​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

May 31, 2023

អភិបាលរងខេត្តស្វាយរៀង ស្នើដល់កម្មករ-កម្មការិនី ត្រូវចាត់ទុកក្រុមហ៊ុនរោងចក្រជាផ្ទះរបស់ខ្លួន និងចេះស្រឡាញ់ការងារ

ចំនួនអ្នកទស្សនា: Views

(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានស្នើដល់កម្មករ កម្មការិនី ត្រូវចាត់ទុកក្រុមហ៊ុនជាផ្ទះរបស់ខ្លួន និងចេះស្រឡាញ់ការងារខិតខំប្រឹងប្រែងធ្វើការ ឲ្យក្លាយជាកម្មករឆ្នើម និងមានបច្ចេកទេស និងវិជ្ជាជីវៈក្នុងខ្លួន បង្កើនប្រាក់ចំណូលទៀងទាត់ប្រចាំខែ លើកស្ទួយជីវភាពគ្រួសារបានមួយកម្រិតថែមទៀត។

ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកតំណាងលោក ម៉ែន វិបុល អភិបាលខេត្តអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន២៣០០នាក់ និងចែករង្វាន់ដល់បុគ្គលិកឆ្នើម ចំនួន៤៦នាក់ នៅរោងចក្រផូឡារីស អឹភែរឹល ឯ,ក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ពិធីនេះ មានការចូលរួមពីលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង និងម្ចាស់ក្រុមហ៊ុនរោងចក្រ មន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាមួយគ្នានេះ លោក ហែម ពិសិដ្ឋ បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងក្តីនឹករលឹកពីសំណាក់សម្ដេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល ជូនដល់បងប្អូនកម្មករ កម្មការិនី ដែលបានចូលរួមនាពេលនេះផងដែរ។

លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានផ្តល់ឱកាសដល់អ្នកវិយោគជាច្រើន មកបណ្តាក់ទុននៅលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់ កត្តាទាំងនេះហើយដែលបានជំរុញ​ និងផ្តល់ឱកាសការងារធ្វើជូនបងប្អូនកម្មករ កម្មការិនី​ ដូចដែលយើងទាំងអស់គ្នាបានឃើញនៅពេលនេះ។

លោក ហែម ពិសិដ្ឋ បានបន្តថា ក្ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​ររបស់ក្រុមហ៊ុននៅរោងចក្រផូឡារីស អឹភែរឹល ឯ,ក ដែលបានរៀបចំពិធីផ្តល់រង្វាន់ ដើម្បីលើកទឹកចិត្ត ដល់បុគ្គលិកឆ្នើមចំនួន៤៦នាក់​ ក្នុងការបំរើការងារបានល្អជូនក្រុមហ៊ុន។ ហើយមិនតែប៉ុណ្ណោះ ក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះក្រុមហ៊ុនរោងចក្រ ឡារីស អឹភែរឹល ឯ,ក ក្នុងតំបន់សេដ្ឋកិច្ច ឈីលូក្រុងស្វាយរៀង ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដែលនាំមកនូវផលប្រយោជន៍ ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ​មិនចាំបាច់ចំណាកស្រុកទៅខេត្តក្រៅនោះទេ។

លោកក៏បានអំពាវនាវឲ្យម្ចាស់រោងចក្រ និងកម្មករ ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមករាល់កំហុសខុសឆ្គងទាំងឡាយ និងមិនត្រូវឲ្យមាន បងតូច បងធំនៅក្នុងរោងចក្រ ហើយកម្មករទាំងអស់ត្រូវខិតខំប្រឹងប្រែង ធ្វើការងារដោយយកចិត្តទុកដាក់ និងរក្សាការងារ​ ឲ្យបានគង់វង្ស ហើយកុំភ្លេចអញ្ជើញទៅចូលរួមបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងតំណាងក្រុមហ៊ុន បានចែករង្វាន់បុគ្គលិកឆ្នើមចំនួន៤៦នាក់ជូនដល់កម្មករ និយោជិករបស់ក្រុមហ៊ុន​ នៅរោងចក្រផូឡារីស អឹភែរឹល ឯ,ក ដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារយ៉ាងភាពស្និតស្នាលផងដែរ៕


Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment