស គឺមានកសិករគំរូ របស់ជ័យសម្បូរ គឺមានចំនួន៥០គ្រួសារហើយ ដូច្នេះសម្រាប់ការចុះកុងត្រាជាមួយកសិករ គឺមិនទាន់ប្រមូលទិញពីគាត់អស់ទេ គឺទិន្នផលដែលកសិករប្រមូលបានមានបរិមាណច្រើន ដោយសារជ័យសំបូរនៅមានកម្រិតនៅឡើយ អ៉ីចឹងយើងរៀបចំជាស្ដង់ដាមួយ ដើម្បីប្រមូលទិញជាគំរូសាកល្បងជាមួយកសិករ បើសិនយើងធ្វើការប្រមូលទិញពីកសិករគំរូទាំង៩ក្រុម យ៉ាងហោចណាស់ក៏បានចំនួនពីរពាន់តោនដែរ។ ប៉ុន្តែសម្រាប់ទាំង៩ក្រុមនោះ ត្រូវការចំណាយដើមទុនច្រើន បើសិនយើងត្រូវការកុងត្រាពីគាត់ ប៉ុន្តែដោយសារយើងទើបតែចាប់ផ្ដើម មិនទាន់ជាក់ជាក់ជាមួយពួកគាត់ ។

ផែនការនៅក្នុងការចុះ MOU នេះ បើសម្រាប់ក្រុមហ៊ុន ជ័យសម្បូររបស់យើងនេះ មានការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនចំនួន៣ គឺមានជប៉ុន កូរ៉េ និងកាណាដា ប៉ុន្តែនៅក្នុងនោះក៏មានចិនផងដែរ ហើយយើងគិតថាបរិមាណនៅក្នុងការផ្គត់ផ្គង់ គឺមានផលិតផលសម្រេចពី៤០០ទៅ៥០០តោន ស្មើនឹងគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃចំនួន១៥០០តោន ដែលត្រូវផ្គត់ផ្គង់ក្នុងឆ្នាំ២០២៣។

លោកស្រីផ្ដាំផ្ញើទៅដល់ប្រជាកសិករដាំស្វាយចន្ទីទាំងអស់ចូលរួមគាំទ្រទៅលើស្តង់ដា ដើម្បីឱ្យគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជារកបានទីផ្សារកាន់តែល្អ ដើម្បីឱ្យក្រុមវិនិយោគចូលរួមគាំទ្រស្ដង់ដារបស់យើងកាន់តែច្រើន។

លោកស្រីក៏បានស្នើឱ្យរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្សព្វផ្សាយទីផ្សារ និងជួយជ្រោមជ្រែងឱ្យមានការបើកវគ្គបណ្ដុះបណ្ដាលផ្ទាល់ជាមួយកសិករនៅក្នុងវគ្គគ្រប់គ្រង ក្រោយប្រមូលផលដើម្បីទទួលបានស្ដង់ដា គ្រាប់ស្រស់ឱ្យបានល្អប្រសើរ ដើម្បីធ្វើឱ្យស្វាយចន្ទីកម្ពុជាកាន់តែប្រសើរឡើង៕

Email ThisBlogThis!Share to XShare to Facebook
Share This
Author Image

About ww.kmmhotnews.com

Newer Post Older Post Home

0 comments:

Post a Comment

  • រូបសំណាកព្រះគ្រូឧបជ្ឈា និង រូបសំណាក់សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់នៅខេត្តក្រចេះ
    ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោក ជា ធារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន បានធ្វើពិធីក្រុងពាលីស...
  • សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ៦ចំណុច ដើម្បីជំរុញលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបតម្រូវការទីផ្សារការងារ
    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធចំនួន៦ចំណុចធំៗ ក្នុងឱកាសទិវាជាតិ អប់រំបណ្តុះបណ្...
  • លោកជំទាវ ម៉ែន សំអន ៖ ក្រុមការងារ អាជ្ញាធរ និងបេក្ខជន សូមកុំធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន
         ភ្នំពេញ :ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ...
  • កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន
           ភ្នំពេញ ៖កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងនិងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន ដើម្បីធានាឱ្យតំបន់ព្រំដែនក្លា...
  • វិធានការ ក្តៅ របស់ សម្តេច តេជោជុំ វិញ រឿង ដី ព្រៃ លិច ទឹក នៅ តំបន់ ទន្លេសាប ថ្មីៗ នេះ
     វិធានការ ក្តៅ របស់ សម្តេច តេជោជុំ វិញ រឿង ដី ព្រៃ លិច ទឹក នៅ តំបន់ ទន្លេសាប ថ្មីៗ នេះ មិន ទាន់ ស្ងប់ស្ងាត់ ផង ស្រាប់តែ ដី នៅ តំបន់ឆ្នេរ អង្...
  • ជើងឯកថ្នាក់ជាតិកីឡាការ៉ាតេ បើកយុទ្ធនាការស្វែងរកធនធានអត្តពលិក
      ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ បាន ដំណើរការបើកជាផ្លូវការនៅព្រឹកថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បី...
  • ​លោក ហ៊ី ទូច រហស្សនាម (T77) ត្រូវបាន​ក្រុម​អ្នក​កក់​ឆ្នោត រិះគន់ថា ប្រើប្រាស​កម្លាំង​សមត្ថកិច្ច​ដើ​ចាប់បង្ខំ​មេ​កញ្ច្រែង​ឆ្នោត​តូចតាច​អោយ​កក់​ឆ្នោត​អោយ​ខ្លួន​បើ​មិន​ព្រម​ទេ ក្រុម​អ្នក​កក់​ឆ្នោត​ទាំង​នោះ​រកស៊ី​មិន​បាន​សុខ​ឡើយ​
    (​ខេត្ត​កំពត​) ៖ មាន​សេចក្តីរាយការណ៍​មក​ថា បច្ចុប្បន្ន​ល្បែស៊ីសង​កត់​កន្ទុយលេខ​ឆ្នោត​វៀ​មណា​ម បាន​កម្រើក​ឡើង​វិញ​សាជាថ្មី ហើយ​ក្រោយពេល​ស្ងាត...
  • សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីដំណើរការគ្រប់គ្រងគម្រោងអប់រឪពុកម្តាយ អាណាព្យា បាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃំុ សង្កាត់
      ភ្នំពេញ : ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២  ឯកឧត្តម ប្រាក់ កុសល អគ្គលេខា ធិការរង នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច...
  • អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម
      (ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងឱកាសចូលរួមកិច្ចពិភាក្សា ...
  • ករណីសាងសង់ភូមិគ្រឹះរំលោភយកដីចំណីព្រែកកណ្ដាលក្រុងកំពតរីឯមន្ត្រីជំនាញនិងអាជ្ញាធរមិនហ៊ានអនុវត្តច្បាប់ល្បីថាអ្នករំលោភយកមានអំណាចជិតដល់ឋានព្រះឥន្ទ
    ខេត្តកំពត ព្រែកដ៏ធំល្វឹងល្វើយឬហៅបានមួយបែបទៀតថាជាដៃសមុទ្រប្រកបដោយសោភណ្ឌភាពស្រស់បំព្រងដែលផ្ដល់ឲ្យ ពីធម្មជាតិជាទីជម្រកនៃមច្ឆាជាតិនិងពពួកជីវៈចម្...

Labels

  • កីឡា
  • ទេសចរណ៍
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌សេដ្ឋកិច្ច
  • សន្តិសុខ

PEGE ផ្លូវការ KMM HOT NEWS

គេហទំព័រ ខេអឹមអឹម ហតញូkmmhotnews

ព័ត៌មានទូទៅប្រចាំថ្ងៃ

  • រូបសំណាកព្រះគ្រូឧបជ្ឈា និង រូបសំណាក់សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់នៅខេត្តក្រចេះ
  • សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ៦ចំណុច ដើម្បីជំរុញលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបតម្រូវការទីផ្សារការងារ
  • លោកជំទាវ ម៉ែន សំអន ៖ ក្រុមការងារ អាជ្ញាធរ និងបេក្ខជន សូមកុំធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន
  • កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន
  • វិធានការ ក្តៅ របស់ សម្តេច តេជោជុំ វិញ រឿង ដី ព្រៃ លិច ទឹក នៅ តំបន់ ទន្លេសាប ថ្មីៗ នេះ
  • ជើងឯកថ្នាក់ជាតិកីឡាការ៉ាតេ បើកយុទ្ធនាការស្វែងរកធនធានអត្តពលិក
  • ​លោក ហ៊ី ទូច រហស្សនាម (T77) ត្រូវបាន​ក្រុម​អ្នក​កក់​ឆ្នោត រិះគន់ថា ប្រើប្រាស​កម្លាំង​សមត្ថកិច្ច​ដើ​ចាប់បង្ខំ​មេ​កញ្ច្រែង​ឆ្នោត​តូចតាច​អោយ​កក់​ឆ្នោត​អោយ​ខ្លួន​បើ​មិន​ព្រម​ទេ ក្រុម​អ្នក​កក់​ឆ្នោត​ទាំង​នោះ​រកស៊ី​មិន​បាន​សុខ​ឡើយ​
  • សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងសៀវភៅណែនាំស្តីពីដំណើរការគ្រប់គ្រងគម្រោងអប់រឪពុកម្តាយ អាណាព្យា បាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃំុ សង្កាត់
  • អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម
  • ករណីសាងសង់ភូមិគ្រឹះរំលោភយកដីចំណីព្រែកកណ្ដាលក្រុងកំពតរីឯមន្ត្រីជំនាញនិងអាជ្ញាធរមិនហ៊ានអនុវត្តច្បាប់ល្បីថាអ្នករំលោភយកមានអំណាចជិតដល់ឋានព្រះឥន្ទ

មាតិកាព័ត៌មាន

  • ►  2024 (52)
    • ►  07/28 - 08/04 (1)
    • ►  03/03 - 03/10 (1)
    • ►  02/25 - 03/03 (5)
    • ►  02/18 - 02/25 (6)
    • ►  02/11 - 02/18 (1)
    • ►  02/04 - 02/11 (8)
    • ►  01/28 - 02/04 (14)
    • ►  01/21 - 01/28 (12)
    • ►  01/14 - 01/21 (4)
  • ▼  2023 (564)
    • ►  12/31 - 01/07 (1)
    • ►  12/24 - 12/31 (6)
    • ►  12/17 - 12/24 (5)
    • ►  12/10 - 12/17 (6)
    • ►  12/03 - 12/10 (7)
    • ►  11/12 - 11/19 (6)
    • ►  11/05 - 11/12 (11)
    • ►  10/29 - 11/05 (12)
    • ►  10/22 - 10/29 (13)
    • ►  10/15 - 10/22 (12)
    • ►  10/08 - 10/15 (10)
    • ►  10/01 - 10/08 (12)
    • ►  09/24 - 10/01 (13)
    • ►  09/17 - 09/24 (12)
    • ►  09/10 - 09/17 (12)
    • ►  09/03 - 09/10 (15)
    • ►  08/27 - 09/03 (12)
    • ►  08/20 - 08/27 (12)
    • ►  08/13 - 08/20 (12)
    • ►  08/06 - 08/13 (4)
    • ►  07/23 - 07/30 (12)
    • ►  07/16 - 07/23 (12)
    • ►  07/09 - 07/16 (12)
    • ►  07/02 - 07/09 (12)
    • ►  06/25 - 07/02 (12)
    • ►  06/18 - 06/25 (12)
    • ►  06/11 - 06/18 (12)
    • ►  06/04 - 06/11 (12)
    • ►  05/28 - 06/04 (12)
    • ▼  05/21 - 05/28 (12)
      • អភិបាលខេត្តពោធិ៍សាត់ ណែនាំមន្ទីរអង្គភាព ពង្រឹងការង...
      • អាជ្ញាធររាជធានីភ្នំពេញពង្រឹងការអនុវត្តន៍យ៉ាងម៉ឹងម៉...
      • អាជ្ញាធរខេត្តកំពង់ធំ ជំរុញកសិករបង្កើនការដាំស្វាយចន...
      • លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសមាជិក...
      • សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យនាយកអង្គការយូនីសេហ...
      • ឯកឧត្តម គង់ សោភ័ណ្ឌ ស្នើឱ្យអាជ្ញាធរស្រុកលើកដែក ផ្ត...
      • រដ្ឋសភា នឹងពិភាក្សា និងអនុម័តសេចក្តីព្រាងក្រមបរិស្...
      • ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញស...
      • ថ្នាក់ដឹកនាំសមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាស...
      • ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព...
      • ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុ...
      • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទពិធីសូត...
    • ►  05/14 - 05/21 (12)
    • ►  05/07 - 05/14 (10)
    • ►  04/30 - 05/07 (12)
    • ►  04/23 - 04/30 (14)
    • ►  04/16 - 04/23 (13)
    • ►  04/09 - 04/16 (14)
    • ►  04/02 - 04/09 (14)
    • ►  03/26 - 04/02 (12)
    • ►  03/19 - 03/26 (12)
    • ►  03/12 - 03/19 (12)
    • ►  03/05 - 03/12 (12)
    • ►  02/26 - 03/05 (12)
    • ►  02/19 - 02/26 (12)
    • ►  02/12 - 02/19 (13)
    • ►  02/05 - 02/12 (14)
    • ►  01/29 - 02/05 (12)
    • ►  01/22 - 01/29 (12)
    • ►  01/15 - 01/22 (14)
    • ►  01/08 - 01/15 (12)
    • ►  01/01 - 01/08 (13)
  • ►  2022 (306)
    • ►  12/25 - 01/01 (12)
    • ►  12/18 - 12/25 (14)
    • ►  12/11 - 12/18 (12)
    • ►  12/04 - 12/11 (8)
    • ►  11/27 - 12/04 (12)
    • ►  11/20 - 11/27 (13)
    • ►  11/13 - 11/20 (12)
    • ►  11/06 - 11/13 (10)
    • ►  10/30 - 11/06 (11)
    • ►  10/23 - 10/30 (12)
    • ►  10/16 - 10/23 (12)
    • ►  10/09 - 10/16 (12)
    • ►  10/02 - 10/09 (12)
    • ►  09/25 - 10/02 (12)
    • ►  09/18 - 09/25 (14)
    • ►  09/11 - 09/18 (12)
    • ►  09/04 - 09/11 (11)
    • ►  08/28 - 09/04 (7)
    • ►  08/21 - 08/28 (1)
    • ►  06/12 - 06/19 (1)
    • ►  04/10 - 04/17 (1)
    • ►  04/03 - 04/10 (6)
    • ►  03/27 - 04/03 (8)
    • ►  03/20 - 03/27 (7)
    • ►  03/13 - 03/20 (7)
    • ►  03/06 - 03/13 (8)
    • ►  02/27 - 03/06 (6)
    • ►  02/20 - 02/27 (6)
    • ►  02/13 - 02/20 (7)
    • ►  02/06 - 02/13 (6)
    • ►  01/30 - 02/06 (6)
    • ►  01/23 - 01/30 (7)
    • ►  01/16 - 01/23 (8)
    • ►  01/09 - 01/16 (13)

 

-Copyright © kmmhotnews | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក សេន បូរី ទីស្នាក់ការ ភូមិ ព្រៃពកស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត / ទំនាក់ទំនង Tel: 069 595 257 / 071 515 133 553 ។
Copyright © kmmhotnews | រចនាដោយ៖ website
| -
|