​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

April 22, 2023

​យោធិន នៃ​កងរាជអាវុធហត្ថ ដែល​ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជា​ស្ថាពរ​) ក្នុង​រាជធានី​ភ្នំពេញ បាន​ចេញដំណើរ ចូល​ទៅ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​!

ចំនួនអ្នកទស្សនា: Views

នា​ព្រឹក ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ ដែល​ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជា​ស្ថាពរ​) ចំនួន​៥៦​នាក់ ដើម្បី​ចូល​ទៅ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង លោកជំទាវ កែវ សុខ​ពិសី អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង លោកនាយ​សេនាធិការ នាយសេនាធិការ​រង ប្រធាន អនុប្រធាន​មន្ទីរ នាយការិយាល័យ និង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង សាច់ញាតិ ក្រុមគ្រួសារ បងប្អូន របស់​យោធិន ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការសួរសុខទុក្ខ​និង​ជូនពរ របស់ លោកនាយ​ឧត្តម សេនី​យ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជូន​ដល់ យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី​ទាំងអស់ សូមឲ្យ​ទទួលបាន​ជោគ​ជ័យ​គ្រប់គ្នា​។​

​លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ យោធិន នៃ​កងរាជអាវុធហត្ថ ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ នៅពេល​ដែល​ចូល​ទៅ​សាលា​ហ្វឹកហ្វឺន ត្រូវ​ប្រឹងប្រែង រៀនសូត្រ គ្រប់​មុខ​វិជ្ជា​ឱ្យបាន​ល្អ​ប្រសើរ ជំនះ​ឲ្យបាន​គ្រប់​ឧបសគ្គ ដើម្បី​ក្លាយខ្លួនជា​ទំពាំង​ស្នង​ឫស្សី​នាពេល​អនាគត​។​

​លោកជំទាវ កែវ សុខ​ពិសី បាន​ថ្លែងថា ក្នុងនាម ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អនុគណៈកម្មការ​ជ្រើសរើស​យោធិន នៃ​កងរាជអាវុធហត្ថ ដែល​បាន​រៀបចំ​ការប្រឡង​ជ្រើសរើស យោធិន​កងរាជអាវុធហត្ថ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ នា​ពេល​កន្លងមក​នេះ​។ ទន្ទឹមនេះ លោកជំទាវ ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ មាតា បិតា អាណាព្យាបាល ដែល​បាន​អនុញ្ញាត​ឱ្យ​កូនៗ ចូល​បម្រើ​ក្នុង កងយោធពល​ខេមរភូមិន្ទ បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងរាជអាវុធហត្ថ ដើម្បី​បម្រើ​ប្រទេសជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ ជាពិសេស​ចូលរួម​ថែរក្សា សន្តិភាព និង ការអភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនា​បី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រោយ​ពី​សំណេះសំណាល​រួច លោកជំទាវ អភិបាលរង ក៏បាន​នាំយក​ថវិកា​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ដល់ យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ២០០,០០០ រៀល និង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ ក្នុង​ម្នាក់ៗ ទទួលបាន មី ០១​កេស​, ភេសជ្ជៈ ទឹក​សុទ្ធ ០៣​កេស ផងដែរ​៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment