​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

April 25, 2023

អ្នកសារព័ត៌មានប្រមាណ ៥០នាក់ និងអ្នកជំនាញមកពី៦ប្រទេស ចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានតំបន់ទន្លេមេគង្គលើកទី២

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អ្នកសារព័ត៌មានប្រមាណ៥០នាក់ មកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអ្នកជំនាញមកពីអូស្ត្រាលី បានចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានតំបន់ទន្លេមេគង្គ លើកទី២ ក្រោមប្រធានបទ «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់ទន្លេមេគង្គសន្តិភា ស្ថិរភាព និងវិបុលភាព»។

សិក្ខាសាលានេះ រៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា។

សម្រាប់ពិធីបើកបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិមួួយចំនួនផងដែរ។

បើតាម លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា គោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងស្វែងយល់អំពីប្រព័ន្ធនយោបាយ និងប្រព័ន្ធបោះឆ្នោតដំណើរការប្រជាធិបតេយ្យ និងការរៀបចំការបោះឆ្នោតនៅប្រទេសក្នុងតំបន់មេគង្គ, ពិនិត្យមើលទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍនៃប្រទេសមេគង្គ, ពិនិត្យមើលក្របខណ្ឌកិច្ចសហប្រតិបត្តិការនានា នៅតំបន់មេគង្គ រួមទាំងរបៀបវារៈនយោបាយ និងប្រតិបត្តិការសំខាន់ៗ និងលើកកម្ពស់ការទំនាក់ទំនង ព្រមទាំងការអនុវត្តប្រព័ន្ធផ្សព្វផ្សាយកាន់តែប្រសើរឡើងអំពីប្រព័ន្ធនយោបាយ និងការបោះឆ្នោតនៅក្នុងតំបន់មេគង្គ។

ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។ ទន្លេនេះមានប្រវែងប្រហែល ៤,៩០០គីឡូម៉ែត្រ ដែលហូរចេញពីប្រភពរបស់វានៅលើខ្ពង់រាបទីបេ ក្នុងប្រទេសចិន កាត់តាមប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម តាមរយៈដីសណ្ដដ៏ធំចូលទៅក្នុងសមុទ។ អាងទន្លបង្ហូរលើផ្ទៃដីសរុបចំនួន ៧៩៥,០០០គីឡូម៉ែត្រការ៉េ ហើយមានការបញ្ចេញចោលប្រចាំឆ្នាំជាមធ្យម ៤៧៥គីឡូម៉ែត្រគូប ដែលជាទំហំធំបំផុតទី១០ នៅលើពិភពលោក។


តំបន់ដែលទន្លេហូរកាត់ត្រូវបានគេហៅថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ឬជាមហាអនុតំបន់ទន្លេមេគង្គ ដែលលាតសន្ធឹងលើប្រទេសចំនួន៦ គឺប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ វាជាតំបន់អន្តរប្រទេសនៃអាងទន្លេមេគង្គដែលមានប្រជាជនជាង ៣០០លាននាក់។ មហាទន្លេមេគង្គ មានធនធានធម្មជាតិ និងវប្បធម៌ដែលមិនអាចជំនួសបាន ហើយត្រូវបានចាត់ទុកថាជាតំបន់សម្បូរជីវចម្រុះដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ តំបន់នេះ គឺជាកន្លែងផ្គត់ផ្គង់អាហារដ៏សំខាន់ និងជាទីតាំងនៃគម្រោងសាងសង់ខ្នាតធំជាច្រើនដែលមានផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច។

មានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គមួយចំនួនរួមមាន៖ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (សាធារណៈរដ្ឋប្រជាមានិតចិន) កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (ឥណ្ឌា) កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ កិច្ចសហប្រតិ- បត្តិការមេគង្គក្រោម ដែលបច្ចុប្បន្នជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក (សហរដ្ឋអាមេរិក) និងមិត្តនៃទន្លេមេគង្គក្រោម មហាអនុតំបន់មេគង្គ និងគណៈកម្មការទន្លេមេគង្គ។

ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គទាំងអស់ មានវិស័យនៃកិច្ចសហប្រតិបត្តិការខ្លះផ្សេងគ្នា និងវិស័យខ្លះទៀតស្រដៀងគ្នា ឧទាហរណ៍ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបី គឺកិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងសង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជា។ វិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការតភ្ជាប់សមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចឆ្លងដែន ធនធានទឹក កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ផ្តោតលើការតភ្ជាប់សេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងទឹកឆ្លងដែន និងធនធានធម្មជាតិ និងសន្តិសុខមិនមែនប្រពៃណីរួមទាំងការគំរាមកំហែងដែលកំពុងកើតមានដូចជា៖ សន្តិសុខសុខភាព ការឆ្លើយតបនឹងជំងឺរាតត្បាត ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខ តាមអ៉ីនធឺណិត និងការប្រឆាំងការជួញដូរមនុស្ស គ្រឿងញៀន និងសត្វព្រៃ។

ការរីកសាយនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គក្នុងទស្សវត្សរ៍មុនបានបន្ថែមភាពស្មុគស្មាញដល់ទំនាក់ទំនងទន្លេក្នុងតំបន់និងក្រៅតំបន់។ ដើម្បីធានាបាននូវផលចំណេញផ្នែកបរិស្ថាន សេដ្ឋកិច្ច និងសង្គមពីអតីតកាល ក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនទាមទារឱ្យមានការសម្របសម្រួលកិច្ចសហការ និងការបំពេញបន្ថែមឱ្យគ្នាកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយទ្វេគ្រោះមួយកើតឡើងនៅពេលដែលក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួនមានរបៀបវារៈខាងនយោបាយ និងបណ្ដាលឱ្យមានការប្រកួតប្រជែង។ ល្បែងសាចទឹកដាក់គ្នាត្រូវបានគេប្រើជាញឹកញាប់ ខណៈពេលដែលការពិត និងតថភាពត្រូវបានគេទុកចោល៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment